ដើររកបងថ្លៃ ៣ថ្ងៃមិនឃើញ ដើរទៅផ្ទះវិញដួល សន្លប់ព្រោះដាច់បាយ
រតនគិរី៖ បុរសម្នាក់បានដួលសន្លប់ ក្រោមដំណក់ភ្លៀង បន្ទាប់ពីដាច់បាយមួយពេល ខណៈដើររកបងថ្លៃ អស់រយៈពេល៣ថ្ងៃហើយ មិនឃើញ ដែលហេតុ ការណ៍នេះ កើតឡើងនៅម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិប៉ាអរ ឃុំប៉ាតេ។
បើតាមមន្រ្តីជាន់ខ្ពស់សមាគមអាដហុក ប្រចាំខេត្តរតនគិរី លោក ឆាយ ធី បានឲ្យដឹងថា បរុសម្នាក់ដើរទាំងភ្លៀងស្វែងរកបងប្អូនត្រូវដួលសន្លប់ ! នៅម៉ោង និង៣០នាទីរសៀលទី២៦មិថុនា២០១៦ បុរសឈ្មោះ គឿន សីហា អាយុ២៤ឆ្នាំ រស់នៅខេត្តរតនគិរី ស្រុកអូរជុំ២ឆ្នាំ ហើយ (គ្មានទូរស័ព្ទ) ស្រុក កំណើតសៀមរាប បានប្រាប់លោក ថា ប្អូនសុំឡានគេជិះពីស្រុកអូរជុំ ដល់ស្រុកអូរយ៉ាដាវ។
លោក ឆាយ ធី បន្តថា ការសុំរថយន្តជិះនេះ គឺស្វែងរកបងថ្លៃឈ្មោះ វ៉ាន់ (0968541896) តែខលទៅមិនចូល បងថ្លៃរបស់គាត់រស់នៅឃុំប៉ក់ញ៉ៃ មុខរបរ "សិប្បកម្មឈើ" នៅពេលរកបងថ្លៃ៣ថ្ងៃ មិនឃើញ ក៏ដើរត្រឡប់មកផ្ទះដាច់បាយ១ពេល និងក្រោមមេឃរលឹមខ្លាំង ក៏ដួលសន្លប់លើចីញ្ចឹមថ្នល់ បានក្រុម អ្នកភូមិ និងអ្នកលក់ខ្ចៅខ្យងនៅភូមិប៉ាអរ ឃុំប៉ាតេ ក្រឡេកឃើញ និងនាំគ្នាជួយសង្គ្រោះបានទាន់ពេលវេលា និងផ្តល់បាយទឹកឲ្យហូប រង់ចាំមានកំលាំងបន្ត ដំណើរត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នានោះដែរ លោក ឆាយ ធី ក៏បានអន្តរាគមន៍ជួយផ្នែកសុខភាព និងផ្តល់ថវិកា មួយចំនួនទុកសម្រាប់ហូបបាយផងដែរ៕
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ព័ត៌មានមួយផ្សេងទៀតអំពីការបាត់ខ្លួននេះដែរ មានស្ត្រីម្នាក់បានមកប្តឹងសមត្ថកិច្ចមូលដ្ឋានដោយចោទថា ប្តីហេងស៊យរបស់ខ្លួនបានលួចកូនប្រុសអាយុ១ខួប៩ខែ ។
ស្ត្រីដែលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា នាព្រឹកថ្ងៃទី២៦ មិថុនា ២០១៦នេះ ឈ្មោះ សេង ទឹកថ្លា អាយុ២០ឆ្នាំ ជាចុងភៅនៅអង្គការភាពញញឹមនៃកុមារ ស្នាក់នៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រីឯប្តីដែលស្ត្រីខាងលើអះអាងថា លួចយកកូនទៅបាត់នោះឈ្មោះ កង មករា អាយុ២៣ឆាំ្ន ។
បើតាមការរៀបរាប់របស់ស្ត្រីឈ្មោះ សេង ទឹកថ្លា បានឲ្យដឹងថា នាងនិងប្តីបានរស់នៅជាមួយគ្នាជាង២ឆ្នាំមកហើយដោយមិនបានរៀបការនោះទេ ហើយថាពេលបានគ្នាគឺខ្លួនបានទៅរស់នៅជាមួយម្តាយក្មេកនៅឯខេត្តតាកែវ ប៉ុន្តែដោយសារម្តាយក្មេកនិងក្រុមគ្រួសារខាងប្រុសមិនពេញចិត្ត ក៍បានមករស់នៅភ្នំពេញក្នុងភូមិសាស្ត្រខាងលើ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់ ដែលត្រូវប្តីលួចយកទៅនោះ ។
យ៉ាងណាក៏ដោយ មកដល់វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃអាទិត្យដដែលនេះ គេហទំព័រកោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺបានទេពីភាគីប្តីឈ្មោះ កង មករា៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!