ពីរនាក់បងប្អូនធម៌កាប់ប្រហារគ្នា យ៉ាងឃោរឃៅដណ្តើមកន្លែងដាក់មង
ខេត្តស្វាយរៀង ៖ បុរសពីរនាក់បងប្អូនធម៌បានបើកឆាកប្រយុទ្ធគ្នាយ៉ាងឃោរឃៅបណ្តាលឲ្យបុរសជាប្អូនរងរបួសក្បាលចំនួនពីរកាំបិតផុងលលាដ៍ ១កាំបិតចំស្មា ១កាំបិតចំកួយដៃ និងមួយកាំបិតចំឆ្អឹងជំនីប្រកាច់សន្លប់នៅក្នុងទឹកព្រែកតាស្អាង មូលហេតុឈ្លោះដណ្តើមកន្លែងចងមុង។ ការបើកឆាកប្រយុទ្ធកាប់ប្រហារគ្នានេះកើតឡើងកាលពីវេលាម៉ោង៣និង០០រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចជិតកំពង់ទូកព្រែកតាស្អាងស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ។
បើតាមលោកវរៈសេនីយ៍ទោ កឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រំ សំអឿនភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ និងនេសាទត្រី មានទៅលំនៅភូមិតាស្អាង ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ រងរបួសក្បាលចំនួន២កន្លែងផុងលលាដ៍ ចំស្មា១កាំបិត ចំកួយដៃ១កាំបិត និងចំឆ្អឹងជំនី១កាំបិត។ ចំពោះជនបង្កឈ្មោះ ណែវ ម៉ាឡាត់ ហៅសុខ ភេទប្រុស អាយុ៥២ឆ្នាំមានទីលំនៅភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
ប្រភពពីប្រជាពលរដ្ឋវិញបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ណែវ ម៉ាឡាត់ នេះជាបងធម៌ជនរងគ្រោះឈ្មោះ ព្រំ សំអឿន មុនពេលកើតហេតុជនបង្កបានយកមងទៅដាក់យកត្រីនៅខាងលិចកំពង់ទូកកាណូតទន្លេវ៉ៃកូចំណុចព្រែកតាស្អាង ខណៈឈ្មោះណែវម៉ាឡាត់ កំពុងរាយមង ជនរងគ្រោះឈ្មោះ ព្រំ សំអឿន បានមកឃាត់ និងឲ្យសារមងលើកចេញពីកន្លែងនោះដោយជនរងគ្រោះនិយាយថា ជាកន្លែងរបស់ខ្លួន ក៏ប៉ុន្តែជនសង្សយ័មិនព្រមសាមងចេញក៏ផ្ទុះជម្លោះជនរងគ្រោះវាយរុញច្រានជនជាបងធម៌ធ្វើឲ្យក្តៅចិត្តរៀងខ្លួន ពីនាក់បងប្អូនធម៌ក៏បើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមបែកទឹកសំពោងដោយបុរសជាបងធម៌មានកាំបិតនៅក្នុងដៃទ្រាំលែងបានក៏យកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះយ៉ាងរន្ថើន កាប់ពុះចំពីលើក្បាលចំនួន២កាំបិតផុងលលាដ៍ ១កាំបិតចំស្មា ១កាំបិតចំកួយដៃនិង១កាំបិតចំឆ្អឹងជំនីក្រោមឃ្លៀកដួលលិចក្នុងទឹកព្រែកហូរឈាមក្រហមច្រាលពេញទឹក និងសន្លប់ឈឹង។
បន្ទាប់មកប្រជាពលរដ្ឋ និងអ្នកទៅដាក់មងក្បែរកន្លែងកើតហេតុបានឃើញក៏ស្រែកឆោឡោរត់ទៅជួយ និងស្រង់ជនរងគ្រោះលើកឡើងមកលើគោក រួចហៅរថយន្តសាមុយដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដោយមុខរបួសធ្ងន់ធ្ងរពេកក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗ។ ហើយប្តឹងសមត្ថកិច្ចពទ្ធ័ចាប់ខ្លួនជនសង្សយ័ បានភ្លាមៗដែរ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ លោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤និង០០រសៀល៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត បុរសជាបងថ្លៃ បានរងរបួសធ្ងន់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួន កាប់ចំនួន៣ពូថៅ ហើយត្រូវបាន បញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល ឯជនដៃដល់ត្រូវបានកម្លាំង នគរបាលធ្វើការឃាត់ខ្លួន ដែល ករណីហិង្សានេះ កើតឡើងព្រោះទំនាស់រឿង ទារកាតគ្រីម៉ូតូ។
យោងតាមការផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ករណីនេះកើតឡើងនៅម៉ោង ប្រមាណ ៧និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ស្ថិតនៅក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អ្នកភូមិកាប់ចោរ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានគេកាប់៣ពូថៅ នេះឈ្មោះ មុំ សី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជាបងថ្លៃជនដៃដល់ ជេស ចេវ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា។
បើតាមមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មូលហេតុនៃការកើតអំពើហិង្សានេះ ដំបូងឡើយជនរងគ្រោះ និងជនដៃដល់ដែលជា បងថ្លៃ-ប្អូនថ្លៃ មានទំនាស់ឈ្លោះទាស់ទែង ពាក្យសំដីគ្នាពីរឿងកាតគ្រីម៉ូតូ ដោយប្អូនថ្លៃសុំម៉ូតូនិងកាតគ្រីម៉ូតូ របស់ខ្លួនមកវិញ ព្រោះមិនទុកចិត្តបងថ្លៃ ក្រែងជិះម៉ូតូយកទៅបាត់ ក្រោយមកបងថ្លៃឲ្យតែម៉ូតូ ប៉ុន្តែមិនបានឲ្យកាតគ្រីនោះទេ។
មន្រ្តីនគរបាលបានបន្តទៀតថា ព្រោះតែបងថ្លៃទុកកាតគ្រី មិនព្រមឲ្យនេះហើយបានកើតជាជម្លោះឈានដល់ការប្រវាយប្រតប់គ្នា ពេលនោះស្ត្រីជាម្តាយ (ម្តាយក្មេង និងជាម្តាយបង្កើតឈ្មោះ បុត ឡោយ) ដែលកំពុងមានជម្ងឺប្រចាំផងនោះ ក៏ចុះពីលើផ្ទះមកឃាត់កុំឲ្យ បងប្អូនឈ្លោះទាស់ទែងគ្នា នាំឲ្យថ្លង់អ្នកជិតខាង ពេលនោះឈ្មោះ មុំ សី ក៏បានច្រានម្តាយក្មេកឲ្យដួល បន្ទាប់ឈ្មោះ ជេស ចេវ ដោយឃើញបងថ្លៃ ច្រានម្តាយឲ្យដួល ក៏ផ្ទុះកំហឹងកាន់តែខ្លាំង ក៏ចាប់ទាញ ពូថៅនៅលើគោយន្តកន្ត្រៃ មកកាប់ចំនួន៣ពូថៅ បណ្តាលឲ្យត្រូវរបួស៤កន្លែង ត្រូវចំក្រោយខ្នង១កន្លែង ស្មា១កន្លែងនិង ដៃផ្នែកខាងស្តាំ២កន្លែង។
ក្រោយពីធ្វើសកម្មភាពរួច កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភូមិថ្មី បានចុះទៅដល់កន្លែងកើតហេតុ និងចាប់ឃាត់ខ្លួនជនដៃដល់ មកសួរនាំនិងរៀបសំណុំរឿង បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវ បានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកថ្មពួក ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!