ទ្រហោយំគ្រប់គ្នា ពេលរកឃើញក្មេងប្រុសម្នាក់
ខេត្តត្បូងឃ្មុំ ៖ មនុស្សម្នាជាច្រើននាក់បាននាំគ្នាចុះរាវរកក្មេងប្រុសម្នាក់ដែលចុះជ្រមុជទឹកស្រះចិញ្ចឹមត្រីលេង តែពេលពេលរាវរកឃើញម្នាក់ៗទ្រហោយំគ្រប់គ្នា ព្រោះវាយឺតពេលទៅហើយ ដោយក្មេងប្រុសរូបនោះបានស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចអាហារដ្ឋានយីហោ «ម្លប់ព្រីង» ដែលមានទីតាំងនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគបាលស្រុកត្បូងឃ្មុំ បានប្រាប់ឱ្យថា កុមារាដែលលង់ទឹកស្លាប់នោះឈ្មោះ សែ ឆៃហុង អាយុ១១ឆ្នាំ មានឪពុកឈ្មោះ សៅ សែ និងម្តាយ ឈ្មោះ សុង លីហួង ជាម្ចាស់អាហារដ្ឋាននោះ ស្រះដែលជីកចិញ្ចឹមត្រី គឺស្ថិតនៅក្បែរហាងតែម្តង ។
ប្រភពដដែលបន្តឲ្យដឹងថា នៅវេលាម៉ោងខាងលើ កុមារារងគ្រោះបាននាំគ្នាចុះលេងទឹកស្រះមានទំហំ១០ម៉ែត្រគុណ១២ម៉ែត្រ ជម្រៅ៤ម៉ែត្រ នៅជាប់អាហារដ្ឋានរបស់ខ្លួន ជាមួយក្មេងប្រុសៗ២នាក់ទៀតនៅភូមិជាមួយគ្នា ចំណែកឪពុកម្តាយកុមាររងគ្រោះជាប់រវល់ធ្វើការងារនៅក្បែរនោះ ។
ក្រោយពីលេងរួចរាល់បាននាំគ្នាឡើងគោកវិញ តែក្មេងរងគ្រោះមិនឡើងមកជាមួយនោះទេ លុះពេលដែលមិនឃើញកូនរបស់ខ្លួន ឪពុកកុមាររងគ្រោះក៏សួរទៅក្មេងទាំង២នាក់នោះ ហើយក្មេងទាំង២នាក់នោះបានឆ្លើយប្រាប់ថា កូនរបស់គាត់កំពុងជ្រមុជទឹកលេងតែឯង ក៏ផ្អើលឆោរឡោ ចុះរាវរកកូននៅក្នុងស្រះទឹកជំរៅ៤ម៉ែត្រ នៅពេលដែលរាវរកឃើញម្នាក់ៗទ្រហោយំគ្រប់គ្នា ព្រោះកូនប្រុសបានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកបានចុះសហការជាមួយគ្រូពេទ្យធ្វើការត្រួតពិនិត្យសាកសពកុមារនោះ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតមែន ហើយបានប្រគល់សពជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យទានតាមប្រពៃណី ក្រោមសំឡេយំសោកពីឪពុកម្តាយ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ទាក់ទងនឹងករណីស្រដៀងគ្នានេះដែរ ក្មេងប្រុសម្នាក់ត្រូវបានកម្លាំង អ.ហ ស្នាក់ការ៤០១ និងក្រុមគ្រួសារប្រទះឃើញស្លាប់ដោយសារលង់ទឹកក្នុងរណ្តៅជីកដីមួយកន្លែងដែលមានចម្ងាយពីផ្ទះប្រមាណជា៣៥០ម៉ែត្រ ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ កាលពីវេលាម៉ោង០៩និង១៦នាទីយប់ ថ្ងៃទី១៤ ឧសភា ២០១៦ កន្លងទៅ។
ក្មេងរងគ្រោះឈ្មោះ ភា ធារ៉ូ ភេទប្រុស អាយុ១១ឆ្មាំ ជាសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សាតានៃ ម្តាយឈ្មោះ រី ឈុនហៀង អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ ចំណែកឪពុកក្មេងរងគ្រោះ (ស្លាប់) ទីលំនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្មេងនេះ ត្រូវបានគេរាយការណ៍ថា នៅម៉ោង៤និង២០នាទីរសៀល បានបាត់ពីផ្ទះ បន្ទាប់ពីក្មេងនេះបានសុំលុយជីដូនចំនួន២.០០០រួច ហើយបានជិះកង់ទៅបាត់រហូតដល់ម៉ោង៧យប់។ ម្តាយមិនឃើញមកផ្ទះវិញ ក៏មានការឆោឡោ ហើយបានរាយការណ៍ទៅ អ.ហ ៤០១ ដើម្បីតាមស្វែងរក ។
នៅវេលាម៉ោង០និង១៦នាទីយប់ ដោយមានការសហការល្អពីក្រុមគ្រួសារ កម្លាំង អ.ហ និងក្រុមគ្រួសារបានដើរប្រទះឃើញកង់ និងសម្លៀកបំពាក់នៅចម្ងាយពីរណ្តៅដីនោះប្រហែល២០ម៉ែត្រ ហើយសន្និដ្ឋានដឹង ក៏នាំគ្នាចុះរាវក្នុងរណ្តៅដីនោះ ដែលមានជម្រៅប្រមាណជា១,៧០ម៉ែត្រ ក៏ប្រទះឃើញ តែក្មេងរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្មេងរងគ្រោះមានបងប្អូន២នាក់ ប្រុសទាំង២ ដែលក្មេងរងគ្រោះជាកូនបង ហើយក៏ជាកូនប្តីមុន បន្ទាប់ពីស្ត្រីជាម្តាយបានយកប្តីក្រោយទៀតបានកូនស្រី២នាក់ទៀត ចំណែកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!