ជនជាតិបរទេស​២នាក់ ស្លាប់​ក្នុង​ពេលតែមួយ​ ប៉ុន្តែ​នៅកន្លែង​ផ្សេងគ្នា​ នៅ​ក្រុង​កំពត​

 
 

(កំពត)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ មានជនជាតិបរទេស២នាក់ ត្រូវបានគេដឹងថា បានស្លាប់នៅវេលាម៉ោងប្រមាណ៣ និង ៣០នាទី រសៀលដូចគ្នា ដែលម្នាក់ជាជនជាតិអង់គ្លេស ដេកស្លាប់ក្នុងហាងជួលរបស់ខ្លួន ចំណុចខាងត្បូងសួនច្បារ ខាងកើតផ្សារក្រណាត់ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត ឯម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ស៊ុនយ៉ាឃៀល ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

តាមមន្ត្រីនគរបាល ដែលចុះធ្វើកោសល្យវិច្ច័យ បានប្រាប់ឱ្យដឹងថាកម្លាំងនគរបាលជំនាញខេត្ត និងក្រុង កំពុងធ្វើកោសល្យវិច្ច័យ លើសាកសពជនជាតិអង់គ្លេសម្នាក់ ជាដំបូង ដែលមានឈ្មោះJONES MATTHEW DAVID NEVIL ភេទប្រុស អាយុ៣៩ឆ្នាំ។

ជនរងគ្រោះម្នាក់ទៀត ដែលបានស្លាប់នៅមន្ទីរពេទ្យស៊ុនយ៉ាឃៀលនោះ មិនទាន់បានទៅធ្វើកោសល្យវិច្ច័យនៅឡើយទេ ហើយក៏មិនទាន់បានស្គាល់ឈ្មោះ និងសញ្ជាតិណាឡើយ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក នៅឯខេត្តបាត់ដំបងនោះវិញ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ ដែលមាន ជនបរទេសម្នាក់ ដែលជាជនជាតិប៉ាគីស្ថាន មានតួនាទីជាទីប្រឹក្សា និងជាគ្រូបង្រៀនបច្ចេកទេស បានដេកស្លាប់នៅ ក្នុងផ្ទះជួលម្នាក់ឯង កាលវេលា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានទីតាំងស្ថិត ក្នុងក្នុងក្រុមទី១ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទើបដឹងថាស្លាប់ បច្ចុប្បន្នសមត្ថកិច្ចកំពុងជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ មិនទាន់ដឹងមូលហេតុ នៅឡើយ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនបរទេសម្នាក់ ដែលបានដេកស្លាប់ឯងនោះ ត្រូវបានគេស្គាល់ឈ្មោះថា រ៉ាស៊ី ខាត់ទ្រី ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិប៉ាគីស្ថាន មានតួនាទីជាទីប្រឹក្សាគម្រោង របស់មជ្ឈមណ្ឌល ធនធានមនុស្ស សម្រាប់សហគមន៍ (UCRC) និងជាគ្រូបង្រៀនបច្ចេកទេស គូរផែនទីនិងបច្ចេកទេស ផ្សេងៗទៀតដល់យុវជន ហើយក៏ជាដៃគូរសហប្រតិបត្តិការ ជួយសាលាក្រុងបាត់ដំបង ផ្នែកសំណង់ បណ្តោះអាសន្នក្រុងផងដែរ។

បើតាមអ្នកស្រី ឯល យ៉ាលីម ភេទស្រី អាយុ២៥ឆ្នាំ មានតួនាទីជាប្រធាន មជ្ឈមណ្ឌលធនធានមនុស្ស UCRC បានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមការងាររបស់នាង បានមកប្រជុំការងារ ចប់ជាមួយគ្នា រួចបាននាំគ្នា ចេញទៅផ្ទះរៀងៗខ្លួនអស់ទៅ។ លុះព្រឹកឡើងម៉ោងជិត៨ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមការងារយើងបាន នាំគ្នាមកផ្ទះជួលដែលជា ការិយាល័យសហគមន៍នោះ បើកទ្វារទៅស្រាប់តែប្រទះ ឃើញជនរងគ្រោះ ដេកស្លាប់មិនដឹងពីថ្មើណាទេ ដោយជនរងគ្រោះស្លាប់ មានសភាពផ្កាប់មុខ ចំតិតគូទលើប៉ៅអ៊ីឈើ (ហង់ទេ) ដៃម្ខាងមានកាន់កំប៉ុងថ្នាំ សម្រាប់បាញ់តាមមាត់១ផង។

ក្រោយពីឃើញដូច្នេះ បុគ្គលិកទាំង អស់បាននាំគ្នាប្តឹងទៅ សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ សពជនរងគ្រោះ។ បន្ទាប់ពីបានទទួលព័ត៌មាន ហើយសមត្ថកិច្ចចម្រុះ មានខាងអ្នកបច្ចេកទេស វិទ្យាសាស្រ្ត ខាងនគរបាលក្រុង-ខេត្ត មន្រ្តីជំនាញមន្ទីរពេទ្យខេត្ត អាជ្ញាធរដែនដីមូលដ្ឋាន និងមានតំណាងព្រះរាជអាជ្ញា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត ដើម្បីធ្វើកោសល្យវិច្ច័យ តែមកទល់ពេលនេះ ពុំមានសមត្ថកិចណាបានអះអាងថា ស្លាប់មកពីមូលហេតុអ្វី ជាផ្លូវការនៅឡើយទេ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម