ល្បូងក្មេងស្រីអាយុ៥ឆ្នាំរំលោភ បានសម្រេចនៅរោងចាំចម្ការ
ខេត្តក្រចេះ ៖ ជនម្នាក់ដែលបានចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំរហូតបានសម្រេច ត្រូវ នគរបាលស្រុកស្នួលតាមចាប់ឃាត់ខ្លួនបាននៅលើចុងដូង នៅពេលដែលរូបគេរត់ទាល់ច្រក។
នៅថ្ងៃទី៥ ខែកក្កដានេះ ជនល្មើសត្រូវនគរបាលស្រុកបញ្ជូនខ្លួន និងកសាងសំណុំរឿងទៅកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី។ នគរបាលព្រហ្មទណ្ឌស្រុកស្នួល បានឲ្យដឹងថា ជនល្មើសឈ្មោះ សយ សិដ្ឋ អាយុ១៥ឆ្នាំ រស់នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានមកស្នាក់នៅធ្វើចម្ការមួយកន្លែងនៅខាងក្រោយឃុំស្រែចារ ស្រុកស្នួល។
កម្លាំងនគរបាលបានឲ្យដឹងទៀតថាកាលពីថ្ងៃកើតហេតុ ថ្ងៃទី៤ ខែកក្កដា ជននេះបានល្បួងក្មេង ស្រីអាយុ៥ឆ្នាំម្នាក់ ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចម្តងនៅក្នុងខ្ទមចម្ការនៅក្រោយភូមិ ខណៈដែលឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះមិននៅ។
អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកស្នួលលោក ប៊ុត នឿន បានឲ្យដឹងថា ជនល្មើស ត្រូវបាននគរបាលចាប់ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជីដូន និងឪពុក ម្តាយក្មេងស្រីរងគ្រោះ។ ដោយជនល្មើសបានព្យាយាមរត់គេចពីការដេញតាមចាប់ ហើយរត់ទាល់ច្រកក៏បានឡើងដើមដូងដើម្បីសម្ងំលាក់ខ្លួន តែយ៉ាងណាក៏ត្រូវបាននគរបាល រកឃើញ។
កម្លាំងនគរបាលបានបន្ថែមថា កាលពីថ្ងៃកើតហេតុ ខណៈដែលជននេះនៅមើលទូរទស្សន៍ក្នុង រោងចម្ការជាមួយនឹងក្មេងស្រីរងគ្រោះ ជននេះបានល្បួងនាងរំលោភបានសម្រេចតែមិនស៊ីជម្រៅខ្លាំង។ ហើយក្រោយពីរំលោភសម្រេច ជននេះមិនបានគេចខ្លួនទៅណាភ្លាមៗទេ ដោយធ្វើដូចជាមិនដឹងរឿង។
តែយ៉ាងណា ក្មេងស្រីរងគ្រោះបានប្រាប់រឿងនេះទៅប្រាប់ ជីដូន និងឪពុកម្តាយនាង ទើបមានការមកប្តឹង ហើយក៏ឈានឲ្យមានការចុះទៅចាប់ខ្លួន។ លោកអធិការរងបានបញ្ជាក់ថាក្រោយពីមានការនាំខ្លួនមកសាកសួរ ជនល្មើសបាន ទទួលឆ្លើយសារភាព ទើបកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនបន្តមកស្នងការដ្ឋាន៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា កុមារីអភ័ព្វម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់រំលោភបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងផ្ទះកំពុងសាងសង់មួយ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ស ស គ អាយុ៥ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ច ក្នុងពេលចុះទៅត្រួតពិនិត្យ បានប្រមូលវត្ថុតាង ដែលបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន ខោជើងខ្លីរូបតុក្កតា១ និងស្បែកជើងម្ខាង ពណ៌បៃតង។
សមត្ថកិច្ចបានបន្តថា «មុនពេលកើតហេតុកុមារីរងគ្រោះ បានដើរម្នាក់ឯង ចេញពីកន្លែងស្នាក់នៅ ទៅមើលទូរទស្សន៍ នៅរោងស្នាក់នៅក្បែរគ្នារបស់ម្តាយមីង ឈ្មោះ ឃុត មុំ ហើយម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ឃុត ងែត បានដើរទៅពីក្រោយដែរ តែពេលទៅដល់ បែរជាមិនឃើញ គាត់ក៏បានប្រាប់ប្តីរបស់គាត់ ឈ្មោះ សេង ស្រង់ ហើយនាំគ្នាដើរស្រែករកក្នុងការដ្ឋានសំណង់ ពេលទៅដល់ចំណុចកើតហេតុ ក៏ស្រាប់តែឮសម្លេងក្មេងស្រីរងគ្រោះស្រែកយំ ភា្លមនោះ ពួកគាត់ក៏បាននាំគ្នាចូលទៅមើល ហើយបានឃើញកុមារីរងគ្រោះ ត្រូវបានស្រាតខោ ថែមទាំងប្រដាប់ភេទមានហូរឈាម បន្ទាប់មកក្រុមគ្រួសារ ក៏បានបញ្ជូនកុមារីរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងយប់ ចំណែកជនសង្ស័យគេចខ្លួនបាត់ស្រមោល»។
បច្ចុប្បន្ន សត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!