ទណ្ឌិត២នាក់ រកស៊ីជួញដូរគ្រឿងញៀន នៅពន្ធនាគារខេត្តក្រចេះ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន
(ក្រចេះ)៖ ទណ្ឌិតចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅក្នុងពន្ធនាគារខេត្តក្រចេះ ត្រូវកម្លាំងមន្រ្តីពន្ធនាគារ ចាប់ខ្លួនរួចប្រគល់ជូនការិយាល័យ ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងពន្ធនាគារខេត្តក្រចេះ តែម្តង។
លោក ខ្វា សារ៉ន ប្រធានពន្ធនាគារខេត្តក្រចេះបានប្រាប់អង្គភាព Fresh News ថានៅក្នុងពន្ធនាគារ មន្រ្តីរបស់លោក បានធ្វើការឆែកត្រួតពិនិត្យចំនួន២ដង ក្នុង១ថ្ងៃ គឺព្រឹក១ដង ល្ងាច១ដង ហើយនៅព្រឹកមិញ មន្រ្តីរបស់លោកឆែក លើខ្លួនទណ្ឌិតដែលធ្វើការបោសសំអាត ខាងក្រៅក៏រកឃើញ ម្សៅពណ៌ស ក្នុងកញ្ចប់បារីហ្វីន ក្នុងហោប៉ាវ។
ក្រោយមានហេតុការណ៍បែបនេះកើតឡើង លោកបានរាយការណ៍ ជូនការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តក្រចេះ និងសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការរឿងនេះបន្តទៀត។
លោក គង់ ស៊ីដន ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីលោកទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំង សហការជាមួយមន្រ្តីពន្ធនាគារ ក្រោមការសម្របសម្រួលពីលោក ធុច បច្ចុះសន្តិភាព ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ បានឆែកឆេរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ៤កញ្ចប់ធំ ១៣កញ្ចប់មធ្យម និង២២កញ្ចប់តូចៗ សរុបចំនួន៣៩កញ្ចប់។ សម្រាប់ទណ្ឌិត ទី១ឈ្មោះ តែ លីទី អាយុ២៨ឆ្នាំ និងទី២ឈ្មោះ សៀង សុភា អាយុ៣១ឆ្នាំ។
បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជួនទៅសាលាដំបូងខេត្ត៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ ក៏មានករណីស្រដៀងគ្នានេះដែរ ដែលមានទណ្ឌិតចំនួន៤នាក់ ដែលកំពុងជាប់ពន្ធនាគារ ក្នុងម្នាក់ៗចន្លោះពី១៥ឆ្នាំ ដល់៥៥ឆ្នាំ នៅក្នុងមណ្ឌលអប់រំកែប្រែ ទី៣ត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបាន កម្លាំងសមត្ថកិច្ចចេញប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ។
បើតាមអាជ្ញាធរបានអោយដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើយ បន្ទាប់ពីមានការ ឯកភាពពីលោកហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញ បានផ្តើម ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបអាចបំបែកសំណុំរឿងនេះបាន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!