ងោកមួយភាំង ផ្តាច់ជីវិត២នាក់នៅផ្លូវជាតិលេខ៤
ខេត្តកំពង់ស្ពឺ ៖ សង្ស័យអ្នកបើកបរងោកមួយភាំង បណ្តាលឲ្យមនុស្សប្រុស២នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល ខណៈដែលជិះរថយន្ត១គ្រឿង បានក្រឡាប់ធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៥-៩៦ ស្ថិតក្នុងភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នមស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួច បាននិយាយឲ្យដឹងថា បុរសដែលស្លាប់ទាំង២នាក់មានម្នាក់ឈ្មោះ អ៊ីន អាយុ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ិញ អាយុ៣៤ឆ្នាំ ទាំង២នាក់នៅមិនទាន់ដឹងទីលំនៅនៅឡើយទេ ។ ចំណែក អ្នករងរបួសធ្ងន់២នាក់ ម្នាក់ឈ្មោះ រ័ត្ន សុផា ភេទប្រុស អាយុ៣៧ឆ្នាំ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ តី ភេទស្រី អាយុ២៤ឆ្នាំ នៅមិនដឹងទីលំនៅនៅឡើយទេ និង៥នាក់ទៀតរងរបួសស្រាល ។
នគរបាលបន្តថា អ្នករងរបួសស្រាល៥នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អ្នកទាំងអស់គ្នាជិះរថយន្ត១គ្រឿង ម៉ាក នីសាន់ NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-0935 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរឡើយព្រោះរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុ ។
នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើជិះគ្នា១០នាក់ ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុខាងលើបានរេចង្កូត ក្រឡាប់ធ្លាក់ទៅខាងឆ្វេងដៃ បណ្តាលស្លាប់២នាក់ របួសធ្ងន់២នាក់ ស្រាល៥នាក់ ។
ក្រោយពេលកើតហេតុ នគរបាលជំនាញដឹកយកសព មកតម្កល់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នករងរបួសដឹកយកទៅសង្គ្រោះ រីឯរថយន្តដឹកយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយនៅពេលក្រោយ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែេរឡូត៖
គួររំលឹកដែរថា អ្នកបើករថយន្តក្រុងដឹក អ្នកដំណើរម្នាក់ កៀបជាប់ក្នុងរថយន្តបាក់ជើង និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ព្រមទាំង៥នាក់ទៀតរងរបួសស្រាល ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយអ្នកបើកបរងងុយដេកងោករួចក៏រេចង្កូតទៅបុកជាប់បង្កាន់ដៃស្ពានកៀបជាប់រថយន្តទៅមុខលែងរួច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានទី១ ក្បែរវត្តព្រែកលៀប តាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កជារថយន្តក្រុងរបស់ក្រុមហ៊ុន ថោង ស៊ីន ដឹកអ្នកដំណើរ ពីខេត្តព្រះវិហារមកភ្នំពេញ មានដឹកមនុស្សសរុបទាំងអស់១៤នាក់ ដោយចេញដំណើរពី ខេត្តព្រះវិហារតាំងពីម៉ោង៦ល្ងាចរហូតមក លុះដល់ចំណុចស្ពានថ្មទី១ ស្រាប់តែអ្នកបើកបរងងុយដេកងោកមួយភាំងបណ្ដាលរេចង្កូតទៅបុកជាប់បង្កាន់ដៃស្ពានថ្មធ្វើឲ្យរថយន្តកៀបជាប់បង្កាន់ដៃស្ពាន ធ្លាក់អ្នកដំណើរជាស្ត្រីម្នាក់ដែលអង្គុយនៅខាងមុខរងរបួសធ្ងន់ និង៥នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើករថយន្តកៀបជាប់ក្នុងរថយន្តបាក់ជើងគាស់តាំងពីយប់រហូតដល់ម៉ោង៧ព្រឹកទើបអាចគាស់យកចេញបាន ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កមិនបានក្រឡាប់ ឬ ធ្លាក់ចូលប្រឡាយទេ គឺរេចង្កូតទៅបុកជាប់នឹងបង្កាន់ដៃស្ពានធ្វើឲ្យរថយន្តខ្ទេចផ្នែកខាងមុខ និងដាច់កង់ជ្រុះកញ្ចក់ ចំណែកបង្កាន់ដៃស្ពានបាក់អស់មួយប្រលោះ ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់២នាក់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នករងរបួសស្រាល៥នាក់ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!