ចង់បានប្រពន្ធខ្លាំងពេក បញ្ចប់ជីវិតខ្លួនឯង
ខេត្តកណ្ដាល ៖ បុរសម្នាក់ព្រោះតែចង់បានប្រពន្ធខ្លាំងពេក បានតឿនម្ដាយឱ្យរកប្រពន្ធឲ្យជាញឹកញាប់ តែម្តាយប្រាប់ថាឲ្យប្រឹងធ្វើការសិនទៅ ចាំម្តាយរកឲ្យ តែម្ដាយមិនទាន់បានរកឲ្យផងស្រាប់តែបុរសរូបនោះគិតខ្លីបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនស្លាប់បាត់ ។ សពត្រូវបានគេប្រទះឃើញកាលពីម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើដើមស្វាយក្រោយផ្ទះ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ងិន ពិសេស ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ម្ដាយជនរងគ្រោះបានប្រាប់នគរបាលថា កូនរបស់គាត់តែងតែតឿនគាត់ឱ្យរកប្រពន្ធឱ្យជាញឹកញាប់ តែគាត់ប្រាប់ថា កូនឯងខំធ្វើការសិនទៅ កុំដើរផឹកស៊ីឥតប្រយោជន៍ ចាំគាត់រកប្រពន្ធឱ្យ តែកូនគាត់មិនស្ដាប់ទេ នៅតែតឿនរហូត មានពេលខ្លះឈ្លោះជាមួយឪពុកម្ដាយទៀតផង ព្រោះតែរឿងមិនរកប្រពន្ធឱ្យ ។
នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៥ព្រឹក ម្តាយជនរងគ្រោះបានស្តាប់លឺម៉ាញ៉េកូនរបស់គាត់ចាក់លឺពេញផ្ទះមិនដឹងចាក់តាំងពីពេលណា ហើយគាត់បានភ្ញាក់ពីដំណេកឡើងដាំបបរ ហើយក៏ដើរទៅដកឌុយម៉ាញ៉េចេញ ដោយមិនបានចាប់អារម្មណ៍ថាកូននៅក្នុងមុងឬអត់ទេ លុះដល់ម៉ោង៧ និង៤០នាទីព្រឹកថ្ងៃដដែល ឈ្មោះ ថាច់ វីឡា ត្រូវជាប្អូនជនរងគ្រោះបានទៅបេះផ្លែក្រូចឆ្មារនៅខាងក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ក៏បានឃើញឈ្មោះបងប្រុសចងកនឹងដើមស្វាយកំពស់៣ម៉ែត្រក៏បានរត់មកផ្ទះប្រាប់ឪពុកម្តាយឲ្យទៅជួយមើល ហើយឪពុកជនរងគ្រោះបានមករាយការណ៍ដល់ប៉ុស្តិ៍នគរបាលខ្ពប ។
ក្រោយពីកម្លាំងជំនាញបច្ចេកទេសស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានពិនិត្យសាកសពរួចឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា កាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី៣០ ខែឧសភា កន្លងទៅ ស្ថិតក្នុងបុរី ប៊ុន ហួរ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានបុរសម្នាក់បម្រុងនឹងចងកសម្លាប់ខ្លួន នៅលើដើមពោធិ តែមិនបានសម្រេច ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលបម្រុងនឹងចងកសម្លាប់ខ្លួននៅលើដើមពោធិឈ្មោះ ជ័យ វ៉ាន់ឌី អាយុ៤៥ឆ្នាំ មុខរបរលក់នំបុ័ងសាច់ ចំណែកឯប្រពន្ធឈ្មោះ រស់ សុភា អាយុ២៧ឆ្នាំ មានកូន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ។
តាមសម្ដីស្ត្រីជាភរិយា បានប្រាប់ថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស៊ីស្រវឹង ហើយរករឿងឈ្លោះជាមួយគាត់ថែមទៀត ជានិច្ចកាលនៅពេលផឹកស៊ីម្ដងៗ តែងតែស្រវឹងហើយរករឿងឈ្លោះជាមួយប្រពន្ធ ដោយចោទថាប្រពន្ធមានប្រុស មានឈ្មោល រអ៊ូរទាំ ឡូឡាមិនចេះចប់ មិនចេះហើយ ។
តែបើតាមសម្ដីរបស់អ្នកភូមិ រស់នៅជិតនោះបានប្រាប់ថា ពួកគាត់ធ្លាប់ឃើញនារីជាប្រពន្ធ និយាយស្តីជាមួយប្រុសផ្សេងបែបស្និទ្ធស្នាលដែរ តែមិនដឹងស៊ីជម្រៅទេ ។ ហើយបុរសជាប្ដីឃើញទង្វើប្រពន្ធបែបនេះ តែងតែខឹងសម្បា និងរករឿងឈ្លោះជាមួយប្រពន្ធ ។
ស្រាប់តែនៅថ្ងៃកើតហេតុនេះ មិនដឹងជាយ៉ាងម៉េច បុរសជាប្ដីបានរត់ឡើងដើមពោធិដើម្បីចងក តែត្រូវអ្នកក្បែរខាងឃើញក៏ជួយអន្តរាគមន៍ភ្លាមៗ ហើយប្រពន្ធ និងកូនក៏បានលួងលោមឲ្យត្រឡប់ទៅផ្ទះវិញ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!