កញ្ចាស់​បិសាច​តណ្ហា ប្រហារ​ព្រហ្មចារិនី​ក្មេង​ស្រី

 
 

ខេត្តព្រះវិហារ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ សោម គិត អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន មុខរបរ​ជា​កសិករ ពី​បទ​រំលោភ​សេព​សន្ធ​វៈ លើ​កុមារ​រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ មានឈ្មោះ គំ សិលា រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនល្មើស ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​រំលោភ​សេព​សន្ធ​វៈ​ទៅ​លើ​កុមារី​រង​គ្រោះ​នេះ​គឺ​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ ក្រោយ​ពី​អាណាព្យាបាល​កុមារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង ទើប​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​។ បច្ចុប្បន្ន​ជនល្មើស​ដែល​ជា​កញ្ចាស់​បិសាច​តណ្ហា ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​គូ​លេ​ន ចាប់​បញ្ជូន​ខ្លួន​បន្ដ​ទៅ​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ដែរថា បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លូ​ន​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ក្រោយ​ពី​មាន​បណ្ដឹង​ជា​បន្តបន្ទាប់​ចោទប្រកាន់​ជន​នេះ​ថា បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​ជា​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ល្មោភកាម​នោះ​ឈ្មោះ ដឹក ជា អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ជន​នេះ​បាន​ជាប់​សង្ស័យ​ថា បាន​ចាប់រំលោភ​ក្មេង​ស្រី​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់​ដែល​សុទ្ធតែ​កូនសិស្ស​ស្ថិត​ក្នុង​វ័យ​ជា​អនីតិជន ពេល​ដែល​ក្មេង​ស្រី​ទាំងនោះ​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​របស់​ខ្លួន​នា​ពេល​យប់​ម្ដង​ៗ​។

បើ​តាម​របាយការណ៍​ដដែល ដោយ​យោង​លើ​បណ្ដឹង​របស់​អាណា​ព្យា​ល​ក្មេង​ស្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា បុរស​វ័យ​ចំណាស់​រូប​នេះ​បាន​ប្រព្រឹត្ត​តាំងពី​អំឡុង​ខែមីនា​ឆ្នាំ​២០១៥​ម្លេះ តែ​ទើប​បែកធ្លាយ​រឿង​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​ត្រូវ​អាណាព្យាបាល​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់ ហើយ​ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ដែល​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​

ទោះ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន​ពី​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​នៅឡើយ​ទេ ៕

ដោយឡែក បុរសវ័យចំណាស់ល្មោមតណ្ហាម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ក្រមួចបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នៅក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឌឿ សំអន ហៅ ឌៀប អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានបន្ដថា នៅពេលកើតហេតុជនរងគ្រោះ ឈ្មោះ យ.ស.ដ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស កំពុងលេងបិតពួនជាមួយក្មេងៗដទៃ ពេលនោះជនល្មើសបានចាប់ទាញជនរងគ្រោះ មកខាងក្រោយផ្ទះរបស់ខ្លួនកន្លែងទ្រុងមាន់ បានចាប់ស្រាតខោជនរងគ្រោះរំលោភ រហូតបានសំរេច លុះក្រោយមកជនល្មើស រំលោភបាន២ដងទៀត នៅក្រោមផ្ទះឈ្មោះ ម៉ិច យ៉ាន។

លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ម្តាយជនរងគ្រោះ ឃើញកូនមានសភាព មិនសូវស្តីនិយាយចេះភាំងៗ បានសួរដេញដោលកូន រហូតកូននិយាយប្រាប់ពីដំណើររឿងទាំងអស់នេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ ម្តាយជនរងគ្រោះឈ្មោះ ម៉ី ស្រីរត្ន័ អាយុ៣២ឆ្នាំ មុខរបរកសិករ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាកូវ ក្រោយពីកម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងក៏ធ្វើការចុះស្រាវជ្រាវ ហៅជនសង្ស័យមកសួរនាំ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភជនរងគ្រោះពិតប្រាកដមែន។

ក្រោយពីធ្វើការសួរចម្លើយរួចមក ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម