វ៉ាន់ នីឡា នៅតែបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតដដែល!
ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា ហាក់ដូចជាបង្ហាញអារម្មណ៍ប្លែកៗជាសារធាណៈ ក្រោយនាងបានជួបរឿងដ៏សែនអាក្រក់ ដែលត្រូវជនអនាមិកទម្លាយរូបអក្រាតកន្លងមក។
រឿងហេតុរបស់តារាស្រីវ័យក្មេងរូបនេះ មិនបានធ្វើឲ្យអ្នកសិល្បៈ ឈរស្ងៀមមើលនោះទេ ជាក់ស្តែងដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសផ្តល់មេធាវី ដល់រូបនាង ដើម្បីតតាំងផ្លូវច្បាប់ ចំពោះបណ្តឹងរបស់នាង ដែលបានប្ដឹងវែករកមុខជនអនាមិកទម្លាយរូបស្រាតទៅតុលាការ ក្នុងការទទួលបាននូវយុត្តិធម៌ ដើម្បីស្តារ និងស្រោចស្រង់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់នាងមកវិញ។ ហើយក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុន កញ្ញា វ៉ាន់ នីឡា ក៏បានបង្ហាញវត្តមាន ដើម្បីផ្ដល់បទសម្ភាសន៍ ជាមួយនឹង ក្រុមការងារផ្សាយផ្ទាល់ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផងដែរ។
ប៉ុន្តែទោះជាមានការជួយជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តពីសំណាក់មហាជន និងសិល្បករ សិល្បការិនី ទៅកាន់ កញ្ញា វ៉ាន់ នីឡា យ៉ាងណាក៏ដោយ ក៏រូបនាងនៅតែមានអារម្មណ៍បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតដដែល។ ហើយកាលពីម្សិលមិញនេះដែរ រូបនាងបានបង្ហោះសារមួយថា "ពិភពលោកស្ងប់ស្ងាត់អត់មានមនុស្ស រឺខ្ញុំជ្រើសរើសកន្លែងងងឹត ដែលគ្មានអ្នកណា អាចរកខ្ញុំឃើញ"។
ភ្ជាប់ជាមួយនឹងរូបថតកម្សត់ និងសារឈឺចាប់របស់ កញ្ញា វ៉ាន់ នីឡា កាន់តែធ្វើឲ្យអ្នកគាំទ្រ រឹតតែព្រួយបារម្ភលើរូបនាងយ៉ាងខ្លាំង ខ្លាចយូរទៅៗ នាងអាចឈានទៅរកការគិតខ្លី ព្រោះតែមិនអាចទ្រាំនឹងភាពអាម៉ាសទាំងនោះបាន។
គួររំលឹកផងដែរ ការបែកធ្លាយរូបអាក្រាតរបស់តារាចម្រៀង វ៉ា់ន់ នីឡា គឺបានកើតឡើង បន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ ដែលត្រូវបានប្រភពព័ត៌មានប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារនៅក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយ ជាបន្តបន្ទាប់នោះ ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា ដាក់ការសង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់ទេ ដែលមានរូបអាក្រាតរបស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។ ចំពោះរឿងនេះ រូបនាងក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយវែកមុខ រកជនដែលជាអ្នកទម្លាយរូប តែនាងនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនអនាមិកបង្ហោះរូបអាក្រាតនាង នៅតែបន្តគម្រាមមកលើរូបនាងជាច្រើនដង។
ចំណែកអតីតសង្សាររបស់ កញ្ញា វ៉ាន់ នីឡា វិញ លោក សិទ្ធិ សក្តិ ធ្លាប់បានចេញមុខបកស្រាយ នៅលើ Facebook ផ្ទាល់ខ្លួន របស់លោកថា «ព្រោះតែប្រជាប្រិយភាពអាច ធ្វើអោយមនុស្សប្រើ គ្រប់កលល្បិចនិពន្ធ ប្រឌិតរឿង ដែលមិនពិតវាយ ប្រហារបរិហារ កេរ្តិ៍ ! មិនមាត់មិនមែនខ្ញុំខុសនោះទេ ក៏ព្រោះវាហួសចិត្តមិនចង់មានរឿងមានហេតុបំណុល មានម្ចាស់ទះដៃម្ខាងម្តេចនឹងលឺ? ហើយកុំឆ្លៀតឳកាសយករឿងផ្សេង ដែលមិនល្អមកឲ្យ ពាក់ព័ន្ធនឹងគេដែលមិនដឹងអោយសោះល្មមឈប់ទៅ ! ស្នាដៃនិពន្ធនឹងគំនិតឆ្នៃប្រឌិតដ៏ល្អ របស់អ្នកគួរទុកប្រើ ក្នុងផ្លូវប្រសើរត្រឹមត្រូវវិញទៅ ការអត់ធ្មត់មានកំនត់!គំនុំគុគួនបំផ្លាញ អ្នកដទៃអាក្រក់ខ្លាំណាស់ ! សូមពិចារណា » ។
បើទោះបីជាយ៉ាងណា ក្រោយពីរូបអាក្រាតកាយរបស់ តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃដើម្បីស្វែងរកយុត្តិធម៌ ដូច្នេះចង់ដឹងថាជនអនាមិក ដែលបង្ហោះរូបអាក្រាត របស់នាងជាអ្នកណា មានតែរង់ចាំលទ្ធផល ពីសមត្ថកិច្ច ៕
តារាចម្រៀងស្រី វ៉ាន់ នីឡា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!