មិនគួរឲ្យជឿ! មេក្រុម CNBLUE លោក Jung Yonghwa អាចនឹងជាប់ពន្ធធានាគារ ដល់ទៅ១០ឆ្នាំ ដោយសារតែ...!

 
 

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ អ្នកគាំទ្រវិស័យចម្រៀងKPOP ភាគច្រើនប្រាកដជា ធ្លាប់ស្គាល់ ក្រុមតន្រ្តីបុរស(Boy Band) CNBLUE ប្រចាំផលិតកម្ម FNC Entertainment ហើយ ដែលពួកគេសុទ្ធសឹងតែជាបុរសសង្ហាទាក់ទាញមន្តស្នេហ៍ផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា នាពេលថ្មីៗនេះ បានផ្ទុះរឿងអាស្រូវមួយដ៏ធំ ដល់ថ្នាក់មេក្រុមCNBLUE លោក Jung Yong Hwa អាចនឹងឈានដល់ ការជាប់ពន្ធធនាគាររហូតទៅដល់ ១០ឆ្នាំថែមទៀតផង។

នេះបើយោងតាមព្រះរាជអាជ្ញាបានឲ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ លោក Jung Yong Hwa ជាមួយម្តាយរបស់លោក បានទិញភាគហ៊ុនក្នុងតម្លៃ ៤០០លានវ៉ុន (ជាង៣៥០,០០០ដុល្លារ)ព្រមទាំងលក់ទៅវិញបានតម្លៃដល់ទៅ ៦០០លានវ៉ុន ឯណោះ ក្នុងរយៈពេលពេលត្រឹមតែមួយសបា្តហ៍តែប៉ុណ្ណោះ ដោយលោកបាន ចំណេញយ៉ាងច្រើនលើសលប់ រហូតដល់ទៅ២០០លានវ៉ុន (ជាង ១៧០,០០០ដុល្លារ)។ មិនថាយ៉ាងណាបច្ចុប្បន្ន លោកJung Yong Hwa គឺកំពុងតែស្ថិតនៅក្រោម ការសើុបអង្កេត រុករកថាតើមានអ្នកណាផ្សេងទៀត ដែលនៅក្នុងផលិតកម្មFNC Entertainment ពាក់ព័ន្ធនឹងករណីនេះទៀតដែរឬអត់។ ត្រង់ចំនុចនេះ ចង់មានន័យថា ស៊ើបរកអ្នកដែលទម្លាយព័ត៌មានផ្ទៃក្នុង ដឹងថាភាគហ៊ុនត្រូវឡើង ឬត្រូវចុះ។

គួរឲ្យដឹងថា បន្ទាប់ពីគណៈកម្មាការសេវាហិរញ្ញវត្ថុបានបញ្ចូនរឿងក្តីនេះ ទៅកាន់ព្រះរាជអាជ្ញារួចមក ពួកគេក៏បានចាប់ផ្តើមធ្វើការសើុបអង្កេតតាំងពីខែមុន ពោលគឺខែឧសភាមកម៉្លេះ។ លុះដល់ខែនេះ (មិថុនា) បានរកឃើញថា មានមនុស្សម្នាក់ទៅ២នាក់ផ្សេងទៀត មានជាប់ពាក់ពន្ធ័ជាមួយនឹងការទទួលយកផលប្រយោជន៍ផងដែរ ដោយមានម្នាក់ក្នុងចំណោមនោះ ត្រូវបានគេសង្ស័យថាជាសមាជិកក្រុមCNBLUE ថែមទៀតផង។

មិនតែប៉ុណ្ណោះ អ្នកតំណាងផលិតកម្ម FNC Entertainment លោក Han Sung Ho ក៏ត្រូវស្ថិតនៅក្រោមការសើុបអង្កេតផងដែរ៕

ក្រុមCNBLUE



ប្រភព៖ SOOMPI

កំណត់ហេតុខ្មែរឡូត

គួររំលឹកដែរថា កាលពីថ្មីៗនេះ សមាជិកម្នាក់នៃក្រុមចម្រៀងប្រុស ដ៏ល្បីបំផុតមួយ របស់ប្រទេសកូរ៉េខាងត្បូង Super Junior បានជួបរឿងស៊យ ដោយត្រូវបានប៉ូលីស ធ្វើការឃាត់ខ្លួន និងអាចទទួលរងការពិន័យ ជាច្រើនផ្សេងទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សមាជិកដ៏សំខាន់ម្នាក់ នៃក្រុមចម្រៀងប្រុស Super Junior របស់កូរ៉េខាងត្បូង គឺលោក Kangin ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនទុក និងកំពុងស្ថិតនៅក្រោម ការស៊ើបអង្កេត បន្ទាប់ពីតារារូបនេះ បានបើកបរក្រោមស្ថានភាពស្រវឹង រួចបង្កគ្រោះថ្នាក់ចរាចរ ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ផ្អែកលើរបាយការណ៍ របស់នាយកដ្ឋានប៉ូលីស នៃតំបន់ Gangnam ប្រចាំទីក្រុងសេអ៊ូល បានបញ្ជាក់ថា Kangin បានបើកបរដោយ មានភាពស្រវឹងជោគជាំ រួចក៏បានបើកជ្រុល ទៅបុកបង្គោលភ្លើងចរាចរណ៍ ដែលនៅពីមុខហាងលក់ទំនិញមួយ ក្នុងសង្កាត់ Sinsadong នៃតំបន់ Gangnam។ យ៉ាងណាមិញ នៅពេលដែលប៉ូលីស ទៅដល់កន្លែងកើតហេតុ គឺមិនបានឃើញវត្តមាន Kangin នៅទីនោះឡើយ ប៉ុន្តែសាក្សីដែលបានឃើញផ្ទាល់ភ្នែក បានអះអាងថា Kangin គឺជាអ្នកបង្ក ឲ្យមានហេតុការណ៍មួយនេះកើតឡើង។

មិនយូរប៉ុន្មាន ប៉ូលីសក៏បានធ្វើការឃាត់ខ្លួន Kangin រួចធ្វើការវាស់កម្រិត ជាតិអាល់កុល និងបានរកឃើញជាតិអាល់កុលកម្រិត ០.០៥% នៅក្នុងខ្លួនរបស់គេ ដែលកម្រិតនេះ គឺអាចឲ្យប៉ូលីស ធ្វើការព្យួរទុកនូវប័ណ្ណបើកបររបស់គេបាន នេះបើផ្អែកទៅលើច្បាប់ចរាចរណ៍របស់ ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ មន្ត្រីប៉ូលីសម្នាក់ បានបញ្ជាក់ថា “ពួកយើងសង្ស័យថា កម្រិតជាតិអាល់កុល នៅក្នុងខ្លួន Kangin ក្នុងអំឡុងពេលបង្កហេតុអាចខ្ពស់ជាង កម្រិតនៅពេលដែលពួកយើងបានធ្វើការវាស់ស្ទង់។ ក្រៅពីនេះពួកយើង ក៏កំពុងតែធ្វើការស៊ើបអង្កេតទៅលើលទ្ធភាពដែល គាត់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្រោយពីបង្កគ្រោះថ្នាក់រួចមក”។

គូសបញ្ជាក់ផងដែរថា ករណីរបស់ Kangin មួយនេះបានធ្វើឲ្យ មនុស្សជាច្រើន ជាពិសេសអ្នកគាំទ្ររូបគេ និងក្រុម Super Junior មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដោយសារតារាចម្រៀងរូបនេះ កម្រនឹងមានរឿងអាស្រូវ កើតឡើងណាស់៕

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម