បុរសម្នាក់ត្រូវបាន នគរបាលខណ្ឌមានជ័យ ចាប់ខ្លួនបន្ទាប់ពីប្រើហិង្សានៅក្នុងគ្រួសារ និងយកកាំភ្លើងភ្ជង់បងប្អូន
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យធ្វើការឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើមបន្ទាប់ពីកើតហិង្សានៅក្នុងគ្រួសារ និងយកកាំភ្លើងទៅភ្ជង់បងប្អូន នាម៉ោងជាង៤ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលរការ១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
លោក ហ៊ួម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ភ្នាក់ងារ Fresh News ថា មុនឃាត់ខ្លួនបុរសខាងលើរួមជាមួយអាវុធ្លី១ដើមនេះគឺ មានគ្រួសារមួយដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើមានកូនចិញ្ចឹម២នាក់គឺ ជនសង្ស័យ និងម្នាក់ទៀតជាជនរងគ្រោះ ។ ដោយជនរងគ្រោះ និងជនសង្ស័យដែលជាកូនចិញ្ចឹមទាំង២នេះ មានការច្រណែនគ្នាដោយឪពុកស្រឡាញ់ជនសង្ស័យជាង។
លោកអធិការរងបានបន្តទៀតថា នៅថ្ងៃកើតហេតុនេះ ជនង្ស័យបានយកប៉ាស្ពរ័មកអោយឪពុក នៅផ្ទះ ពេលឃើញជនសង្ស័យមកផ្ទះជនរងគ្រោះដែលជាកូនចិញ្ចឹមដែលមានការច្រណែនដោយគិតថាឪពុកចិញ្ចឹមរបស់ខ្លួន និងប្រគល់របស់មានតំលៃឲ្យទៅជនសង្ស័យទៀតហើយក៏កើតចិត្តក្តៅក្រហាយបានជិះម៉ូតូចេញក្រៅនិង ប្រាប់ទៅឪពុកចិញ្ចឹមថា បើេគត្រឡប់មកវិញ ឃើញជនសង្ស័យនៅក្នុងផ្ទះទៀត នោះគេនិងរករឿង ហើយក៏ជិះម៉ូតូចេញទៅ។
លុះមួយសន្ទុះក្រោយមកបានត្រឡប់មកផ្ទះវិញក៏ឃើញជនសង្ស័យរួមជាមួយឪពុកកំពុងតែគូសប្លង់ផ្ទះ ក៏កើតក្តៅក្រហាយមែនទែន បានទាត់ធាក់កៅអីដែលនៅក្នុងផ្ទះ ខ្ទាតទៅជិតត្រូវឪពុកចិញ្ចឹមឃើញដូចនោះជនង្ស័យបានចូលទៅឃាត់តែឃាត់មិនស្តាប់ ធ្វើអោយមានការប្រតាយប្រតប់គ្នា រហូតឈានទៅដល់ជនសង្ស័យរត់ទៅដកកាំភ្លើងខ្លីពីក្នុងកាតាប ដើម្បីគំរាមតែមិនទាន់បានគំរាមផងជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចភ្លាមៗនោះសមត្ថកច្ចបានចុះមកធ្វើការឃាត់ខ្លួនជនង្ស័យយកទៅសួរនាំរឿងហិង្សា និងប្រើប្រាស់កាំភ្លើងដោយពុំមានការអនុញ្ញត្តិដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
ជនសង្ស័យដែឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើម ឈ្មោះ សួន រ៉ាសុី អាយុ២២ឆ្នាំ រឺឯជនរងគ្រោះឈ្មោះ ឆន ម៉ារឌី អាយុ២៣ឆ្នាំ ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ មានបុរសជាជាងជួសជុលរថយន្តម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វារចាប់ ឃាត់ខ្លួនកាលពីថ្ងៃទី ៣០ មករា ២០១៥ បន្ទាប់ពីប្រើ ហិង្សា ដកកាំភ្លើងខ្លីមួយ ដើមម៉ាករ៉ូឡូភ្ជង់ និងវាយទៅលើនារីម្នាក់ នៅក្នុងបន្ទប់ ខារ៉ាអូខេមីលីនែរ។
ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសុខ សាន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិព្រែក ថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្តាល ចំណែកនារី រងគ្រោះឈ្មោះ ឌាន ចាន់ណា អាយុ ២២ឆ្នាំ ជាស្ត្រីបម្រើការ នៅខារ៉ាអូខេវ៉ាស៊ីនតោន ស្នាក់នៅផ្ទះជួល ភូមិកៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនដៃដល់ រួមទាំងមិត្តភក្តិប្រមាណជា១០នាក់បាននាំគ្នាធ្វើពិធី ខួបកំណើត ឱ្យសង្សាររបស់គេ ឈ្មោះ ពិសី ដែលជាមិត្តភក្តិ របស់នារីរងគ្រោះនៅ ក្នុងបន្ទប់លេខ១១៨ ក្នុងខារ៉ាអូខេមីលីនែរ។ លុះពេលផឹកស្រវឹង ជនដៃដល់បានដក កាំភ្លើងខ្លីដាក់លើតុ ហើយភ្ជង់គំរាម នារីរងគ្រោះ ខណៈនោះស្រាប់តែ មិត្តភក្តិរបស់ ជនបង្កម្នាក់ទៀត ឈ្មោះសាល បានស្ទុះ ទៅវាយនារី រងគ្រោះបែកក្បាល។
ប្រភពបន្តថា បន្ទាប់ពីវាយនារីរងគ្រោះរួច ជនដៃដល់ និងបក្សពួកបានគិតលុយរួចចាកចេញពីបន្ទប់ ខារ៉ាអូខេឡើងជិះរថយន្ត ទៅផ្ទះ ក៏ត្រូវ កម្លាំងកងរាជអាវុធហត្ថ តាមចាប់ខ្លួនដល់ ផ្ទះជួលបាន ម្នាក់ និងដកហូតរថយន្ត មួយគ្រឿង ម៉ាកមែរសឺដែស ពាក់ស្លាកលេខ ភ្នំពេញ ២L ១៦៦៦ ព្រមទាំង គ្រាប់កាំភ្លើង នៅក្នុងរថយន្តចំនួន ៣គ្រាប់ផងដែរ ចំណែកបក្សពួកឯទៀត បានគេចខ្លួន បាត់អស់។
នៅចំពោះមុខសមត្ថកិច្ចជនបង្កបានបដិសេធថា រូបគេមិនបានដកកាំភ្លើងភ្ជង់នារីរងគ្រោះទេ នៅពេល កើតហេតុ រូបគេស្រវឹងមិនដឹង អ្វី ទាំងអស់ ហើយកាំភ្លើងនោះ ក៏មិនមែនជា របស់គេដែរ។ ទោះជាយ៉ាងណា ពេលនេះ ជនបង្កត្រូវកម្លាំង កងរាជអាវុធហត្ថបញ្ជូន ទៅទី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!