បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ៣គោលដៅ
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយនាយរងខណ្ឌ រដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ បានចែកគ្នាជា៣គោលដៅ ដើម្បីទៅបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទ នេសាទ ដើម្បីរក្សាការពារ ក្នុងខែត្រីពង កូន។ លោក ម៉ុប សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងរដូវបិទនេសាទ ដែលហាមឃាត់ប្រជាពលរដ្ឋ នេសាទដោយខុសច្បាប់ នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ ។
សមត្ថកិច្ចចម្រុះ ដឹកនាំដោយនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចែកចេញជា៣គោលដៅ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងនោះមានគោលដៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង គោលដៅស្រុកកំពង់ត្រឡាច និងគោលដៅក្រុងកំពង់ឆ្នាំង បូកស្រុករលាប្អៀរ ។ ជាលទ្ធផលទាំង៣គោលដៅសរុបរួមបាន បំផ្លាញចោល របាំងស្បៃមុង របាំងរាំងផ្ជឹតព្រែក លបប្រើស១០០ និងលបលូ ជាដើម ដោយបានបំផ្លាញចោលរបាំងស្បៃមុង និងរបាំងរាំងកាត់ព្រែក ចំនួន៤៦កន្លែង ស្មើនឹប្រវែង១០១០ម៉ែត្រ លប,លូ ៦០មាត់ បង្គោល ៣៧០ដើម និងចាក់លែង ត្រីចម្រុះ ៥០គីឡូក្រាម ។
កិច្ចប្រតិបត្តិការខាងលើ បានប្រើប្រាស់កម្លាំងសរុប ៣០នាក់ មធ្យោបាយ និងកាណូតបាឡាស្មាច់ ៧គ្រឿង ។ លោកនាយរងខណ្ឌរដ្ឋបាល ជលផល បានអោយដឹងដែរថា ក្នុងការបង្ក្រាប បទល្មើសខាងលើ គឺបទល្មើសមិនសូវកើតឡើងនោះទេ ដោយមូលហេតុថា ទឹកទន្លេមិនទាន់ឡើងលិចខ្នងកោះខ្លាំងនៅឡើយទេ កន្លែងខ្លះលិចដែរ តែនៅតិចតួច ម្លោះហើយបទល្មើសក៏មិនទាន់កើតមានដែរ ចំណែកកន្លែងខ្លះទៀតដែលឆ្នាំកន្លងទៅ សំបូរបទល្មើស ទឹកមិនទាន់មាននៅឡើយ ទើបធ្វើឲ្យបទល្មើសគ្មាន។ លោកក៏បានបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃ កន្លងទៅនេះ ទឹកទន្លេបានឡើងខ្លាំង តែពេលនេះបានស្រកទៅវិញប្រមាណជាង៣តឹក ហើយបើសិនមានភ្លៀងធ្លាក់ផ្ទួនគ្នាគ្រប់កន្លែងទៀត ទឹកនឹងឡើងលិចខ្នងកោះ គ្រប់កន្លែងតែម្តង ។
ដោយឡែកលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផល ដែលកំពុងមានភារកិច្ច នៅភ្នំពេញ ក៏បានប្រាប់តាមទូរសព្ទ័ថា លោកសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទនេះ ដោយទុកឱកាសឲ្យត្រី ពងកូន និងម្យ៉ាងវិញទៀត សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នា បើឃើញបទល្មើសកើតឡើងនៅកន្លែងណា សូមរាយការណ៍មកមន្ត្រីជំនាញ ឲ្យទាន់ពេលវេលា ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!