ញាក់សាច់! តារាស្រីល្បី Lydia ជិតសម្រាលកូនទៅហើយ កុំងាកមើលសម្រស់ នៅតែស្អាត និងស៊ិចស៊ីដដែល!
៖ តារាស្រីថៃដ៏ល្បី Lydia Sarunrat ដែលអ្នកគាំទ្រ ធ្លាប់តែឃើញទេពកោសល្យរបស់នាង ក្នុងឈុតកាចឆ្នាស់ តាមរយៈរឿងភាគថៃនោះ នាបច្ចុប្បន្ននេះ រូបនាងកំពុងតែសម្ងំពរពោះកូនដំបូង យ៉ាងមានក្តីសុខបំផុត។
តារាស្រីវ័យក្មេងរូបនេះ តែងតែបង្ហាញសម្រស់របស់នាង ក្នុងបណ្តាញសង្គមជារឿយៗ ជាមួយនឹងស្ទាយស្រស់ស្អាត និងស៊ិចស៊ី តាមបែបអ្នកមានផ្ទៃពោះ។
បើក្រឡេកមើល រូបថតជាច្រើនរបស់ គឺរូបនាង នៅតែជាអ្នកម្តាយទាន់សម័យដែល គ្រាន់តែពេលនេះ នាងហាក់ដូចជាឡើងទម្ងន់បន្តិច តែប្រហែលជាក្រោយសម្រាលកូន រូបរាងដ៏ស្រឡូនស្អាតរបស់នាង នឹងត្រឡប់មកជាធម្មតា។
ក្នុងនោះដែរ នាងLydia និងស្វាមី ក៏ត្រៀមខ្លួនរួចរាល់ ក្នុងការក្លាយជាឪពុកម្តាយគេ ក្នុងពេលឆាប់ៗនេះផងដែរ ដែលភាគច្រើនអ្នកគាំទ្រ បានឃើញថា ពួកគេតែងយកពេលវេលាទៅរៀនហាត់បំប៉ន វិធីមើលថែកូន និងត្រៀមសម្ភារៈសព្វគ្រប់ សម្រាប់កូនដំបូងទៀតផង។ ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំអ៊ុតផងដែរថា តើកូនដំបូងរបស់ពួកគេទាំងពីរស្អាតយ៉ាងណាទៅ តើឪពុកម្តាយ សុទ្ធតែកូនកាត់យ៉ាងនេះនោះ៕
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា លោក Matthew Paul Deane ដែលជាស្វាមីនាង Lydia ក៏បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង នៅពេលរូបគាត់ បានក្លាយជាឪពុកគេ។
កាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹករបស់ តារាចម្រៀងនិង តារាសម្ដែងថៃ នាង Sarunrat Visutthithada វ័យ ២៨ឆ្នាំ ឈ្មោះហៅក្រៅ Lydia បានបង្ហាញយ៉ាងច្បាស់ថា នាងនឹងក្លាយជាអ្នកម្ដាយ ក្នុងពេលឆាប់ៗខាងមុខនេះ។
នេះបើតាមរូបភាព ដែលនាងបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម បានឲ្យដឹងថា នាងកំពុងតែពរពោះ ប្រហែលជា ១២សប្ដាហ៍ ដែលនេះជាដំណឹងដ៏ល្អ ក្រោយពីនាងបានរៀបការ កាលពីដើមឆ្នាំ ២០១៥ ជាមួយនឹងអ្នកកំលោះ ដែលជាតារាសម្ដែងថៃមួយរូបដែរនោះ គឺលោក Matthew Paul Deane វ័យ ៣៧ឆ្នាំ។ យ៉ាងណាមិញ កាលពី អ្នកទាំងពីររៀបការ ពួកគេបានប្រារព្ធពិធី យ៉ាងអាធិកអាធម នៅក្នុងសណ្ឋាគារ លំដាប់ថ្នាក់ខ្ពស់ ជាមួយនឹង វត្ដមាន តារាល្បីៗជាច្រើនចូលរួម ។
បន្ទាប់ពីរៀបការរួច ស្នេហាអ្នកទាំងពីរ កាន់តែជ្រាលជ្រៅ និងតែងតែបង្ហោះរូបភាព ផ្អែមល្ហែមជាមួយគ្នា ជារឿយៗ ហើយអ្វីកាន់តែ រីករាយនោះគឺលោក Matthew Paul Deane បានសម្ដែងភាព មានសុភមង្គល ក្រោយពីភរិយា មានផ្ទៃពោះ។
សូមមើលរូបភាពខាងក្រោម៖
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!