ស្ទាក់បាញ់ប្លន់ អាជីវករលក់មាសនៅផ្សារស្នួល
ខេត្តក្រចេះ ៖ សមត្ថកិច្ចអះអាងថា ជនដៃដល់មានគ្នាបីនាក់ក្នុងអំពើបាញ់គំរាមប្លន់យក កញ្ចប់គ្រឿងអលង្ការអស់មួយចំនួន ពីម្ចាស់លក់គ្រឿងអលង្ការ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា នៅពេលនេះ នគរបាលកំពុងតែស្រាវជ្រាវកំណត់លើមុខសញ្ញារបស់ក្រុមជនល្មើស។
អំពើបាញ់ប្លន់មួយករណីត្រូវសមត្ថកិច្ចឲ្យដឹងថា បានកើតឡើងកាលពីព្រលប់ ថ្ងៃទី៩ កខែក្កដា នៅលើផ្លូវលំ ខាងក្រោយផ្សារស្នួល ដោយជនល្មើសប្រដាប់ដោយអាវុធខ្លី១ដើមបាន ស្ទាក់ម៉ូតូជនរងគ្រោះ ខណៈដែលកំពុងតែជិះត្រឡប់មកពីផ្សារ និងបានបាញ់គំរាម១គ្រាប់ ប្លន់យកកញ្ចប់គ្រឿងអលង្កការ និងមានលុយមួយចំនួន។
នគរបាលបានប្រាប់ថា អំពើបាញ់គំរាមប្លន់យកគ្រឿងអលង្ការ បានបង្កឡើងដោយជនល្មើសមានគ្នាបីនាក់ ប្រដាប់ដោយអាវុធខ្លី១ដើម និងជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពប្លន់លើជនរងគ្រោះឈ្មោះ ញ៉ិប វិបុល អាយុ៣៣ឆ្នាំ ជាអាជីវករលក់មាសនៅផ្សារស្នួល មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។
ទោះបីជាយ៉ាងណាក្នុងអំពើស្ទាក់បាញ់ប្លន់ពីក្រុមជនដៃដល់ មកលើអាជីវករលក់មាសនៅផ្សារស្នួល ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូវេចខ្ចប់សម្ភារគ្រឿងអលង្ការ ជិះត្រឡប់មកផ្ទះនេះ គឺជនដៃដល់មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះនោះទេ។
ដោយគ្រាន់តែបាញ់កាំភ្លើង១គ្រាប់ ហើយពេលឃើញសភាពមិនស្រួល ជនរងគ្រោះបាន ផ្តួលម៉ូតូរត់គេចតែម្តង។ ចំណែកឯសម្ភាររបស់របរមានតម្លៃដែលបាត់បង់ទាំងនោះក៏នៅមិនទាន់ដឹងថា អស់ចំនួនប៉ុន្មាននៅឡើយដែរ។ ជុំវិញអំពើបាញ់ប្លន់នេះ ការិយាល័យព្រហ្មទណ្ឌលោក វរសេនីយ៍ឯក កង សុវណ្ណី បានបញ្ជាក់ថា ជនមានតម្រុយ៣នាក់ ក្នុងអំពើនេះ គឺនគរបាលកំពុងតែស្រាវ ជ្រាវកំណត់លើមុខសញ្ញា។ លោកបញ្ជាក់ថា ក្រុមជនល្មើសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងបានគេចខ្លួនបាត់ភ្លាមៗ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា កាលពីឆ្នាំកន្លងទៅ លោក សេង សុភក្រ្ត ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ខេត្តព្រៃវែង បាន បញ្ជាក់ថា កម្លាំង នគរបាលរបស់លោក ក្រោមបញ្ជាពីលោកស្នងការ បានបញ្ចេញប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួន មេចោរប្លន់ម្នាក់ នៅឃុំក្របៅ ស្រុកកំចាយមារ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ដែលមេចោរ ប្លន់រូបនេះ រួមជាមួយបក្ខពួក របស់ខ្លួន ៤ និង ៥នាក់ផ្សេងទៀត តែងតែធ្វើសកម្មភាពប្លន់ និងលួច គ្រប់រូបភាព យ៉ាងច្រើន មិនថានៅខេត្ត ព្រៃវែងនោះទេ ប៉ុន្តែតាមបណ្តាខេត្តផ្សេងទៀត ផងដែរ ដូចជាប្លន់ ទូរមាស នៅផ្សារលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាដើម។
លោក សេង សុភក្រ្ត បានបញ្ជាក់ថា ប្រតិបត្តិចាប់មេចោរប្លន់ មានឈ្មោះ យិន សីុណា អាយុ៣៥ឆ្នាំ ខាងលើនេះ បានធ្វើឡើង ដោយតាមអូស តាំងពីស្រុកពញាក្រែក ជាមួយបក្ខពួកម្នាក់ទៀត ជាមេចោរធំផងដែរ គឺឈ្មោះ ហីុង នី អាយុ៣៥ឆ្នាំ កំពុងជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ប៉ុន្តែពេលជិះមកដល់ឃុំក្របៅ ស្រាប់តែពួកគេទាំង ២នាក់ ដឹងខ្លួនក៏ផ្តួលម៉ូតូចោល រួចរត់ចូលព្រៃបាត់។ ពេលនោះ កម្លាំងនគរបាល ជាច្រើននាក់ បានដេញតាម ហើយពួនស្ទាក់រហូត ចាប់បាន ឈ្មោះ យិន សីុណា នេះតែម្តង ខណ:ឈ្មោះ ហីុង នី បានរំដោះខ្លួន ចេញទៅបាត់។
បើតាមលោក សេង សុភក្រ្ត ក្រុមចោរទាំងនេះ មានបក្ខពួកប្រមាណ១០នាក់ បានចេញប្លន់ និង លួចទ្រព្យសម្បត្តិ គ្រប់រូបភាព ទាំងនៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងប្លន់ទូរមាស នៅផ្សារលាច ស្រុកភ្នំក្រវាញ ដែលពេលនោះ ឈ្មោះ យិន សីុណា ជាអ្នកដឹកនាំធ្វើទៀតផង ប៉ុន្តែបក្ខពួកមួយ ចំនួនត្រូវបានចាប់ខ្លួន ផងដែរ ដូចជានៅខេត្ត ស្វាយរៀង ជាដើម ។
លោក បានបញ្ជាក់ថា ឈ្មោះ យិន សីុណា នេះ បានប្រើឈ្មោះ ជាច្រើនពេលចេញប្លន់ម្តងៗ ប៉ុន្តែត្រូវអស់លក្ខណ៏ នៅពេលនេះ ហើយលោកក៏សូមអំពាវនាវ ដល់សមត្ថកិច្ច តាមបណ្តាខេត្ត តាមបង្ក្រាប និងចាប់ខ្លួនមេចោរ ម្នាក់ទៀត ហីុង នី ដែលកំពុងរត់គេចខ្លួន។
បើតាមលោក សេង សុភក្រ្ត មេខ្លោងចោរប្លន់ ទាំង២នាក់ ក៏ត្រូវ បានតុលាការខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ អោយ ចាប់ខ្លួនផងដែរ កាលពីដើមខែមេសា ឆ្នាំ២០១៥ កន្លងទៅ ពីបទប្លន់ ទូរមាស នៅផ្សារលាចនោះ ។
លោកបានបន្តទៀតថា ក្រោមបញ្ជាពីលោកស្នងការ ឧត្តមសេនីយ៏ ស្រេង ជា កម្លាំងនគរបាល របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់។
លោកសេង សុភក្រ្ត បានបញ្ជាក់ថា ដោយសារតែតុលាការខេត្តពោធិ៍សាត់បានចេញដីកា បញ្ជាឲ្យ ចាប់ខ្លួនក្រុម ចោរប្លន់ទាំងនេះ ដូច្នេះកម្លាំងសមត្ថកិច្ចរបស់លោក បាននឹងកំពុងរៀបចំ នីតិវិធី ប្រគល់ជនត្រូវចោទម្នាក់ នេះទៅឲ្យនគរបាលខេត្តពោធិ៍សាត់ចាត់ការទៅតាមនីតិវិធី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!