ទៅងូតទឹកយូរពេកបងប្អូនតាមរក ផ្អើលឆោឡោ
ខេត្តកណ្តាល ៖ បុរសម្នាក់បានដើរទៅងូតទឹកស្រះឪពុកបង្កើតខ្លួនឯងដែលជីកនៅក្រោយផ្ទះ ហើយមិនឃើញត្រឡប់មកវិញក៏បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្រះទឹករបស់ឈ្មោះ ម៉ៅ សុខន ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស្រូយ សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចុះងូតទឹកស្រះរបស់ឳពុកបង្កើតខ្លូនដែលជីកយូរហើយនៅក្រោយផ្ទះ ។ មួយសន្ទុះធំដោយបាត់ជនរងគ្រោះយូរមិនឃើញត្រឡប់មកផ្ទះវិញក៏មានការភ្ញាក់ផ្អើលឆោឡោឡើងដល់សាច់ញាត្តិបងប្អូនជិតខាងចុះជួយមុជរាវរកក្នុងទឹកស្រះ ទើបប្រទះឃើញសពជនរងគ្រោះលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយផ្នែកនគរបាលជំនាញស្រុក គ្រូពេទ្យឃុំ និង អាជ្ញាមូលដ្ឋាន ចូលរួមជាមួយក្រុមគ្រួសារ បានចុះធ្វើកោសល្យវិច្ច័យពិនិត្យសាកសពផងដែរ ។ ក្រោយពិនិត្យរួចបានបញ្ជាក់ថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ក្មេងប្រុសស្រីបីនាក់ ជាបងប្អូន និងបងប្អូនជីដូនមួយគ្នា បានលង់ទឹកទន្លេស្លាប់ទាំងបីនាក់ កាលពីម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមេសា កន្លងទៅ នៅចំណុចច្រាំងស្រុត ស្ថិតក្នុងភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ពេលដែលទៅលេងផ្ទះ ជីតា ថ្ងៃបុណ្យចូលឆ្នាំ ហើយនាំគ្នាទៅលេងទឹកទន្លេ។ មន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាលបាន ឱ្យដឹងថាជនរងគ្រោះ មានបីនាក់ ទី១.ឈ្មោះ ភាព ឈាវលី ភេទប្រុស អាយុ12ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកច់កណ្ដាល ទី២. ឈ្មោះ ភាព ឈូឡុង ភេទប្រុស អាយុ 8ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ទី៣.ឈ្មោះ យី ដារិទ្ធ ភេទប្រុស អាយុ9ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថាមុនពេលកើតហេតុ ឱពុកម្ដាយ ក្មេងរងគ្រោះបាននាំទៅលេងផ្ទះជីតា ក្នុងថ្ងៃបុណ្យចូលឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ។ នៅវេលាកើតហេតុខាងលើនោះ ជនរងគ្រោះទាំងបីនាក់ជាបងប្អូន និងបងប្អូនជីដូនមួយ បាននាំគ្នាទៅ លេងទឹកទន្លខាងក្រោយផ្ទះ ក៏បាន រអិលជើងចូលទៅក្នុងទឹកជ្រៅ តោងគ្នាលិចបាត់លង់ស្លាប់ទាំងបីនាក់។ ពេលនោះមានក្មេងដែល ទៅជាមួយបានឃើញ រត់មកប្រាប់ចាស់ៗនៅផ្ទះក៏ផ្អើលឆោឡោនាំគ្នា ទៅមុជទឹករាវរកតែរកមិន ឃើញភ្លាមៗទេ ។ ក្រោយមក ទើបគេង់សំណាញ់រកឃើញ ជាប់ក្នុងសំណាញ់ ស្លាប់អោបគ្នាទាំងបីនាក់ ។ក្រោយពី អាជ្ញាធរ និងសមត្ថកិច្ច ពិនិត្យសពសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសព ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!