មនុស្ស​១៤​នាក់ ស្រែក​ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា

 
 

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​១៤​នាក់​ភ័យ​ស្រែក​​ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា​ដោយសារ​តែ​ម៉ូតូ​១​គ្រឿង​បាន​បើក​ឆ្លងកាត់​ផ្លូវ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​បើក​គេច​ចេញ​រហូត​ធ្លាក់​វាលស្រែ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤១-១៤២ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន រថយន្ត​ទេសចរណ៍​ម៉ាក KIA ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3C-3591 របស់​ក្រុមហ៊ុន ភ្នំពេញ​សូ​រិ​យា​ដឹក​ជញ្ជូន​អ្នកដំណើរ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ អែម នី អាយុ​៥៤​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ល្បឿន​មធ្យម ដែល​នៅ​លើ​រថយន្ត​នោះ​មាន​អ្នកដំណើរ ប្រុស​ស្រី​១៣​នាក់ រួម​នឹង​អ្នក​បើក​បរ​ម្នាក់​ទៀត​សរុប​ទាំង​អស់​១៤​នាក់។

លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក បាន​បើក​ឆ្លងកាត់​ផ្លូវ បណ្ដាល​ឲ្យ​អ្នក​បើករថយន្ត​ទេសចរណ៍​ជាន់​ហ្វ្រាំង ហើយ​បើក​គេច​ដើម្បី​កុំ​ឲ្យ​បុក​ម៉ូតូ​នោះ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​វាលស្រែ ធ្វើ​ឲ្យ​ម្នាក់​ៗ​នាំ​គ្នា​ភ័យ​ស្រែកឡើង​​ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា តែ​សំណាងល្អ​មិន​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ខូចខាត​តែ​រថយន្ត​ប៉ុណ្ណោះ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយបានកើតឡើង រវាងរថយន្ដ តួរីស១គ្រឿង បានដឹកក្រុមសហគមន៍កម្ម សិក្សាចំនួន មួយ១៧នាក់ បើកផ្ទុះកង់ក្រោយ ក្រឡាប់ធ្លាក់ ចូលវាលស្រែ បណ្ដាលឱ្យមាន មនុស្ស ម្នាក់ស្លាប់ នៅនឹងកន្លែង កើតហេតុ និងរបួសធ្ងន់ ៤នាក់និងរបួស ស្រាល១០នាក់ ទៀត ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើត ឡើងនៅវេលាម៉ោង ១០និង ៣០ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុចផ្លូវជាតិ លេខ៦ ខាងលិចភូមិ សាលាក្រៅ ប្រហែល ២០០ម៉ែត្រ នៅភូមិសាលាក្រៅ សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមាន ជ័យ ។

លោកតោ សារ៉ូ ប្រធានផ្នែកចរាចរណ៍ បានឱ្យដឹងថា សពជនរងគ្រោះ មាន ឈ្មោះ ឡែត ឡិញ ភេទប្រុស អាយុ៧០ឆ្នាំ រស់ នៅ ភូមិចកធំ ឃុំចក ស្រុកមោងឬស្សី ខេត្ដបាត់ ដំបង អ្នករបួស ធ្ងន់ប្រុស២ ស្រី២ ចំណែក របួសស្រាល ជិត១០នាក់ ត្រូវបានដឹកជញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

លោកបានបន្ដទៀតថា មុនពេលកើតហេតុ មានរថយន្ដតួរីស មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2Q-4156 បានដឹកសមាជិក គណៈ កម្មការកម្មវិធី ទស្សនកិច្ច សិក្សា ស្រះជំរកត្រី នៅតាមសហគមន៍ មួយរថយន្ដ ជិះគ្នាចំនួន១៧នាក់ ចេញមកពីភូមិចក សំដៅ ទៅខេត្ដសៀមរាប លុះរថយន្ដនោះ បើកមក ដល់ចំណុចកើតហេតុក៏ផ្ទុះកង់ក្រោយឆ្វេង រេចង្កូតធ្លាក់ ចូលវាលស្រែតែម្ដង បណ្ដាល ឱ្យមនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុ និង របួសធ្ងន់ប្រុសស្រីចំនួន ៤នាក់និងរបួស ស្រាល ជិត ១០នាក់បន្ថែមទៀត ។

ក្រោយពីកើតហេតុ រួចអ្នកបើកចុះគេច ខ្លួនបាត់ រីឯអ្នករងរបួស ទាំង៤នាក់ នោះត្រូវ បានរថយន្ដ របស់ស្នងការដឹកយកទៅសង្គ្រោះ ជីវិតនៅមន្ទីរពេទ្យ។ រថយន្ដត្រូវបាននគបានចរាចរណ៍អូស យកទៅទុក នៅស្នងការដើម្បី ដោះស្រាយ នៅពេលក្រោយ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម