ថ្ងៃស្អែក​ចូល​រោងការ​បង ថ្ងៃនេះ​ប្អូន​ឆក់​ខ្សែភ្លើង​ស្លាប់

 
 

ខេត្តបាត់ដំបង ៖ មាន​ហេតុ​ការ​ដ៏​រន្ធត់​បំផុត ខណៈ​រោងការ​បាន​សាងសង់​រួចរាល់​ដែល​ត្រៀម​ចូល​រោងការ​បងស្រី​នៅ​ថ្ងៃស្អែក ស្រាប់តែ​អកុសល​ប្អូនស្រី​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ ដែល​ស្ថិត​នៅ​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​ធ្វើ​ឲ្យ​ពិធី​មង្គលការ​បងស្រី​ត្រូវ​លុប​ចោល​ទាំងស្រុង ដើម្បី​យក​រោងការ​ធ្វើ​ជា​រោង​បុណ្យសព​ប្អូនស្រី​វិញ​។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍​លោក មាស សុខា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រឹម ស្រី​នឿ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​នៅ​ក្នុង​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ពេល​នាង​ទៅ​ដក​ឌុ​យ​ភ្លើង​។ ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួ​សារបាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ តែ​អកុសល​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ លោក មាស សុខា បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់ ស្រប​ពេល​នៅផ្ទះ​របស់​នាង​បាន​សាងសង់​រោង​រួចរាល់​ត្រៀម​ចូល​រោង​រៀបចំ​មង្គលការ​បងស្រី​របស់​នាង នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ​ផង​ដែរ តែ​ពេល​នេះ​ត្រូវ​លុប​ចោល​នូវ​ពិធី​មង្គលការ​នេះ​ហើយ ដើម្បី​រៀបចំ​ធ្វើ​បុណ្យសព​ប្អូនស្រី​វិញ​សិន​។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ឈ្មោះ​រឹម ស្រី​នឿ​ន បាន​ដើរទៅ​ដក​ឌុ​យ​ខ្សែភ្លើង​ដែល​ត​កង្ហា​នៅ​ក្នុង​តូប​ខាង​មុខ​ផ្ទះ តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆក់​អុក​គូថ​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ​ភ្លាម​បងប្អូន​បាន​ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ តែ​ទៅ​ដល់​ពេទ្យ​គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ បងប្អូន​ក៏​បាន​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មិន​អស់ចិត្ត​ក៏​នាំ​គ្នា​យក​សាកសព​ទៅ​កប់​ដីខ្សាច់​ទៀត ដើម្បី​ឲ្យ​អស់ចិត្ត តែ​ទីបំផុត​នៅ​តែ​មិន​អាច​សង្គ្រោះ​បាន​ឡើយ​។

ជាមួយនឹង​ភាព​សោកសៅ ដែល​កើតឡើង​ស្រប​ពេល​មានការ​រៀបចំ​ពិធី​មង្គលការ​កូនចៅ​នេះ បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​លុប​ចោល​ពិធី​មង្គលការ​នោះ​ហើយ ដោយ​សម្រេច​យក​រោងការ​ធ្វើ​ជា​រោង​បុណ្យសព​វិញ​។ រីឯ​ភ្ញៀវ​រាប់រយ​នាក់​ដែល​បាន​អញ្ជើញ​ឲ្យ​ចូលរួម​មង្គលការ​កូនប្រុស​ស្រី​ក៏​ត្រូវ​ជូនដំណឹង​សុំ​ផ្អាក​វិញ​ហើយ​ដែរ ព្រោះ​គ្រួសារ​ខាង​កូនក្រមុំ កំពុង​មានទុក្ខ​យ៉ាងធ្ងន់ធ្ងរ​បំផុត​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ គូរដណ្ដឹងមួយគូ ត្រូវបានយមរាជ ឆក់យកតួស្រីបាត់ ខណៈតួប្រុសរងរបួសធ្ងន់នៅ ក្នុងហេតុការណ៍ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ បាក់សង្កត់លើពួកគេ ​កំពុងដេកក្រោមផ្ទះ នាព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅឃុំឈើតុំ ស្រុកក្រគរ មានភ្លៀងធ្លាក់មួយមេ លាយឡំដោយផ្លេកបន្ទោរ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ មួយចំនួនរាបដល់ដី ។ ជាក់ស្ដែង ផ្ទះមួយខ្នងនៅ ភូមិឃុំកើតហេតុខាងលើ ដែលជនរងគ្រោះជាគូរដណ្តឹង និងគ្នាបានសម្រាកនោះ គឺបានរលំធ្លាក់សង្កត់ បណ្តាលឲ្យខាងនារី ស្លាប់ភ្លាមៗ តែម្តងចំណែកខាងបុរសបាន រងរបួសធ្ងន់។ នារីដែលស្លាប់មានឈ្មោះ ក្រិច ចាន់ដែត អាយុ១៩ឆ្នាំ និងបុរសជាគូដណ្តឹង ឈ្មោះ សែន អៃ អាយុ២៥ឆ្នាំ របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកអធិការស្រុក បានបញ្ជាក់ថា ទាំងពីរនាក់ជាគូរដណ្ដឹង នឹងគ្នាសល់៤ថ្ងៃទៀតរៀបការ ហើយផ្ទះនោះទើបនឹងធ្វើថ្មី សម្រាប់ត្រៀមរៀបចំ រៀបមង្គលការ។ លោកអធិការបានបន្ថែមទៀតថា នៅល្ងាចកើតហេតុនោះ ពេលមានភ្លៀងធ្លាក់ខ្លាំង លាយឡំនិងខ្យល់កន្ត្រាក់ ហើយជនរងគ្រោះទាំងពីរនាក់ កំពុងនៅក្រោមផ្ទះ ខណៈនោះស្រាប់តែផ្ទះរលំមកសង្កត់លើ បណ្ដាលឲ្យស្លាប់ និង របួសតែម្ដង មិនតែប៉ុណ្ណោះជ្រូកចំនួន ពីរក្បាលក៏ងាប់ក្នុងពេលនោះផងដែរ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម