ខឹងខុស! ខឹងខាត! ខឹងជាប់គុក
ខេត្តកំពត ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពីបទធ្វើឱ្យខូចខាតទ្រព្យសម្បត្តិគូជម្លោះដោយចេតនា ដែលកើតឡើងដោយសារគំនុំ បន្ទាប់ពីយកកាំបិត ពូថៅ ទៅកាប់បំផ្លាញផ្ទះរបស់ភាគីទំនាស់នោះ ហើយត្រូវម្ចាស់ប្តឹងឃាត់ខ្លួនតែម្តង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦ថិតនៅភូមិអង្កាញ់ ឃុំតេជោអភិ វឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។
ប្រភពឱ្យដឹងថា ជនសង្ស័យមាន៣នាក់ តែត្រូវកម្លាំងឃាត់ខ្លួន២នាក់ ដោយម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ២នាក់ដែលចាប់ខ្លួន ១-ឈ្មោះហ៊ុន មុន្នីចិន្តាបញ្ញា អាយុ៣៧ឆ្នាំ ជាអ្នកធ្វើចំការ និង២-ឈ្មោះស៊ី សុខា អាយុ៣១ឆ្នាំ ជាអ្នកធ្វើចំការ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ និងម្នាក់ទៀតគេចខ្លួនឈ្មោះភី ។ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះម៉ាង ចាន់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ-ឃុំកន្លែងកើតហេតុខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ករណីមួយវិញទៀត បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យធ្វើការឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើមបន្ទាប់ពីកើតហិង្សានៅក្នុងគ្រួសារ និងយកកាំភ្លើងទៅភ្ជង់បងប្អូន នាម៉ោងជាង៤ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅក្នុងភូមិទួលរការ១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
លោក ហ៊ួម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ភ្នាក់ងារ Fresh News ថា មុនឃាត់ខ្លួនបុរសខាងលើរួមជាមួយអាវុធ្លី១ដើមនេះគឺ មានគ្រួសារមួយដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើមានកូនចិញ្ចឹម២នាក់គឺ ជនសង្ស័យ និងម្នាក់ទៀតជាជនរងគ្រោះ ។ ដោយជនរងគ្រោះ និងជនសង្ស័យដែលជាកូនចិញ្ចឹមទាំង២នេះ មានការច្រណែនគ្នាដោយឪពុកស្រឡាញ់ជនសង្ស័យជាង។
លោកអធិការរងបានបន្តទៀតថា នៅថ្ងៃកើតហេតុនេះ ជនង្ស័យបានយកប៉ាស្ពរ័មកអោយឪពុក នៅផ្ទះ ពេលឃើញជនសង្ស័យមកផ្ទះជនរងគ្រោះដែលជាកូនចិញ្ចឹមដែលមានការច្រណែនដោយគិតថាឪពុកចិញ្ចឹមរបស់ខ្លួន និងប្រគល់របស់មានតំលៃឲ្យទៅជនសង្ស័យទៀតហើយក៏កើតចិត្តក្តៅក្រហាយបានជិះម៉ូតូចេញក្រៅនិង ប្រាប់ទៅឪពុកចិញ្ចឹមថា បើេគត្រឡប់មកវិញ ឃើញជនសង្ស័យនៅក្នុងផ្ទះទៀត នោះគេនិងរករឿង ហើយក៏ជិះម៉ូតូចេញទៅ។
លុះមួយសន្ទុះក្រោយមកបានត្រឡប់មកផ្ទះវិញក៏ឃើញជនសង្ស័យរួមជាមួយឪពុកកំពុងតែគូសប្លង់ផ្ទះ ក៏កើតក្តៅក្រហាយមែនទែន បានទាត់ធាក់កៅអីដែលនៅក្នុងផ្ទះ ខ្ទាតទៅជិតត្រូវឪពុកចិញ្ចឹមឃើញដូចនោះជនង្ស័យបានចូលទៅឃាត់តែឃាត់មិនស្តាប់ ធ្វើអោយមានការប្រតាយប្រតប់គ្នា រហូតឈានទៅដល់ជនសង្ស័យរត់ទៅដកកាំភ្លើងខ្លីពីក្នុងកាតាប ដើម្បីគំរាមតែមិនទាន់បានគំរាមផងជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចភ្លាមៗនោះសមត្ថកច្ចបានចុះមកធ្វើការឃាត់ខ្លួនជនង្ស័យយកទៅសួរនាំរឿងហិង្សា និងប្រើប្រាស់កាំភ្លើងដោយពុំមានការអនុញ្ញត្តិដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
ជនសង្ស័យដែឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើម ឈ្មោះ សួន រ៉ាសុី អាយុ២២ឆ្នាំ រឺឯជនរងគ្រោះឈ្មោះ ឆន ម៉ារឌី អាយុ២៣ឆ្នាំ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!