សើម​ៗ…! លោក​ចោរប្លន់​ម៉ូតូ​មួយទៀត​បាន​សម្រេច

 
 

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​និង​៥១​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា​នេះ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជិត​បន្ទាយ​ទាហាន ភេរវកម្ម​)​មាន​ករណី​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ដោយ​សុវត្ថិភាព​។ ប្រភព​ពី​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា រូបគេ​ជា​ជន​រង​គ្រោះ​ឈ្មោះ ភឹ​ម អូន អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​។

ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ខៃ ប្រសិទ្ធ អាយុ​២១​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ជន​រង​គ្រោះ​ទាំង​២​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​ដូច​គ្នា​។ ជន​រង​គ្រោះ​បាន​ប្រាប់​បន្ត​ថា គេ​ទាំង​២​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​មើល​ក្មួយ​ឈឺ នៅ​មន្ទីរពេទ្យ គន្ធ បុប្ផា ។

ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​លេចមុខ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ហើយ​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ បង្ក​ឲ្យ​មាន​របួស​ស្នាម​ពេញ​ខ្លួន ទើប​ដក​កាំភ្លើង​បាញ់ ឡើង​លើ រួច​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ រីឯ​ម៉ូតូ​ដែល​បាត់​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ មួយ​គ្រឿង​ពាក់​ស្លាក​លេខ ស្វាយ​រៀង ២៥៤២ ។ ប​ច្ច​ប្បន្ន​សមត្ថកិច្ច​កំពុង​តែ​កត់​កំណត់ហេតុ កសាង​សំណុំរឿង ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​បាន​យក​ម៉ូតូ ជន​រង​គ្រោះ មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណី ស្រដៀងគ្នានេះដែរ ក្រុមចោរប្រដាប់អាវុធមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ១គ្រឿង របស់បុរសម្នាក់ដោយសុវត្ថិភាព នៅវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅតាមបណ្ដោយផ្លូវក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាកសង់សេ១២៥ និងMSXប្រដាប់ដោយអាវុធខ្លីចំនួន២ដើម បានមកធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូរបស់គាត់១គ្រឿង ម៉ាកសង់ឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ តែក្រុមជនបង្កពុំបានបាញ់ឡើយ ទើបមិនបណ្ដាលឲ្យមានរបួស ខណៈម៉ូតូ១គ្រឿង ដែលក្រុមចោរប្លន់យកទៅនោះ ជនរងគ្រោះទើបតែខ្ចីពីអ្នកស្គាល់គ្នា មកជិះតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានត្រឹមតែមកដាក់ពាក្យ បណ្ដឹងនៅ ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយ អន្តរាគមន៍តែប៉ុណ្ណោះ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម