កូនកំលោះជាមន្ត្រីថៃបំពាក់ចិញ្ចៀន ប្រចាំត្រកូលជូនកូនក្រមុំ ពិធីការិនី អ្នកនាងថន តារា
រាជធានីភ្នំពេញ ៖ អ្នកនាងថន តារា ដែលធ្លាប់បង្ហាញមុខតិចតួចក្នុងអាជីពពិធីការិនីបានចូលរោងការកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៦ ជាមួយលោកណាវៈរ៉ាត់ យូហំរ៉ុង ជាមន្ត្រីរដ្ឋាភិបាលថៃ ។ ក្រោយពេលរៀបការរួចអ្នកនាងថន តារា នឹងចាកចេញពីប្រទេសកំណើតទៅរស់នៅជាមួយស្វាមី និងជួយមើលការខុសត្រូវផ្នែកជំនួញរបស់ស្វាមី ។
អ្នកសិល្បៈជាច្រើនបានចូលរួមពិធីមង្គលការអ្នកនាងថន តារា ដែលជាបងស្រីរបស់ពិធីការិនីកញ្ញាថន លក្ខិណា ។ កន្លងមកអ្នកនាងថន តារា តែងតែចូលរួមកម្មវិធីរបស់អ្នកសិល្បៈ ដូច្នេះហើយមានអ្នកសិល្បៈរាប់អានច្រើន ។
កញ្ញាថន លក្ខិណា រលីងរលោងទឹកភ្នែក ថ្ងៃមង្គលការបងស្រី ព្រោះបងស្រីរូបនេះជាអ្នកជិតដិតជាមួយនាងជាងគេ ទៅណាមកណាតាមនាងរហូត តែក្រោយរៀបការរួចនឹងចាកចេញឆ្ងាយពីនាង ។ « មិនថាមានរឿងអ្វីនោះឡើយគាត់ជួយដោះស្រាយឲ្យខ្ញុំ ការពារខ្ញុំ លើកកម្លាំងចិត្តឲ្យខ្ញុំពេលខ្ញុំមានបញ្ហាអ្វីនៅក្នុងសិល្បៈ ម្តងៗទាក់ទិននឹងរឿងមិនពិតមួយចំនួន។ ប៉ុន្តែពេលនេះគាត់រកបានគូអនាគតដែលសមតាមបំណងប្រាថ្នានៃជីវិតថ្មីចាប់ពីពេលនេះទៅ ហើយនាងខ្ញុំមានតែការជូនពរឲ្យគាត់ជួបក្តីសុខក្នុងជីវិត ស្រឡាញ់គ្នាជារៀងរហូត » ។
កញ្ញាថន លក្ខិណា ឱ្យដឹងថា បងថ្លៃរបស់នាងបានជូនកាដូចិញ្ចៀនមួយវង់ ដល់ភរិយាដែលជាចិញ្ចៀនប្រចាំត្រកូល ។ ចិញ្ចៀននោះបងស្រីនាងចាត់ទុកជារបស់មានតម្លៃមិនអាចប្រៀបបាន ។
អ្នកនាងថន តារា ឱ្យដឹងថា ស្វាមីរបស់នាងស្រឡាញ់អាជីពដែលនាងធ្វើរាល់ថ្ងៃ ដូចជាពិធីការិនី និងសម្តែង ហើយនៅតែឲ្យប្រឡូក តែមិនច្រើនដូចមុនឡើយ ។ សម្រាប់ពេលនេះចិត្តនាងនៅស្រឡាញ់សិល្បៈ ដូច្នេះបើមានពេលនាងនឹងចូលរួមសម្តែង ខ្លះៗមិនចោលទាំងស្រុងឡើយ ។
ក្រោយពេលរៀបការរួចអ្នកនាងថន តារា នឹងធ្វើដំណើរទៅប្រទេសថៃរស់នៅជាមួយស្វាមីតែនឹងមកលេងស្រុកញឹកញាប់ ។ នៅទីនោះ អ្នកនាងតារាជួយមើលខុសត្រូវមុខជំនួញជាមួយស្វាមី ។
គូស្វាមី-ភរិយាថ្មីនេះមានគម្រោងទៅក្រេបទឹកឃ្មុំនៅទីក្រុងហុងកុង រួចត្រឡប់មកកម្សាន្តនៅលើទឹកដីអង្គរខេត្តសៀមរាប ៕
ប្រភព ៖ កោះសន្ដិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ក្រោយពី កញ្ញា ថន តារា បានរៀបចំកម្មវិធីភ្ជាប់ពាក្យ ជាមួយអនាគតស្វាមី លោក ណាវ រ៉ាត់ យូបាំរុង ដែលជាតំណាងរាស្ត្រ នៅប្រទេសថៃរួចមក គូដណ្តឹងរបស់នាង បានធ្វើដំណើរមកស្រុកខ្មែរ ក្នុងគោលបំណងថតរូបរៀបការ (Pre wedding ) ដើម្បីត្រៀមទុកសម្រាប់ពិធីមង្គលការ ដែលរៀបចំឡើង នៅចុងខែមិថុនា ខាងមុខនេះ ។
ក្រោយពីតារាស្រីកញ្ញា ថន តារាដែលជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា បានសម្រេចិត្តភ្ជាប់ពាក្យ ជាមួយគូដណ្តឹង កាលពីដើមខែឧសភា ស្ងាត់ៗនៅប្រទេសថៃដោយមានវត្តមានភ្ញៀវកិត្តិយស អញ្ជើញចូលរួមសុទ្ធសឹង តែជាជនជាតិថៃ រួចមកបានប្រមាណជិត១សប្តាហ៍ ក្រោយមកអនាគតស្វាមីរបស់នាង ក៏តាមនាងមកដល់ទឹកដីកម្ពុជា ដើម្បីថតរូបអាពាហ៍ពិពាហ៍ និងបង្ហាញវត្តមានរបស់ខ្លួន ជាមួយបងប្អូន សាច់ញាតិរបស់នាង ក្នុងនាងជាគូដណ្តឹងផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!