កម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបល្បែង​កន្ទុយលេខ ចាប់ខ្លួនមេឆ្នោត​៣នាក់ នៅសង្កាត់​ភ្នំពេញ​ថ្មី

 
 

(ភ្នំពេញ)៖ កម្លាំងនគបាលខណ្ឌសែនសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងល្បែងកន្ទុយលេខដ៏ធំ មួយកន្លែង ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយចាប់ខ្លួន ស្រ្តី៣នាក់ គឺមេឆ្នោត។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីទីតាំងល្បែងកន្ទុយលេខខាងលើនេះ បើកដំណើរការជាយូរណាស់មកហើយនោះ លោកអធិការសុំគោលការណ៍ ពីនាយឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ កម្លាំងបានចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។

សម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តការសួរនាំ បញ្ជូបទៅកាន់តុលាការចាត់ការបន្តទៀត តាមនីតិវិធី៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នាដែរ ដែលមាន ជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ក៏ជាមេឆ្នោតកន្ទុយលេខ ដ៏ធំនៅស្រុកកោះធំ ត្រូវបាននគរបាលស្រុកកោះធំ ឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាង មួយចំនួនផងដែរ កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លោកអធិការស្រុកកោះធំបានឲ្យ ដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ដាំង ភឿកវ៉ឹង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ វៀតណាម រស់នៅ ភូមិ ឃុំកើតហេតុខាងលើ បានបើកល្បែង ល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ។ក្នុងនោះលោកបានធ្វើការ ដកហូតវត្ថុតាង ក្រដាសរាយនាមអ្នក លេងចំនួន ១៩ សន្លឹក , ប្រាក់រៀលចំនួន ២.៧០០.០០០,០០ រៀល ,ប្រាក់ដុល្លារចំនួន ៤០ ដុល្លារអាមេរិក ,ប្រាក់វៀតណាមចំនួន ២.៤៤០.០០០,០០ ដុង ,កំព្យូទ័រយួរដៃ ២ គ្រឿង ,ម៉ាស៊ីនស្កេនចំនួន ០១ គ្រឿង និងHard Disk១។

លោកបានបន្តថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនោះ ដោយមានប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានរាយការណ៍ថា នៅចំណុចផ្ទះជនសង្ស័យ បានបើកកត់និង ប្រមូលឆ្នោតកន្ទុយលេខនោះ ទើបលោកបានដឹកនាំកម្លាំងចុះទៅសហការ ជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ធ្វើការស្រាវជ្រាវរហូតដល់ ប្រទះឃើញជន សង្ស័យធ្វើសកម្មភាពកត់និងប្រមូលនោះ ក៏បានឃាត់ខ្លួនតែម្តងទៅ រួមតាំងដក ហូតវត្ថុតាងបានមួយ ចំនួនផងដែរ ដើម្បីបញ្ចូនមកកាន់តុលាការចាត់ការ ទៅតាមនីតិវិធីច្បាប់។

ចំណែកប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំវិញបាននិយាយថា មេឆ្នោតកន្ទុយលេខម្នាក់នេះ បានកត់និង ប្រមូលឆ្នោតកន្ទុយយ៉ាង សកម្មបំផុតក្នុងមួយ ថ្ងៃគេប្រមូលបានរាប់លានរៀល ។ ហើយល្បែងកន្ទុយ លេខនេះធ្វើឲ្យកើតមានឡើងនៅ អំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ដូច្នេះការបង្ក្រាប់ ល្បែងកន្ទុយលេខនេះ គឺជាការរួមចំណែកក្នុងការអនុវត្តន៍ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៩ចំណុចផងដែរ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម