តាចាស់ល្មោមតណ្ហា រំលោភចៅស្រីអាយុ៩ឆ្នាំ សម្រេចជាច្រើនដង ត្រូវសមត្ថកិច្ចចាប់ខ្លូន
(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារFresh News នៅព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះថា តាចាស់ល្មោមតណ្ហា ឈ្មោះ ស៊ីញ ចំរើន ហៅ ម៉ូន អាយុ៥៧ឆ្នាំ រំលោភសេពសន្ថវៈលើចៅស្រី របស់ខ្លួនអាយុ៩ឆ្នាំ សម្រេចជាច្រើនដង នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង។
លោកឧត្តមសេនីយ៍ត្រី បន្តថាជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះ ដើម្បីរំលោភបាន៥លើកមកហើយ លុះលើកចុងក្រោយ អស់ល័ក្ខ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ ទើបម្តាយជនរងគ្រោះមានការសង្ស័យ ហើយបានសួរជនរងគ្រោះពេលនោះកូន (ជនរងគ្រោះ) ក៏បានប្រាប់ទៅម្តាយថា ខ្លួនត្រូវបាន តាម៉ូន បានរំលោភខ្លួនជាច្រើនដង ហើយគំរាមមិនប្រាប់អ្នកណាទេ។
លោកបន្ថែមថា ក្រោយពីទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍ក៏បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យខាងលើ បាននៅល្ងាចថ្ងៃដដែរ បញ្ជូនមក កាន់អធិការដ្ឋាន បន្ទាប់ពីបានសួរនាំជនសង្ស័យ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតមែន។
បច្ចប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ ក៏មានករណីស្រដៀងគ្នាផងដែរ ដែលមានឪពុកចុងចិត្តតិរិច្ឆាន ល្មោភតណ្ហា បានចាប់រំលោភកូនស្រីដើម តាំងពីរស់នៅខេត្ត កំពង់ចាម រហូតដល់ខេត្តកោះកុង លុះម្តាយក្មេងស្រីទ្រាំលែងបាន ក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សកម្មភាពចុះឃាត់ខ្លួន និងរំដោះក្មេងស្រី ដែលឪពុកចុង ចាប់ឃាំងក្នុងបន្ទប់ប្រុងចាប់រំលោភទៀត នោះ ធ្វើឡើងក្រោមការដឹកនាំលោក មីន រស្មី អធិការរងក្រុងខេមរភូមិន្ទ រួមទាំងកងកម្លាំងក្រោមឱវាទ ក្រោយពីទទួលបានពាក្យបន្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយចុះជួយក្មេងស្រីរងគ្រោះឲ្យរួចផុតពីការ ចាប់ឃាំងបានដោយសុវត្តិភាព និងឃាត់ខ្លួនជនសង្ស័យជាឪពុកចុង បានភ្លាមៗដែរ។
លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង ជាជនល្មោភកាមមានឈ្មោះ ឡោ សារាយ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ ការ៉េម និងម្តាយក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង វាសនា អាយុ ៣៥ឆ្នាំ ដោយឡែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លឹបកំសាន្តអ៊ិចស្តារ។
លោកបានបន្តថា ក្រោយធ្វើការសាកសួរឪពុកចុងជាជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត តាំងពីក្រុមគ្រួសាររស់នៅខេត្តកំពង់ចាម រហូតដល់ខេត្តកោះកុងប្រាកដមែន ក្មេងស្រី រងគ្រោះ បានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាង បានចាប់នាងរំលោភនាងតាំងពីអាយុ ១៤ឆ្នាំមកម្លេះ តាំងពីខេត្តកំពង់ចាម រហូតដល់មករស់នៅខេត្តកោះកុង ហើយទង្វើដ៏អាក្រក់របស់ឪពុកចុង គឺរាប់ភ្លេច ហើយឲ្យតែម្តាយមិននៅផ្ទះ។
នាងបន្ដទៀតថា ឪពុកចុងតែងតែគំរាមនាងថា បើបែកការ នឹងអាលករសម្លាប់ទាំងម្តាយ និងកូន ទើបនាងលាក់ម្តាយ រហូតនាងមានផ្ទៃពោះ ១ខែ ទើបបែកការ ហើយទ្រាំលែងបាន នឹងអំពើឃោឃៅ បែបនេះទើបប្រាប់ម្តាយ ប៉ុន្ដែថ្មីៗនេះ នៅយប់ថ្ងៃទី២៥ ខែមិថុនានេះ ឪពុកចុង បានចាប់នាងឲ្យចូល បន្ទប់ហើយដេញឲ្យម្តាយទៅទិញកាតទូរស័ព្ទ ប្រុងចាប់រំលោភទៀត តែម្តាយដឹងសកម្មភាពមុន ក៏បានប្តឹងសមត្ថកិច្ចតែម្តង ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការ ខេត្ត ដើម្បីចាតការទៅតាមផ្លូវច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!