ថៅកែហាងអ៊ុតសក់ «អាហួយ» ច្រាន ចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតា, រឿងហេតុផ្តើមចេញពីមន្រ្តីផ្កាយ៣ បង្ខូចឈ្មោះនាង
(ភ្នំពេញ)៖ ស្រ្តីម្ចាស់ហាងអ៊ុតសក់ ផាត់មុខ និងធ្វើក្រចក យីហោ «អាហួយ» ដែលមានទីតាំងស្ថិតនៅក្នុងផ្សារក្រមួន ជិតសារមន្ទីរទួលស្លែង តាមបណ្ដោយផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញមុខមកអះអាងពីការពិត និងច្រានចោលការចោទប្រកាន់ទាំងឡាយ ដែលចោទនាងជាអ្នកនាំស្រីក្មេងឲ្យតាតា ដែលគេហៅថា ម៉ែយ៉ែមនោះ។
ដោយការអត់ទ្រាំមិនបាន ចំពោះការផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ពីម្នាក់ទៅម្នាក់ជាហូរហែស្ទើរជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងយ៉ាងខ្លាំងនោះ ស្រ្តីថៅកែហាងស្រស់សោភាវ័យ២៨ឆ្នាំរូបនេះ បានចេញមកលាតត្រដាងការពិតមួយចំនួន ដែលនាំឲ្យមានការលើកឡើងនូវព័ត៌មាន មិនពិតបែបនេះ។
អាហួយ នៅថ្ងៃនេះ បានធ្វើដំណើរមកកាន់អង្គភាពព័ត៌មាន Fresh News ដោយបញ្ចេញនូវហេតុផលពិតប្រាកដនោះថា តាមពិតរូបនាងគ្មានប្រព្រឹត្តសកម្មភាព ដែលសង្គមមិនទទួលស្គាល់បែបនេះឡើយ គឺបើកហាងរកស៊ីធម្មតាប៉ុណ្ណោះ ប៉ុន្តែមកពីមន្រ្តីនគរបាលពាក់ផ្កាយ៣ម្នាក់ នៅក្រសួងមហាផ្ទៃ តាមស្រឡាញ់នាងមិនបាន និងម្យ៉ាងទៀត ជឿតាមការញុះញង់របស់ស្រ្តីម្នាក់នោះ ក៏ចាប់ផ្តើមប្រឌិតរឿងមិនមានការពិតបែបនេះទៅវិញ។ អាហួយ បានបន្តទៀតថា ស្រ្តីម្នាក់នោះជាអ្នកធ្លាប់ធ្វើក្រចក នៅហាងរបស់នាង តែក្រោយមកបានឈប់ពីហាង និងមានជម្លោះមើលមុខគ្នាមិនត្រង់ផងនោះ ក៏ស្រាប់តែទូរស័ព្ទទៅកាន់មន្រ្តីនគរបាលផ្កាយ៣ នៅក្រសួងមហាផ្ទៃ ដែលតាមស្រឡាញ់នាង (ប្រុងយកចិញ្ចឹមតែនាងមិនព្រម គឺឲ្យចូលស្តីដណ្តឹងតាមប្រពៃណី) ដោយប្រឌិតថា នាង (នាងអាហួយ) បានដណ្តើមប្តីរបស់គាត់។ ការនេះហើយ ដែលធ្វើឲ្យមន្រ្តីនគរបាលជាន់ខ្ពស់រូបនោះ ខឹងច្រឡោត និងណាមួយតាមស្រឡាញ់មិនបាននោះ ក៏បំប៉ោងព័ត៌មាន បំភ្លើស និងគ្មានការពិតនេះតែម្តងទៅ ដោយចោទនាងថា ដើរលួងលោមក្មេងស្រីយកទៅឲ្យតាតា រហូតមានព័ត៌មានខ្លះថា ក្មេងស្រីម្នាក់គិតថ្លៃពី១៥០០ដុល្លារ ទៅ២០០០ដុល្លារទៀតផង។ ប៉ុន្តែក្រោយពីមានការសម្របសម្រួលគ្នា និងធ្វើកិច្ចសន្យាគ្នានៅក្រសួងមហាផ្ទៃ រវាងនាង និងមន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ រឿងចោទប្រកាន់ផ្តេសផ្តាស់ ក៏ត្រូវបានបញ្ចប់ហើយនាង និងនគរបាលផ្កាយ៣ខាងលើ ក៏ឈប់ទាក់ទងគ្នាដែរ។
បើទោះបីជារឿងរ៉ាវត្រូវបានបញ្ចប់ តែតាមបណ្តាញព័ត៌មានសង្គម Facebook និងគេហទំព័រមួយចំនួន នៅតែបន្តចែកចាយព័ត៌មានមិនមានការពិតមួយនេះ រហូតដល់សព្វថ្ងៃ ទើបបង្ខំឲ្យនាងចេញមុខមកធ្វើការបំភ្លឺ និងបង្ហាញពីមូលហេតុពិតប្រាកដតែម្តង។
សូមបញ្ជាក់ថា ថៅហែហាងស្រីស្រស់ស្អាតម្នាក់នេះ ត្រូវស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ពីបទគំរាមកំហែងអាយុជីវិត ខណៈរូបនាង និងកូនជាងម្នាក់ទៀត បានដឹងពីរឿងរកស៊ីជួញដូរផ្លូវភេទ តាមរយៈដើរទាក់ស្រីក្នេងៗ ទុកឲ្យតាៗ ដែលគេហៅថាអ្នកមានលុយ និងមានអំណាចយកទៅរួមភេទ។
តាមរយៈអង្គភាពព័ត៌មាន Fresh News នាងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលលេង Facebook ទាំងអស់មេត្តាកុំឲ្យមានការភ័ស្តច្រឡំតទៅទៀត ហើយបើនាងរកស៊ីបទល្មើសមួយនេះមែននោះ រហូតមកដល់ថ្ងៃនេះហាងរបស់នាង ត្រូវបិទចោល ហើយនាងប្រហែលត្រូវសមត្ថកិច្ចចាប់ខ្លួនទៀតផង ប៉ុន្តែមានឯណាមួយថ្ងៃៗ នៅតែក្នុងហាង រាល់ថ្ងៃ និងមិនដែលទៅណានោះទេ។ ជាមួយគ្នានេះ ប្អូនស្រីជីដូនមួយឈ្មោះ អានិក ដែលត្រូវស្រ្តីវ័យជាង៣០ឆ្នាំចោទថា ត្រូវរូបនាងលួងលោមនាំឲ្យតាតានោះ ក៏មិនបានទៅណាដែរ គឺរស់នៅ និងធ្វើការជាមួយនាងរហូតមកដល់សព្វថ្ងៃ៕
ប្រភព ៖ freshnews
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!