Jimmy kiss បំផុសឲ្យយុវវ័យចូលរួមកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ”
ម្ចាស់បទ “Baby I’m Sorry” លោក សារុន កល្យាណ ហៅ Jimmy Kiss បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ”។ ទន្ទឹមគ្នានេះ លោកជំរុញឲ្យមហាជនចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់វិស័យសិល្បៈព្រោះកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” គឺជាកម្មវិធីប្រលងជ្រើសរើសការបង្កើតទំនុកភ្លេង និង ចម្រៀងថ្មី ដោយមិនមានការលួចចម្លងពីណានោះទេ។
“ជាមោទនភាពណាស់សម្រាប់ខ្ញុំ មានឱកាសបានចូលរួមច្រៀងនៅក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ព្រោះកម្មវិធីនេះ បានបំផុសឲ្យយុវវ័យទាំងអស់ចាប់ផ្ដើមបង្កើតនូវអ្វីដែលថ្មី គឺថ្មីទាំងទំនុកភ្លេង និង ច្រៀង”។ លោក Jimmy Kiss និយាយបន្ថែម។
ដើម្បីលើកទឹកចិត្តនឹងជាកម្លាំងចិត្តដល់កម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” នោះ លោក Jimmy Kiss បានទទូចឲ្យយុវវ័យទាំងអស់ទៅចូលរួមកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ “ស្ដាប់ចម្រៀងរបស់ខ្ញុំ” នៅមជ្ឈមណ្ឌលកោះពេជ្រអាគារ A នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៤។
លោក Jimmy Kiss វ័យ ២៨ ឆ្នាំ មានស្រុកកំណើតក្នុងរាជធានីភ្នំពេញ និង មានឈាមជ័រជាអ្នកសិល្បៈមួយរួបបាននិយាយថា បទដែលលោកច្រៀងនៅក្នុងកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រនេះ គឺបទ “Baby I’m Sorry” ដែលបទនេះ កំពុងទទួលការពេញនិយមក្នុងចំណោមយុវវ័យព្រោះបទនេះជាការតែងនិពន្ធទំនុកច្រៀង និង ទំនុកភ្លេងថ្មី ពីស្នាដៃកូនខ្មែរ។
លោក Jimmy ដែលជាកូនប្រុសបង្កើតរបស់ លោក វ័រ សារុន អ្នកចម្រៀងជើងចាស់ដែលល្បីល្បាញតាមរយៈបទ ម៉ាក់ស៊ី និង បទ ញៀនបារី បាននិយាយបន្តថា រហូតមកទល់នឹងពេលនេះ លោក និពន្ធបទចម្រៀងដែលជាស្នាដៃថ្មីផ្ទាល់ខ្លួនមិនចម្លងពីគេបាន ជាង ២០ បទ រួចមកហើយ។ បទចម្រៀងជាស្នាដៃនិពន្ធផ្ទាល់ខ្លួនកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់មិត្តយុវវ័យមានដូចជា បទ Baby I’m Sorry និង បទ កុំអាណិតបង ជាដើម។
លោក Jimmy Kiss បានប្រឡូកចូលក្នុងពិភពសិល្បៈលើកដំបូងក្នុងឆ្នាំ ២០០៦-២០០៧ ប៉ុន្តែ ហាក់មិនបានជោគជ័យលោកបានផ្អាកហើយបានចាប់អាជីពការងារជាអ្នកដឹកនាំភ្ញៀវទេសចរណ៍ឲ្យក្រុមហ៊ុនមួយ។
នៅដើមឆ្នាំ ២០១៤ នេះ លោកបានសាកល្បងប្រឡូកក្នុងវិស័យសិល្បៈឡើងវិញដោយបានផលិតចម្រៀងដោយខ្លួនឯងតាមរយៈគម្រោង Songkites ហើយឃើញថា មហាជនមានការគាំទ្រច្រើន ម៉្លោះហើយលោកនិយាយថា៖ “ខ្ញុំនឹងចាប់អាជីពជាអ្នកចម្រៀងឲ្យជាប់ប្រសិនបើមានការគាំទ្រច្រើនបែបនេះ ខ្ញុំនឹងទៅរៀនបន្តទាក់ទងនឹងសិល្បៈ ដើម្បីឲ្យមានអាជីពមួយរឹងមាំសម្រាប់ថ្ងៃអនាគត”។
ក្នុងទិសដៅលើកកម្ពស់វិស័យសិល្បៈ លោក Jimmy បានលើកឡើងថា ការចូលរួមគ្រប់សកម្មភាពសិល្បៈគឺជារឿងចម្បងនៅក្នុងការគាំទ្រ និង លើកស្ទួយវិស័យសិល្បៈ។ ដូច្នេះកម្មវិធីស្ដាប់ចម្រៀងរបស់ខ្ញុំ គឺជាផ្នែកមួយនៃកម្មវិធីរើសអ្នកដែលមានសមត្ថភាពពិតប្រាកដនៅលើការតែងនិពន្ធ និង ទំនុកភ្លេងថ្មី ម៉្លោះហើយ យុវវ័យគួរតែចូលរួមកម្មវិធីនេះទាំងអស់គ្នាដើម្បីចូលរួមនិងលើកស្ទួយវិស័យសិល្បៈខ្មែរឲ្យមានមុខទាំងក្នុងស្រុក និង នៅលើឆាកអន្តរជាតិ៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!