វិធីសាស្រ្ត ធ្វើឱ្យអាហារចៀន មិនសូវជាប់ ជាតិខ្លាញ់ច្រើន!
សម្រាប់អ្នកដែលគ្មានជំនាញធ្វើម្ហូបពិតប្រាកដ ច្បាស់ជាមានភាពលំបាកណាស់ ក្នុងការចម្អិនអាហារមិនថាស្ងោរ ឆា អាំង ញ៉ុំ ចំហុយ ជាពិសេសអាហារ តម្រូវឱ្យមានការបំពង ឬចៀននេះតែម្តង។
ប្រសិនបើអ្នកមិនដឹងវិធីចៀនត្រី សាច់ ឬបន្លែ មានឱ្យមានសភាពស្រួយស្រេស និងមានជាប់ជាតិខ្លាញ់តិចតួចទេ នឹងបណ្តាលឱ្យមានគ្រោះថ្នាក់ចំពោះសុខភាពដោសារតែជាតិខ្លាញ់ជាក់ជាមិនខាន។ ដូច្នេះថ្ងៃនេះគេហទំព័រខ្មែរឡូត នឹងបង្ហាញវិធីសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយអាហារចៀនគ្រប់មុខរបស់អស់លោកអ្នកមិនសូវជាប់ជាតិខ្លាញ់ច្រើន ដូចកាលពីលើកមុនទៀត៖
១. ប្រើទឹកខ្មេះ៖ ពេលដែលអ្នកចាក់ខ្លាញ់ចូលទៅក្នុងខ្ទះហើយ សូមបន្ថែមទឹកខ្មេះ ចូលតាមក្រោយបន្តិចផង ពីព្រោះថាទឹកខ្មេះ អាចជួយបង្កើនរសជាតិអាហារអ្នកឱ្យ កាន់តែឆ្ងាញ់ឡើងទ្វេរដង និងមិនធ្វើឱ្យខ្លាញ់ជាប់ នៅលើអាហារច្រើនពេកនោះទេ។ សម្រាប់អ្នកដែលចង់ទុកអាហារចៀនឱ្យបានយូរមិនងាយកករឹង ឬខូចគុណភាព យើងណែនាំឱ្យប្រើខ្លាញ់ប្រភេទណាដែលបានផ្សំឡើងពីគ្រាប់ធញ្ញជាតិវិញ ទើបជាការល្អ ព្រោះភាគច្រើនខ្លាញ់ប្រភេទនេះមានគុណសម្បត្តិជួយរក្សាឱ្យអាហារចៀនទុកបានយូរជាងការប្រើខ្លាញ់សត្វ។
២. ដាំខ្លាញ់ឱ្យក្តៅជាមុនសិន៖ បើអ្នកចាក់ខ្លាញ់ភ្លាមដាក់អាហារចៀនភ្លែតទាំងដែល ខ្លាញ់មិនទាន់ក្តៅនោះ នឹងធ្វើឱ្យអាហារជាប់ជាតិខ្លាញ់ច្រើន ហើយសាច់ខាងក្នុង អាចនឹងឆ្អិនមិនបានល្អថែមទៀតផង។
៣. ប្រើកញ្រ្ជែងច្រោះខ្លាញ់៖ បន្ទាប់ពីអ្នកស្រង់អាហារពីក្នុងខ្ទះខ្លាញ់ក្តៅៗមក មិនគួរ យកវាមកទទួលទានភា្លមៗតែម្តងនោះទេ អ្នកគួរប្រើកូនកញ្ជ្រែងដែលមានចន្លោះ ប្រហោងតូចៗ ល្មមអាចឱ្យខ្លាញ់ស្រក់ចុះមកក្រោមបាន ទ្រពីក្រោមអាហារទាំងនោះ សិន នោះខ្លាញ់នឹងស្រក់ចុះពីអាហារអ្នកបានមួយចំនួនធំដែរ។
៤. ត្រាំអាហារក្នុងទឹកកក៖ មុននឹងយកត្រីសាច់ ឬអាហារផ្សេងៗទៅចៀន អ្នកគួរយក វាទៅត្រាំនៅក្នុងទឹកកកសិនក្នុងរយៈពេលមួយសមគួរ។ ធ្វើបែបនេះអាហាររបស់អ្នក នឹងមានជាប់ជាតិខ្លាញ់តិចជាងអាហារ ដែលមិនបានយកទៅត្រាំទឹកកក។
ដូច្នេះតាមវិធីសាស្រ្តសាមញ្ញងាយៗខាងលើ អ្នកអាចធ្វើវាបានដោយខ្លួនឯង ដើម្បីការពារសុខភាពគ្រួសារអ្នកចៀសឆ្ងាយពីជំងឺនានា៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!