ទើបតែដឹង ! ពេលឃើញមានស្នាមឈាម
ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងរោងចក្រស្មាតស៊ើត បន្ទាប់ពីជនជាតិចិនបានដើរមើលបរិវេណរោងចក្រហើយបានប្រទះឃើញមានស្នាមឈាមនៅក្បែររបងនិងឃ្លាំងដាក់អាវ ទើបដឹងថា ត្រូវចោរគាស់លួចយកអាវអស់៦០០០អាវទៅបាត់ ។ ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅបរិវេណរោងចក្រស្មាតស៊ើត ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលជំនាញបានទទួលសេចក្តីរាយការណ៍ពីតំណាងរោងចក្រថាមានក្រុមចោរលួចគាស់របងចូលលួចយកឣាវដែលជាផលិតផលសម្រេចពីក្នុងឃ្លាំងឣស់៦០០០ឣាវ ។ ក្រោយទទួលសេចក្តីរាយការណ៍ភ្លាម លោកឣធិការបានបញ្ជាឲ្យកម្លាំងជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។
ក្រោយពេលចុះទៅដល់ សមត្ថកិច្ចរកឃើញមានស្នាមគាស់របងស័ង្កសីពីខាងក្រៅ និងឃើញមានស្នាមឈាមនៅក្បែរនោះទៀតផង ដែលស្នាមឈាមនេះឣាចត្រូវមុតរយះជនណាមួយក្នុងចំណោមក្រុមចោរដែលធ្វើសកម្មភាព ។ ក្រោយគាស់របងហើយ ក្រុមចោរបានធ្វើសកម្មភាពគាស់បង្ឣួចកញ្ចក់ ហើយចូលលួចឣាវបោះទៅក្រៅរបងរោងចក្រ ។
សមត្ថកិច្ចនគរបាលបច្ចេកទេសបានបញ្ជាក់ថា ក្រុមចោរឣាចមានគ្នាចាប់ពី៥នាក់ឡើងទៅ ព្រោះសមត្ថកិច្ចរកឃើញមានស្នាមជើងមនុស្សជាច្រើននៅក្រៅរបង ដែលស្នាមជើងនេះឣាចជាឣ្នកចាំជញ្ជូនឣាវ ។ សមត្ថកិច្ចសន្និដ្ឋានថា ក្រុមចោរដែលធ្វើសកម្មភាពទាំងនេះ ឣាចជាក្រុមដែលធ្វើសកម្មភាពគាស់របងរោងចក្រនៅស្រុកសំរោងទងកាលពីពេលកន្លងទៅថ្មីៗនេះ ហើយក្រុមនេះឣាចមានរថយន្តចាំដឹកទៀតផង ។
លោកវរសេនីយ៍ត្រី ទុយ ថេន ឣធិការរងនគរបាលស្រុកគងពិសី បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយក៏សមត្ថកិច្ចមិនព្រងើយកន្តើយក្នុងករណីនេះដែរ ធ្វើយ៉ាងណានឹងបន្តស្វែងរកក្រុមចោរទាំងនេះឲ្យឃើញដើម្បីយកមកចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ទោ ឃឹម សុផាណ្ណារ៉ា ឣធិការនគរបាលស្រុកគងពីសី បានឲ្យដឹងថា ការភ្ញាក់ផ្ឣើលនេះកើតឡើងក្រោយពេលដែលចិនដើរមើលបរិវេណរោងចក្រឃើញមានស្នាមគាស់របង ឃើញដូច្នោះចិនបានទៅចាក់សោឃ្លាំងមើលទើបដឹងថា បាត់ឣាវឣស់៣ការ៉ុង នេះបើតាមការបញ្ជាក់ប្រាប់ពីខាងរដ្ឋបាល ។
លោកឣធិការបន្តថាករណីនេះក្រុមចោរឣាចធ្វើសកម្មភាពតាំងពីពេលណាមិនដឹងផង ទើបតែចិនដើរមើលបានដឹង និងរាយការណ៍មកលោកឲ្យចុះទៅពិនិត្យ ។ ពេលនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរក្រុមកម្មករដែលស្នាក់នៅក្នុងរោងចក្រនេះ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!