ឡូរ៉ា ម៉ម ៖ ខ្ញុំមិនទៅរស់នៅ អាមេរិកវិញទេ ព្រោះ១០ឆ្នាំទៀតស្រុកខ្មែរ កាន់តែរីកចម្រើន និងរស់នៅស្រួលជាង នៅអាមេរិកទៀត
ភ្នំពេញ៖ តារាចម្រៀង អាណិកជនខ្មែរ រស់នៅអាមេរិក កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញពីការ តាំងចិត្តខ្ពស់ថា ក្រោយពីនាង បានមករស់នៅ ស្រុកខ្មែរ បានមួយរយៈពេលគឺនាង មានអារម្មណ៍ថា ចង់រស់នៅពេលរស់នៅ ក្នុងស្រុកខ្មែរថា ប្រទេសខ្មែររស់នៅ កាន់តែយូរ កាន់តែស្រួល រស់នៅជាងអាមេរិកទៀត រីកចម្រើនគ្រប់ កន្លែងជាពិសេសស្នាដៃ កូនខ្មែរក្នុងការ តាក់តែងនិពន្ធ បទចម្រៀង Original Song ក៏រីកចម្រើន មាន ទេពកោសល្យខ្លាំង គួឲ្យសរសើរខ្លាំងណាស់។
តារាចម្រៀង កញ្ញា ឡូរ៉ា ម៉ម បានប្រាប់ឲ្យដឹងថា « ខ្ញុំមិនដែលគិតថា ចង់ចាកចេញ ទៅរស់នៅ អាមេរិកវិញទេ ព្រោះថា១០ឆ្នាំ ទៅមុខទៀតកម្ពុជា នឹងមានការរីកចម្រើន ខ្លាំងជាងនេះ ហើយខ្ញុំពិតជា អន់ចិត្ត ប្រសិនបើពេល ដែលកម្ពុជា ជាពិសេស វិស័យចម្រៀង ស្រុកខ្មែរ មានការរីកចម្រើន តែខ្ញុំមិនបាននៅ នេះហើយជាមូលហេតុ ដែលខ្ញុំមិនចង់ចេញ ទៅរស់នៅ ទីណាផ្សេង ក្រៅពីអាមេរិក»។
នៅក្នុងនោះ ដែលតារាចម្រៀង កញ្ញា ឡូរ៉ា ម៉ម បានប្រាប់ឲ្យដឹងថា កញ្ញាក៏កំពុងតែត្រៀម ចេញបទចម្រៀងថ្មី មួយបទទៀត ដែលមាន ចំណងជើងថា «For my People» ដែលបទចម្រៀងនេះ គឺនាងបានថតសកម្មភាព មួយចំនួនពីកម្មវិធី អង្គរសង្រ្កាន នៅខេត្តសៀមរាប កាលពីពេល កន្លងទៅ វាជាមោទនភាព របស់កញ្ញា ក្នុងនាមជាកូនខ្មែរ ហើយបទចម្រៀងនេះ នឹង ចេញនៅ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ចង់ដឹងថា អត្ថន័យបទចម្រៀង «For my People» មានអត្ថន័យខ្លឹមសារ រួមជាមួយការសម្តែង យ៉ាងណាសូមទៅ ទស្សនា ទាំងអស់គ្នា៖
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានលើកមុនផងដែរថា តារាចម្រៀងស្រីដ៏ល្បីល្បាញកញ្ញា ឡូរ៉ា ម៉ម ពិតជាមានមុខមានមាត់មិនតិចទេ បន្ទាប់ពីបានឡើងឆាក ជាមួយតារាចម្រៀងពិភពលោក Demi Lavator ដែលនាងបាន បង្ហាញលក្ខណៈជាខ្មែរ ក្នុងបទចម្រៀងរួមមាន «យល់សប្ដិ យល់សូង» និងបទចម្រៀងដទៃទៀត ។
កញ្ញា ឡូរ៉ា ម៉ម បានធ្វើឲ្យយុវវ័យជាច្រើនពាន់នាក់ហ៊ោកញ្ជ្រៀវ ពិសេសពេលឮសម្លេងនាងសួរថា មានមោទនភាពជាខ្មែរទេ? ធ្វើឲ្យសំឡេងលាន់ឡើង ពេញមជ្ឈមណ្ឌលកោះពេជ្រ ។ ឡូរ៉ា ម៉ម ច្រៀងបទចម្រៀង៦បទជាប់ៗគ្នា និងរាំច្រៀងខ្លាំងៗ តែនាងហាក់មិននឿយហត់ទាល់តែសោះ ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!