ក្មេងស្រីតូចម្នាក់​ រអិលធ្លាក់ក្នុងរណ្តៅ​ ខាងក្រោយផ្ទះ​ស្លាប់

 
 

ព្រៃវែង៖ ក្មេងស្រីតូចម្នាក់​ បានរអិលធ្លាក់លង់ទឹកស្លាប់​ ក្នុងរណ្តៅក្រៅផ្ទះ​ នៅម៉ោងប្រមាណ ៣៖៣៥នាទី​ រសៀលថ្ងៃទី៣​ ខែកក្កដា​ នេះ​ ស្ថិតនៅភូមិតាឡើក​ ឃុំអង្គរទ្រេត​ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។ អ្នកភូមិតាឡើក​ បានឲ្យដឹងថា​ ក្មេងស្រីរងគ្រោះឈ្មោះ ស្រីណាក់​ អាយុ​៤ឆ្នាំ​ រស់នៅភូមិតាឡើក​ ឃុំអង្គរទ្រេត​ ស្រុកស្វាយអន្ទរ​ បានរស់ជាមួយជីដូន​ ព្រោះម្តាយឪពុក ទៅធ្វើការរោងចក្រ​ នៅភ្នំពេញ។

មុនពេកកើតហេតុ​ ជីដូងនឹងចៅ ទៅចូកចកយកឲ្យត្រីស៊ី ទាំងអស់ រួចត្រឡប់មកដលផ្ទះវិញ ​យកចកមកដាក់មាត់រណ្តៅដី​ ទុកចៅនិងទៃចក​ រួចបណ្តើរម៉ូតូ យកមកទុកផ្ទះវិញ​ ឯចៅនៅទីនោះ ក៏ជិះទៃច្រកចក រអិលធ្លាក់ ចុះក្នុងរន្តៅដីនោះ​ ជីដូនមកដល់មិនឃើញ ឆោឡោស្រែកហៅ អ្នកស្រុកឲ្យជួយថា​ ចៅខ្ញុំធ្លាក់ហើយ​ ខណៈនោះផ្អើលអ្នកជិតខាង​ នាំគ្នាចុះក្នុងទឹក​រណ្តៅនោះ​ ខ្លះយកអួនមកអុស​ ដើម្បីរកកុមារី ដែលបានធ្លាក់ទឹក​ មួយស្របកក្រោយ មកក៏ប្រទះឃើញនៅ​ ក្នុងបាតរណ្តៅជម្រៅ ៤ម៉ែត្រ​។ 

ក្រោយរកឃើញ​ ជីដូនបានយកមកផ្ទះដុះលាង សំអាតដីប្រឡាក់ខ្លួន​ ក្មេងស្រីរងគ្រោះ​រួចបញ្ចូន​ ទៅសង្គ្រោះមន្ទីរពេទ្យឯកជន ស្វាយអន្ទរ​ តែបានដាច់ខ្យលស្លាប់ ទៅហើយ​ ក្រោយមក បានយកមកផ្ទះវិញ ធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីលង់ទឹកនេះមួយផ្សេងទៀតផងដែរ នាង​ក្រមុំ​ម្នាក់​បាន​ចេញ​ទៅ​រក​ខ្យង នៅ​វាលស្រែ​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ស្រាប់តែ​បាត់​ខ្លួន​សូន្យឈឹង មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក៏​បាន​ពឹង​ឲ្យ​អ្នក​ភូមិ​ជួយ​ដើរ​តាម​រក ហើយ​បាន​ប្រទះ​ឃើញ​ស្បែកជើង​នៅ​មាត់​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​របស់​នាង​ប្រមាណ​៦០០​ម៉ែត្រ​ប៉ុណ្ណោះ ។

ពេល​នោះ​បាន​អ្នក​ភូមិ​បាន​សន្និដ្ឋាន​ថា នាង​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​ការ​លង់ទឹក និង​លិច​បាត់​ទៅ​បាត​រណ្ដៅ​ដី​នោះ អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​រាវរក និង​បង់សំណាញ់ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ប្រទះ​ឃើញ​សាកសព​នៅ​ត្រង់​ចំណុច​ដែល​មានការ​សង្ស័យ​នោះ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​រណ្ដៅ​ដី ស្ថិត​នៅ​ក្នុងភូមិ ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ ហុង​ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ មុន​ពេល​កើតហេតុ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រក​ខ្យង នៅ​ចំណុច​វាលស្រែ​ខាងកើត​ភូមិ ហើយ​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​តែ​ម្ដង ខណៈនោះ​ស្ត្រី​ជា​ម្ដាយ បាន​រង់ចាំ​មើលផ្លូវ​យ៉ាង​អន្ទះសារ លុះដល់​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃ​ដដែល​នោះ ម្តាយ​ក៏​បាន​ពឹង​ឲ្យ​អ្នក​ភូមិ​ជួយ​តាម​រក ហើយ​បាន​ប្រទះ​ឃើញ​ស្បែកជើង របស់​នាង​ស្ថិត​នៅ​នៅ​មាត់ទឹក​រណ្ដៅ​ជីកដី​ដែល​មាន​ជម្រៅ​ជាង​៥​ម៉ែត្រ​។

ខណៈនោះ​អ្នក​ភូមិ​មានការ​សង្ស័យ​ថា នាង​លង់ទឹក​នៅ​ទីនោះ ក៏​បាន​យក​សំណាញ់​ទៅ​បង់ រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល គឺ​មាន​យៈ​ពេល​៧​ម៉ោង ទើប​ប្រទះ​ឃើញ​សាកសព ជាប់​សំណាញ់​នៅ​ត្រង់​ចំណុច​ដែល​មានការ​សង្ស័យ​នោះ ហើយ​បើ​គិត​ពី​ពេល​ដែល​នាង​បាត់​ខ្លួន​ពី​ផ្ទះ រហូត​ដល់​ពេល​ដែល រក​ឃើញ​សាកសព​នោះ មាន​រយៈពេល​ដល់​ទៅ​ជាង​១០​ម៉ោង​ឯណោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព​រួចរាល់ ដឹង​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការ​លង់ទឹក ហើយ​បាន​ប្រគល់​សាកសព ឲ្យ​ក្រុម​គ្រួសារ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី តាម​ការ​សង្ស័យ​របស់​អ្នក​ភូមិ​ថា នាង​ចុះ​ងូតទឹក​ឬ​លាងដៃ​ជើង នៅ​ក្នុង​រណ្ដៅ​ដី​មួយ​នោះ រួច​ក៏​បានរ​អឹ​ល​ធ្លាក់​ចូល​ទៅ​កន្លែង​ជ្រៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​តែ​ម្ដង​៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម