ហ៊ានទាំងកណ្តាលថ្ងៃចែសហ្មងពៅ
រាជធានីភ្នំពេញ ៖ ស្ត្រីភេទទី៣ម្នាក់ (ស្រីតែងខ្លួនជាបុរស) ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ សហការជាមួយនគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ទី២៨ មិថុនា ខណៈធ្វើសកម្មភាពចែកចាយគ្រឿងញៀនទាំងថ្ងៃ ស្ថិតនៅតំបន់រោងចក្រឆ្នាំង តាមផ្លូវរថភ្លើងខាងក្រោយផ្ទះសំណាក់ស្រែលាភ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ស្ត្រីសង្ស័យឈ្មោះអ៊ុយ ចន្ទ្រាដាណេ មានលំក្បែរកន្លែងចាប់ខ្លួនខាងលើ ។ តាមព័ត៌មានឱ្យដឹងថា មុនពេលចាប់ខ្លួនស្ត្រីសង្ស័យបានធ្វើសកម្មភាពដើរលក់គ្រឿងញៀនប្រភេទម៉ាទឹកកកទាំងថ្ងៃ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ហៅឃាត់ខ្លួនឆែកឆេរ ក៏រកឃើញថ្នាំញៀន១៨កញ្ចប់ ហើយបាននាំជនសង្ស័យទៅឆែកឆេរផ្ទះទៀត ដកហូតបាន១កញ្ចប់ទៀត ដែលសរុបទាំងអស់១៩កញ្ចប់ ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ក្រុមជក់គ្រឿងញៀនយ៉ាងអនាធិបតេយ្យចំនួន ១០នាក់ នៅប្លុកតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលបង្កឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់នោះមានការភ័យខ្លាចនោះ ត្រូវបានកម្លាំង គណ:បញ្ជាការឯកភាពខណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ ចុះទៅបង្ក្រាប និងចាប់ខ្លួននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
ប្រតិបត្តិការចាប់ខ្លួនក្រុមជក់គ្រឿងញៀនទាំងនេះ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច លុះនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ទើបលោកអធិការ ដឹកនាំចុះបង្រ្កាបក្រុមក្មេងស្ទាវទាំងអស់នោះ ជាក់ស្ដែងតែម្តង ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា ភូមិ៦-៧-៨ក្នុងផ្សារសូរិយាម៉ល និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ប្រាប់ដល់កម្លាំងមូលដ្ឋានថា មានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់តែងតែនាំគ្នាមក ពពាក់ពពូននិងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃខាងលើនេះ លោកអធិការ បានដឹកនាំកម្លាំងផ្ទាល់ចុះបង្រ្កាប ទីតាំងខាងលើនេះជាក់ស្តែង ជាលទ្ធផលឃាត់ខ្លួនជាសង្ស័យ ប្រុសស្រីបាន១០នាក់ ក្នុងនោះស្រី៥នាក់រួមទាំងឧបករណ៍សម្រាប់ជក់ មួយចំនួនផងដែរ ។
ក្រោយប្រតិបត្តិការណ៍ខាងលើនេះជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងនគរបាល បញ្ចូនទៅសាលាខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត៕
ជាមួយគ្នានេះដែរ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងដកហូតថ្នាំញៀនចំនួន២កញ្ចប់ នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនគ្រឿងញៀននេះ មានឈ្មោះ សាន ភារី អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ។ សមត្ថកិច្ចបានបន្ថែមថា «ខណៈដែលកម្លាំងយើង កំពុងចុះល្បាតក៏ប្រទះ ឃើញជនសង្ស័យឈរតាមផ្លូវ ដោយមានការសង្ស័យ ក៏បានចុះត្រួតពិនិត្យ ស្រាប់តែរកឃើញម្ស៉ៅក្រាមពណ៌ស ចំនួន២កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច១) និងឃាត់ខ្លួន យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម និងបានដកយកវត្ថុតាង មានក្រាមពណ៌សចំនួន ២កញ្ចប់នោះ យកទៅរក្សាទុក»។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!