បាត់រថយន្ត៣គ្រឿងជាងកន្លះឆ្នាំ តាមរកឃើញ១គ្រឿងវិញ
រាជធានីភ្នំពេញ ៖ រថយន្តចំនួន៣គ្រឿង ដែលម្ចាស់បានជួលទៅឲ្យមន្ត្រីនគរបាល នៅខេត្តតាកែវម្នាក់ជិះ ត្រូវបានមន្ត្រីនគរបាលរូបនោះរំលោភលើទំនុកចិត្ត អត់ឲ្យថ្លៃឈ្នួលហើយ ព្រមទាំងបានយករថយន្តនោះ ទៅលក់បន្តទៀតបាត់ ដោយមិនបានប្រាប់ម្ចាស់ឲ្យដឹងសូម្បីមួយម៉ាត់ឡើយ ហើយក្រោយពេលដឹងបាត់ ម្ចាស់បានតាមស្វែងរកគ្រប់ទីកន្លែង។
រហូតមកដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្មាំ២០១៦ ទើបប្រទះឃើញ១គ្រឿងវិញ ម៉ាកមីតស៊ុយប៊ីស៊ីប៉ាហ្ស៊េរ៉ូ ស្ថិតនៅក្នុងយានដ្ឋានជួសជុលរថយន្ត មួយកន្លែងក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលលោកស្នងការរងនគរបាល ខេត្តកំពង់ស្ពឺម្នាក់ឈ្មោះ អៀង អ៊ុល គឺជាអ្នកទិញជិះ ហើយបានយកទៅជួសជុលនៅក្នុងយានដ្ឋានមួយ នោះ រួចក៏បានប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ចុះទៅដកហូតយកទៅរក្សាទុក ប៉ុន្តែមិនបានឃាត់ខ្លួន លោក ស្នងការរងរូបនោះឡើយ ចំណែករថយន្ត២គ្រឿងទៀត នៅតែមិនទាន់ឃើញស្រមោលនៅឡើយ។
នគរបាលបានឲ្យដឹងថា រថយន្តដែលបាត់ហើយរកឃើញវិញនោះ ម៉ាកមីតស៊ុយប៊ីស៊ីប៉ាហ្ស៊េរ៉ូ ពណ៌ស្លែលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2C-0007 ចំណែក២គ្រឿងទៀត ដែលបាត់ស្រមោលមានម៉ាកសាំយ៉ុង១គ្រឿង និងម៉ាកកាមរីគូថប៉ោង១គ្រឿង។ រថយន្តទាំង៣គ្រឿងនេះ ជាកម្មសិទ្ធិរបស់បុរសម្មាក់ឈ្មោះ ផាន់ ចាន់ដារ៉េត មានទីលំនៅផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា ម្ចាស់រថយន្តខាងលើ បានជួលរថយន្តទាំង៣គ្រឿងខាងលើ ទៅឲ្យបុរសម្នាក់ឈ្មោះ ជ័យ អង្គារិទ្ធី ដែលជាមន្ត្រីនគរបាលខេត្តតាកែវ ហើយមានឪពុកធ្វើជានគរបាលនៅខេត្តកំពង់ស្ពឺដែរ ហើយមានស្រុកកំណើត នៅក្នុងស្រុកគីរីវង្ស ខេត្តតាកែវ។ ដែលការជួលនោះកាលពីអំឡុងមុនបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០១៥ កន្លងមកនេះ ហើយនៅមុនដំបូងជួលជាថ្ងៃទេ គឺក្នុង១ថ្ងៃរថយន្ត១គ្រឿងថ្លៃ៣០ដុល្លារ ហើយជននោះបានបង់លុយឲ្យម្ចាស់យ៉ាងទៀតទាត់ ។
លុះជួលបាន៣ទៅ៤ថ្ងៃ ជននោះឈប់ជួលជាថ្ងៃប្ដូរទៅជួលជាខែវិញ ដោយត្រូវរ៉ូវគ្នា១ខែ៣០០ដុល្លារ ក្នុងរថយន្ត១គ្រឿងវិញ។ ប្រភពខាងលើបានបន្តថា ចាប់តាំងពីពេលនោះរហូតមក ឈ្មោះ ជ័យ អង្គារិទ្ធី នោះមិនដែលបានទូទាត់ប្រាក់ថ្លែឈ្មួលទៅឲ្យម្ចាស់នោះឡើយ ថែមទាំងបាត់ការទំនាក់ទំនង ហើយរថយន្ដទាំង៣គ្រឿងបាន បាត់ស្រមោលសូន្យឈឹងតែម្ដង។ បន្ទាប់ពីមានបញ្ហាបែបនេះ ម្ចាស់បានតាមរកគ្រប់ច្រកល្ហក ប៉ុន្តែគ្មានបានដំណឹងនោះឡើយ ព្រោះជនសង្ស័យជានគរបាល ម្យ៉ាងបានគេចខ្លួនរហូតរកមិនដែលជួបទាល់តែសោះ ។
លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្មាំ២០១៦ ទើបប្រទះឃើញ១គ្រឿងវិញ ម៉ាកមីតស៊ុយប៊ីស៊ីប៉ាហ្ស៊េរ៉ូ ស្ថិតនៅក្នុងយានដ្ឋានជួសជុលរថយន្ត មួយកន្លែងក្នុងភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺលោកស្នងការរងនគរបាល ខេត្តកំពង់ស្ពឺម្នាក់ឈ្មោះ អៀង អ៊ុល គឺជាអ្នកទិញជិះទៅវិញ ទើបប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយឃាត់រថយន្តនោះ ដកហូតយកទៅរក្សាទុកនៅប៉ុស្ដិ៍ ហើយបើទោះបីជាដឹងថានេះជាការទទួលផលចោរកម្មក៏ដោយ ប៉ុន្តែមិនបានឃាត់ខ្លួនលោកស្នងការរងរូបនោះឡើយ។
ដោយឡែកលោកស្នងការបានប្រាប់នគរបាលប៉ុស្តិ៍ថា រថយន្តនោះលោកបានយករថយន្តកាមរីគូថប៉ោងរបស់លោក១គ្រឿងទៅដោះដូរគ្នាជាមួយឈ្មោះ ជ័យ អង្គារិទ្ធី ដោយដូរស្មើរមិនមានថែមលុយឡើយ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!