សម្រស់ពេជ្រ សោភា ស្អាតប្លែកនៅកូរ៉េ ខណៈត្រូវស្ពាយថ្នាំពេទ្យ តាមខ្លួនជាប់!
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ប្រិយមិត្តដូចជាបានជ្រាបរួចមកហើយថា ស្ថានភាពសុខភាពរបស់តារាចម្រៀងស្រី ពេជ្រ សោភា មិនសូវជាល្អប៉ុន្មាននោះទេ តែរូបនាងតែងព្យាយាមបំពេញបំណងទៅកាន់អ្នកគាំទ្រជានិច្ច។
កាលពីថ្មីៗនេះដែរ អ្នកនាង ពេជ្រ សោភា និងលោក ដេវីត បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមការប្រគំតន្រ្តីមួយឈ្មោះថា Dream Concert នៅទីក្រុងអាន់សាន។ ចំពោះវត្តមានរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រនៅឯកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា រូបនាងអាចមកចូលរួមបាននោះទេ ដោយសារតែមានជម្ងឺដ៏កាចសាហាវ តាមព្យាបាទរូបនាងឥតឈប់ឈរ។
ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា ក៏មិនបានធ្វើឲ្យ អ្នកគាំទ្រអស់សង្ឃឹមនោះដែរ រូបនាងនៅតែឡើងច្រៀង និងបញ្ចេញស្នាមញញឹមជាធម្មតា ថ្វីបើរូបនាងត្រូវស្ពាយថ្នាំពេទ្យ ទៅតាមខ្លួនក៏ដោយ។ មិនតែប៉ុណ្ណោះ នៅក្នុងការប្រគំតន្រ្តី នៅប្រទេសកូរ៉េនោះ រូបនាងក៏បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងស្ទាយសក់ពណ៌ស្វាយ ដែលជួយលើកសម្រស់នាង បានមួយកម្រិតទៀត៕
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ កាលពីប៉ុន្មានអាទិត្យកន្លងមកនេះអ្នកនាង ពេជ្រ សោភា ក៏បាននិយាយប្រាប់មហាជនថា បើស្ថានភាពជម្ងឺរបស់នាងធម្មតា នាងនឹងត្រឡប់មកកាន់សិល្បៈវិញ។
ដោយសារតែមានអ្នកគាំទ្រជាច្រើន ចោទជាសំនួរទៅ អ្នកនាង ពេជ្រ សោភា រឿងចាកចេញពី សិល្បៈ ដោយមិនមានមូលហេតុ ពិតប្រាកដ នៅល្ងាចថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦នេះ អ្នកនាងពេជ្រ សោភា បានបង្ហោះវីដេអូមួយ នឹងបាននិយាយថា អ្នកនាងនឹងចេញទៅព្យាបាល ជំងឺនៅថ្ងៃស្អែក ។
នាងបន្តទៀតថា តាមពិតនាង មិនមែនចាកចេញពីសិល្បៈ នោះទេ តែអ្នកនាងមានជំងឺ នឹងគ្រាន់តែត្រូវការពេលវេលា សម្រាប់ព្យាបាល តែប៉ុន្នោះ ហើយបើសិនជាការព្យាបាល មានលទ្ធផលល្អ នោះ នាងនឹងនៅតែបន្តក្នុង វិស័យមួយនេះ តែយ៉ាង ណាមិញ នាងមិនបានប្រាប់ឲ្យដឹងនូវ ជំងឺដែលធ្វើឲ្យនាង ត្រូវទៅពិនិត្យព្យាបាល នោះទេ ដោយនាងគ្រាន់តែបង្ហើបថា នេះជាជំងឺកាចសាហាវ សម្រាប់នាង ហើយសម្រាប់ថ្ងៃស្អែកនេះ នាងគ្រាន់តែទៅពិនិត្យ ពីអាការៈនៃ ជំងឺរបស់នាង មិនទាន់សម្រេចថា ត្រូវព្យាបាល ឬយ៉ាងណាឡើយ ។
នៅក្នុងនោះផងដែរ អ្នកនាងពេជ្រ សោភា បានសំណូមពរឲ្យអ្នគគាំទ្របន្ត គាំទ្រ និង អរគុណសម្រាការលើកទឹកចិត្ត របស់ពុកម៉ែបងប្អូន ហើយបន្ទាប់ពីព្យាបាលរួច ពេជ្រ សោភា នឹងមានបទចម្រៀង Original ថ្មីជាច្រើនទៀត សម្រាប់ឲ្យពុកម៉ែបងប្អូន ជាពិសេស អ្នកគាំទ្រ រីករាយសណ្តាប់ ទុកជាការកម្សាន្ត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!