គាស់ផ្ទះថៅកែលក់ខ្សាច់-ថ្មទាំងព្រឹក ប្រមូលអស់រលីង
ខេត្តព្រះសីហនុ ៖ មាសពេជ្រ កែវកង រួមនឹងរបស់មានតម្លៃជាច្រើននៅក្នុងផ្ទះថៅកែលក់ខ្សាច់ លក់ថ្ម ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានចោរគាស់ផ្ទះចូលលួចយកអស់គ្មានសល់ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ ។ ហេតុការណ៍ចោរគាស់ផ្ទះនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៧ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០១៦ ។
លោក ស៊ុន រី អាយុ៤៤ឆ្នាំ និងអ្នកស្រី សាន ណៃសេង អាយុ៤៣ឆ្នាំ ជាម្ចាស់ផ្ទះ មានមុខរបរជាថៅកែលក់ខ្សាច់លក់ថ្ម នៅចំណុចជាប់ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច (ក្បែរភ្លើងស្តុបផ្លូវបំបែករ៉ា) បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែល៧ព្រឹក គាត់និងក្រុមគ្រួសារបានចេញទៅកន្លែងដេប៉ូលក់ខ្សាច់ លក់ថ្ម ដូចសព្វមួយដង ហើយផ្ទះទាំងមូលមិនមាននរណាម្នាក់នៅទេ ក្រោយមកនៅវេលាម៉ោងប្រមាណ៧ និង៣០នាទី ក៏ស្រាប់តែកូនប្រុសរបស់គាត់បានទៅចូលផ្ទះ ហើយក៏ឃើញផ្ទះផ្នែកខាងក្រោយបង្អួចត្រូវបានចោរគាស់ចូល និង ជាន់ទី២ ក៏ត្រូវចោរគាស់ចូលក្នុងបន្ទប់ធ្វើការងាររបស់គាត់ដែរ ។
ភ្លាមៗនោះកូនប្រុសគាត់ក៏បានទូរស័ព្ទប្រាប់គាត់ គាត់ក៏ត្រឡប់មកដល់ផ្ទះវិញទើបដឹងថា សម្ភារៈមានតម្លៃជាច្រើនត្រូវបានបាត់បង់អស់គ្មានសល់ ដូចជា មាសជាង១០ តម្លឹង, ខ្សែកពេជ្រ តម្លៃជាង២ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រ១វង់ តម្លៃជាង៧ពាន់ដុល្លារ, លុយ៧០០ដុល្លារ រួមនឹងក្បាលកាមេរ៉ាសុវត្ថិភាពផងដែរ ។
អ្នកស្រី សាន ណៃសេង បានបន្តទៀតថា ទ្រព្យសម្បត្តិជាច្រើនត្រូវបានបាត់បង់អស់ហើយ ប៉ុន្តែអ្វីដែលគាត់មានការងឿងឆ្ងល់នោះ សូម្បីតែក្បាលកាមេរ៉ាសុវត្ថិភាពដែលជាប្រអប់ថតចម្លងទិន្នន័យ ក៏ត្រូវចោរនោះលួចយកទៅអស់គ្មានសល់ ចំណុចនេះគាត់មានការសង្ស័យថា ចោរដែលលួចនោះទំនងជាមនុស្សធ្លាប់ស្គាល់ ធ្លាប់ចេញចូលផ្ទះគាត់ច្បាស់ ទើបអាចដឹងគ្រប់កន្លុកកន្លៀត បន្ទប់ធ្វើការ និង កន្លែងដាក់ក្បាលកាមេរ៉ា ។
បច្ចុប្បន្ន ជុំវិញករណីនេះ សមត្ថកិច្ចប៉ូលិសសង្កាត់លេខ៣កំពុងចុះធ្វើការស្រាវជ្រាវនៅផ្ទះកើតហេតុ ដើម្បីស្វែងរកការពិតពាក់ព័ន្ធជនសង្ស័យដែលចូលលួចទ្រព្យសម្បត្តិផ្ទះខាងលើ ដោយគេសង្ឃឹមថា ក្រុមចោរលួចនឹងអាចរកឃើញក្នុងពេលឆាប់ៗ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា លំនៅស្ថានមួយកន្លែងដែល ស្ថិតនៅផ្ទះលេខ៦២អឺសូន្យ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លំនៅស្ថាននេះត្រូវ បានគេស្គាល់ថាជា ក្រុមហ៊ុនខាហ្សា ថប ខមភើរេសិន ដែលកម្មសិទ្ធិរបស់លោ កឧកញ៉ា យិន សុវណ្ណនី ត្រូវបានចោរចូលគាស់យក ប្រាក់ជិត៣ម៉ឺនដុល្លារ រួមទាំងឯកសារសំខាន់ៗជាច្រើន ទៀតបានដោយសុវត្ថិភាព កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ។
លោកឧកញ៉ា យិន សុវណ្ណនី បានបញ្ជាក់ថាមុនពេលកើតហេតុប្រហែលពីរបីម៉ោង មុនប៉ុណ្ណោះ ដែលរូបគាត់ និងមិត្តភក្តិពីរបី នាក់ផ្សេងទៀតបានផឹកស៊ី នៅកន្លែងកើតហេតុ បន្ទាប់មកម៉ោង ប្រមាណប្រហែល១២យប់ មិត្តភក្តិបានចែកផ្លូវទៅទី កន្លែងផ្សេងរៀងៗខ្លួន ហើយរូបលោក ក៏ធ្វើដំណើរទៅ ជួបមិត្តភក្តិផ្សេងទៀត ដើម្បីបន្តការសប្បាយបន្ថែម ។
លុះដល់ម៉ោង៣ទាបភ្លឺទើបលោកត្រឡប់មកផ្ទះវិញ ពេលឃើញទ្វារបន្ទប់គេងជាប់សោ ក៏ទៅសម្រាក នៅបន្ទប់មួយទៀត ហើយម៉ោង៨ព្រឹកក៏ក្រោកទៅ ធ្វើការបាត់ទៅ ។ ពេលចេញពីធ្វើការក៏ទៅមើលម្តាយ ឈឺទៀត លុះដល់ម៉ោង២រសៀលក៏ត្រឡប់ មកផ្ទះវិញក៏ឃើញវ៉ាលី ជ្រុះរាត់រាយនៅចំហៀងផ្ទះ លោកក៏បានចូល មើលក្នុងផ្ទះឃើញអីវ៉ាន់ ព្រមទាំងឯកសារ ផ្សេងៗពាសវាលពាសកាល ហើយក៏បានប្តឹងសម្ថកិច្ច កងរាជអាវុធហត្ថ មកត្រួតពិនិត្យនិងកសាងសំនុំរឿងតែម្ដងទៅ ។
លោកឧកញ៉ាបញ្ជាក់ផងដែរថាកន្លងទៅលំនៅស្ថាននេះត្រូវបានធ្លាប់ចោរចូលលួចពីរ បីដងហើយ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!