បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកពីក្រោយស្លាប់ស្ត្រីម្នាក់របួសធ្ងន់២នាក់
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកមនុស្ស២នាក់ទៀត ក្នុងនោះមានកុមារម្នាក់ផងបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ១១៨ និង១១៩ ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៌ ខណៈដែលរថយន្តម៉ាកទូរីស បុកម៉ូតូបើកបរលើថ្នល់ជាតិ ។
លោក ជាង សុវណ្ណរិទ្ធ អធិការនគរបាលស្រុក បរិបូរណ៌បានអោយដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ កែវ គឿន អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ លោកបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានជិះម៉ូតូជាមួយកូនប្រុសម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខ ក.8802 ក.1 ដោយមានដឹកក្មេងប្រុសម្នាក់ទៀត ក្នុងដំណើរពីជើងទៅត្បូងតាមបណ្តោយ ផ្លូវជាតិពីខាងឆ្វេងដៃ ។
លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងថ្នល់មិនប្រយ័ត្នក៏ត្រូវរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-8565 បើកបរដោយបុរសឈ្មោះជុង ពៅ អាយុ៤១ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែង ចំណែកកូនប្រុស អ្នកបើកម៉ូតូ និងចៅប្រុសម្នាក់ទៀត អាយុ៥ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក រួមជាមួយមធ្យោយបាយធ្វើដំណើរ មានរថយន្ត១គ្រឿង និងម៉ូតូមួយគ្រឿងដើម្បីរង់ ចាំការដោះស្រាយតាមនិតិវិធី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ករណីមួយវិញទៀត នារី២នាក់ជាបងប្អូនបង្កើត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែរថយន្ដកុងទីន័រ បុកម៉ូតូរបស់ពួកគេ នៅម៉ោង១៖២០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុការណ៍រថយន្ដកុងទីន័រ ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ3A-6503 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានគៀររថយន្ដ Prius មួយគ្រឿង ក្រោយមកបានរេចង្កូតទៅបុក និងកិនម៉ូតូមួយគ្រឿង ម៉ាកគុប ពាក់ស្លាកលេខភ្នំពេញ1AH-3577 បណ្ដាលឱ្យនារី២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្លាប់យ៉ាងអាណោចអាធ័ម។
ជនរងគ្រោះទី១ឈ្មោះអន ពិដោរ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់រាំងសាំង ខណ្ឌពោធិ៍សែនជ័យ និងម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដបង្ក និងម៉ូតូ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ។ ជាមួយគ្នានេះអ្នកបើករថយន្តកុងតឺន័រ និងព្រូរថយន្តក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!