ចងកសម្លាប់ខ្លួន តូចចិត្តមានជំងឺប្រចាំកាយ
ខេត្តសៀមរាប ៖ បុរសចំណាស់វ័យ៦០ឆ្នាំម្នាក់បានចងក សម្លាប់ខ្លួន ដោយសារតូចចិត្តនឹង ជំងឺលើសឈាម ប្រចាំកាយជាច្រើនឆ្នាំមកហើយនោះ ខណៈពេលដែលរូបគាត់បានត្រឡប់មកពីមើលជំងឺនៅប្រទេសថៃវិញ ក៏សម្រេចចិត្តធ្វើអត្តឃាត កុំឱ្យពិបាកដល់កូនចៅអស់លុយច្រើន ដោយសាររូបគាត់។ ហេតុការណ៍ចងកសម្លាប់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង០៦ព្រឹក០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ប្រភពពីមន្ត្រីអាវុធហត្ថក្រុង បានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នេះថា បុរសវ័យចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួនឯង ពេលសមត្ថកិច្ចចម្រុះ ចុះទៅដល់ ត្រូវបានក្រុមគ្រួសារទម្លាក់បាត់ទៅហើយ មិនដឹងថាចងខ្សែទៅនឹងអ្វីនោះទេ រួចចូលពិនិត្យសាកសពនៅលើដងខ្លួន និងថតមើលក្រែងមានអ្វីចម្លែក ដើម្បីរាយការណ៍ទៅថ្នាក់លើ ត្រូវបានក្រុមគ្រួសារសព មិនអនុញាតឱ្យថតនោះទេ ខ្លាចថតដាក់រូបគាត់តាមទំព័រ កាសែត ឬទូរទស្សន៍ នេះបើតាមការអះអាង របស់សមត្ថកិច្ច ចម្រុះបានថ្លែងប្រាប់ថា សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ទម្លាក់មុនពេលសមត្ថកិច្ចចុះទៅដល់ ដើម្បីលាក់អាថ៌កំបាំង ខ្លាចដឹងដល់អ្នកព័ត៌មាន ឬសមត្ថកិច្ចនោះ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនរងគ្រោះឈ្មោះ អ៊ាត ប៉ូលីន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ មគ្គុទេសទេសចរណ៍ ស្រុកកំណើត ភូមិរលួស ស្រុកសូត្រនិគម ខេត្តសៀមរាប មានទីលំនៅកន្លែងកើតហេតុខាងលើ ព្រោះក្រុមគ្រួសារបានទម្លាក់មុន សមត្ថកិច្ចមកដល់ ចំពោះជនរងគ្រោះចងកសម្លាប់ខ្លួន ទៅនឹងខ្សែអ្វីនោះទេ ពួកយើងជាសមត្ថកិច្ចយើងមកមិនទាន់។
មូលហេតុសពជនរងគ្រោះចងកសម្លាប់ខ្លួន ដោយសារតូចចិត្ត មានជំងឺលើសឈាម ប្រចាំកាយ ជាច្រើនឆ្នាំមកហើយ ហើយរូបគាត់ទើបនឹងត្រឡប់មកមើលជំងឺនៅខេត្តសុរិន្ទ នៃប្រទេសថៃ។ បច្ចុប្បន្នសាកសព បានប្រគល់ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែក បុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយចងក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា កន្លងទៅ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។
បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។
បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!