ជួលឱ្យដឹកអីវ៉ាន់រើផ្ទះ ជួលប៉ះចោរដឹកទៅបាត់
រាជធានីភ្នំពេញ ៖ បុរសជនជាតិនីហ្ស៊េរីយ៉ាម្នាក់បានផ្លាស់ប្ដូរផ្ទះជួល និងបានជួលអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ ទៀត ឲ្យដឹកឥវាន់ចេញពីផ្ទះជួលចាស់ ទៅកាន់ផ្ទះជួលថ្មីមួយកន្លែងទៀត ដោយបានទុកចិត្តទៅលើអ្នករត់ ម៉ូតូកង់បីនោះខ្លាំងណាស់ ដោយមិននឹកស្មានថា ជននោះមានគំនិតអាក្រក់នោះឡើយ ។
ផ្ទុយទៅវិញជននោះ បានរំលោភលើសេចក្ដីទុកចិត្ត ធ្វើឲ្យគាត់ខកបំណងយ៉ាងខ្លាំង ព្រោះជនខិលខូចម្នាក់នោះ មិនបានដឹក យកឥវាន់ របស់គាត់នោះទៅដាក់ឲ្យចំគោលដៅនោះទេ បែរជាដឹកយកទៅកាន់កន្លែងផ្សេងទៅវិញ ។ មិនតែប៉ុណ្ណោះ រើកកាយយករបស់មានតម្លៃ និងលុយកាក់មួយចំនួន ហើយអ្វីដែលសំខាន់ទៀតនោះ បានបោះចោលសញ្ញាប័ត្រលិខិតឆ្លងដែន ដែលជាក្ដីសង្ឃឹម សម្រាប់គាត់ថែមទៀត និងបានគេចខ្លួនបាត់រហូត។
លុះរយៈពេល៣ថ្ងៃក្រោយមក ត្រូវបានបុរសម្នាក់ប្រធានផ្សារវិន មីងនិងជាម្ចាស់ផ្ទះដែល បុរសស្បែកខ្មៅនោះ ជួលស្នាក់នៅប្រទះឃើញ កំពុងស្ថិតនៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ ក៏បានប្រើល្បិច ធ្វើជាជួលជិះ ទៅកាន់ចំណុចង្វង់មូលថ្នល់បំបែកចោមចៅ រួចក៏សហការណ៏ជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅធ្វើការឃាត់ខ្លួនបានតែម្ដង ។
ជនសង្ស័យម្នាក់នោះឈ្មោះថន រតនា អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ និងបាននាំទៅកាន់ប៉ុស្ដិ៍ចោមចៅភ្លាមៗដែរ ។
ចំណែកបុរសស្បែកខ្មៅម្នាក់នោះឈ្មោះ PASCHAL CHIGBOGU អាយុ៣៨ឆ្នាំ ជាជនជាតិនីហ្ស៊េរីយ៉ា មានមុខរបរជាគ្រូ បង្រៀនភាសាអង់គ្លេស នៅតាមបណ្ដាខេត្តក្រុងនានា មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តជាច្រើនទៀតផងដែរ ស្នាក់នៅផ្ទះជួលក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពេលចាប់ខ្លួន បានរកឃើញរបស់របរ មួយចំនួនមកវិញ ប៉ុន្តែបាត់សញ្ញាប័ត្រ និងលិខិតឆ្លងដែន ធ្វើឲ្យបុរសជនជាតិស្បែក ខ្មៅនោះ អស់សង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែក្រោយមកទើបកម្លាំងនគរបាល នាំជននោះទៅរកហើយបាន ប្រទះឃើញ សញ្ញាប័ត្រ និងលិខិតឆ្លងដែន នៅក្នុងគំនរសំរាមនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ទើបបុរសនោះមានអារម្មណ៏ធូរស្រាលឡើងវិញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ បុរសជនជាតិនីហ្ស៊េរីយ៉ា ម្នាក់នោះត្រូវការផ្លាស់ប្ដូរផ្ទះ ចេញពីផ្ទះជួលចាស់ផ្លាស់ទៅកាន់ផ្ទះជួលថ្មី ហើយបានជួលឲ្យជនសង្ស័យ ជួយដឹកយកឥវាន់ទៅកាន់ផ្ទះថ្មីនោះ។បន្ទាប់ពីលើឥវាន់ ដាក់លើម៉ូតូរ៉ឺម៉កកង់បីរួច ជនសង្ស័យបានបើកចាក ចេញទៅ ដោយជនរងគ្រោះក៏បានទៅជាមួយដែរ ប៉ុន្តែបានជិះកង់តាមក្រោយម៉ូតូរ៉ឺម៉កនោះដែរ ហើយជិះមិន ទាន់ ត្រូវជនសង្ស័យបើកគេចបាត់ស្រមោល និងបានគេចខ្លួនបាត់រហូត រីឯជនបរទេសរូបនោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ចោមចៅ។
លុះដល់ថ្ងៃទី៤ ខែកក្កដា ទើបម្ចាស់ផ្ទះជួល បានប្រទះឃើញជនសង្ស័យ កំពុងស្ថិតនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ ស្គាល់ថាជាជនបោកប្រាស់ ក៏ប្រើល្បិចហៅជិះទៅកាន់រង្វង់មូលថ្នល់បំបែកចោមចៅ រួចបានសហការណ៏ជាមួយនគរបាលឃាត់ខ្លួនបានតែម្ដង។
បន្ទាប់មកបុរសជនជាតិស្បែកខ្មៅ ម្នាក់នោះបាន ដកពាក្យបណ្ដឹង សុំឲ្យនគរបាលធ្វើការអប់រំ បុរសអ្នករត់ម៉ូតូកង់បីនោះ ព្រោះក្រោយពេលឃាត់ខ្លួនបាន គាត់បានប្រាប់នគរបាលថា ប្រសិនបើរកឃើញសញ្ញាប័ត្រនិងលិខិតឆ្លងដែនមកវិញ គាត់និងមិនប្ដឹងជនសង្ស័យនោះឡើយ គ្រាន់តែអប់រំបានហើយ ពេលនេះគាត់មិនបានក្បត់ពាក្យសន្យារបស់ គាត់នោះទេ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!