ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប៖ ឃាតកសម្លាប់លោក កែម ឡី មិនមែនជាមន្ត្រីបរិស្ថាននោះឡើយ
(សៀមរាប)៖ បន្ទាប់ពីមានព័ត៌មានបង្ហោះ តាមបណ្តាញទំនាក់ទំនងសង្គម Facebook ថា បុគ្គលឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលជាឃាតកសម្លាប់ លោក កែម ឡី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ថាជាមន្ត្រីបរិស្ថានដែលបម្រើការងារ នៅមន្ទីរបរិស្ថានខេត្តសៀមរាបនោះ នៅថ្ងៃទី១១ ខែកក្កដានេះ ប្រធានស្តីទី មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញមុខបដិសេធភ្លាមៗ ដោយបញ្ជាក់យ៉ាងច្បាស់ថា ឃាតកសម្លាប់ លោកបណ្ឌិត កែម ឡី មិនមែនជាមន្ត្រីបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តសៀមរាប ដូចការចោទប្រកាន់ឡើយ។
យោងតាមលិខិតដែលប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា បុគ្គលដែលជាឃាតកនោះ មិនមែនជាមន្ត្រីបរិស្ថាន ឬជាមន្ត្រីបរិស្ថានខេត្តសៀមរាបទេ ព្រោះបុគ្គលនោះមិនមានឈ្មោះ ក្នុងបញ្ជីដែលមន្ទីរចេញសេចក្តីសម្រេចទទួលស្គាល់ និងក្នុងតារាងបើកប្រាក់បៀវត្សរ៍ របស់មន្ត្រីរាជការមន្ទីរបរិស្ថានខេត្តសៀមរាបនោះឡើយ។ ក្នុងនាមមន្ទីរបរិស្ថានខេត្តសៀមរាប ខ្ញុំសូមបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម Facebook ថា បុគ្គលនោះជាមន្ត្រីបរិស្ថាន និងជាមន្ត្រីបរិស្ថានខេត្តសៀមរាប»។
មន្ទីរបរិស្ថានដដែលបញ្ជាក់ថា បើតាមការពិនិត្យលើឯកសណ្ឋាន បុគ្គលរូបនោះ អាចជាបុគ្គលិកបម្រើការងារឲ្យអង្គការបរិស្ថានណាមួយ (អង្គការក្រៅរដ្ឋាភិបាល NOG)៕
ព័ត៌មានលម្អិតសូមអានលិខិតរបស់មន្ទីរបរិស្ថានខេត្តសៀមរាបទាំងស្រុង៖
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ជនសង្ស័យ ជាឃាតកសម្លាប់ លោក កែម ឡី ត្រូវបានគេទម្លាយឈ្មោះពិត។
ក្រោយការចាប់ខ្លួន នៅប៉ុន្មាននាទីក្រោយធ្វើសកម្មភាពបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនិងនយោបាយ នៅក្នុងស្តារម៉ាតនៃស្ថានីយ៍ប្រេងឥន្ឋនៈកាល់តិចកាលពីវេលាម៉ោងជិត០៩ព្រឹកថ្ងៃ១០ កក្កដា ២០១៦នោះរួចមក ជនសង្ស័យបានសារភាពថាខ្លួនឈ្មោះ ទិត្យ សំអុលរហ័សនាម«ជួប សម្លាប់» ។
ចំណែកនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) នៅព្រឹកថ្ងៃទី១១ កក្កដានេះបានបង្ហាញថាជនសង្ស័យមានឈ្មោះពិត៖ អឿត អាង អាយុ ៤៤ឆ្នាំ និង មានទីលំនៅភូមិទន្លេសរ ឃុំនគរភាស ស្រុក អង្គរជុំ ខេត្ត សៀមរាប និងមានឪពុកឈ្មោះ អឿតម្ដាយឈ្មោះ ឯម តាប់ អាយុ ៦៤ ឆ្នាំ ។
ប្រភពពី Facebookដដែល ជនសង្ស័យមានប្រពន្ធ ០២នាក់ និងមានកូនស្រី ១ នាក់ដោយប្រពន្ធទី០១ ឈ្មោះ យ៉ាង យឿង ( បានលែងលះគ្នាហើយ ) ប្រពន្ធទី០២ ឈ្មោះ ហឿម ហ៊ត់រស់នៅក្នុងភូមិ ឃុំជាមួយជនសង្ស័យ និងមានមុខរបរលក់ចាប់ហ៊ួយ និងសាច់ជ្រូក ។ បើតាមបណ្តាញទំនាក់ទំនងសង្គម ជនសង្ស័យឈ្មោះ អឿត អាង ធ្លាប់បានចូលបួសជាសង្ឃក្នុងឆ្នាំ២០១៣ នៅវត្តប្រាសាទធ្នង់ ស្ថិតក្នុងឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។
នៅឆ្នាំ ២០១៥ ជនសង្ស័យ បានសឹកពីព្រះសង្ឃ នៅពេលមានមានជម្លោះនៅក្នុងវត្តពើងតានន់ នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយក្រោយពីសឹកជននេះបានចូលបម្រើការងារជាមន្ត្រីបរិស្ថាន និងបានត្រូវគេបញ្ជូនឲ្យទៅឈរជើងនៅស្រុកអង្គរជុំ ខេត្តសៀមរាប ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!