ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មក កាប់មនុស្ស២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ)៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៩៖៥០នាទីព្រលប់ នៅចំនុចក្រោយផ្សារកាណាសីធី ស្ថិតក្នុងភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីកាប់ប្រហារ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ភូមិត្រពាំងកណ្តាល ឃុំមឺនជ័យ ស្រុករំដួល ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ និងម្នាក់ទៀត ឈ្មោះ សោម ពិស័យ ហៅអេង អាយុជាងសាមសិបឆ្នាំ មានស្រុកកំណើតជាមួយគ្នា (របួសស្រាល) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគ្លិនីកអង្គរ។
បើតាមសំដីអ្នកដែលឃើញហេតុការណ៌បានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដើរចេញពីបន្ទប់ជួល ក្នុងបំណងមកផ្សារ កាណាសីធី លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ C125 ពណ៌ខ្មៅ ២គ្រឿង មិនចាំសេរី និងស្លាកលេខមកដល់ក៏កាប់មកលើ ជនរងគ្រោះពីក្រោយចំកញ្ចឹង-ក បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់ទៀត ត្រូវខ្នងបណ្តាលឲ្យរបួសស្រាល។
បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ កំពុងសហការជាមួយកម្លាំងការិយាល័យល័យជំនាញ ដើម្បីស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
ក្រោយកើតហេតុ សពត្រូវបានខាងជំនាញចុះមកធ្វើកោសល្យវិច្ច័យ និងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃពីនៅស្រុកកំនើត៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក៏មានករណីស្រដៀងគ្នានេះដែរ មានជនសង្ស័យប្រើហិង្សា កាប់ក្បាល លើជនរងគ្រោះ ត្រូវកម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តកំពត ចុះឃាត់ខ្លួនបាន នៅចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ត្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀម នុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិ១ឧសភា សង្កាត់កំកណ្តាល ក្រុងកំពត និងខេត្តកំពត រីឯជនរងគ្រោះ ឈ្មោះ កាន ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិ២ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
មន្ត្រីនគរបាលដដែលបន្តថា មុនកើតហេតុ រវាងជនសង្ស័យ និងជនរងគ្រោះ បានឈ្លោះជជែកពាក្យសំដី ដាក់គ្នា នៅចំណតរថយន្ត កន្លែងកើតហេតុខាងលើ រហូតធ្វើឲ្យជនសង្ស័យទាញកាំបិតចេញ ពីក្នុងរថយន្តរបស់ខ្លួន ចោលគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវចំកាទីងក្បាល ដាច់ចេញឈាមស្រោចលើខ្លួនជោគ។
ក្រោយពេលធ្វើសកម្មភាពរួច ជនល្មើស បានបើករថយន្តចេញរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ស្រាវជ្រាវស្ទាក់ចាប់បាន កាលពីម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងនិងខេត្តកំពត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!