ដឹងទេថា កាដូអនុស្សាវរីយ៍ ក្នុងពិធីមង្គលការ បងស្រី ថន លក្ខណា ជាអ្វី ហើយមានតម្លៃប៉ុណ្ណា?
ភ្នំពេញ៖ បងស្រី តារាសម្តែង និងជាពិធីការិនី ថន លក្ខណា អ្នកនាង ថន តារា បានរៀបអាពាហ៍ពិពាហ៍ ជាមួយកូន កម្លោះជាជនជាតិថៃ ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសថៃ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ក្នុងនោះផងដែរ បន្ទាប់ពីកម្មវិធីមង្គលការនេះ បានប្រព្រឹត្តទៅអស់មួយព្រឹកហើយនោះ មានភ្ញៀវកិត្តិយស ជាច្រើនបានចាប់អារម្មណ៍ ទៅកាដូអនុស្សាវរីយ៍ ដែលត្រៀមសម្រាប់ភ្ញៀវកិត្តិយស ដែលអញ្ចើញចូលរួម ក្នុងកម្មវិធីនាល្ងាចនេះ វាពិតជាប្លែក នឹងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយគូស្នេហ៍មួយគូនេះ បានរៀបចំកាដូអនុស្សាវរីយ៍ ជាកាបូបពណ៌ក្រហម យ៉ាងស្រស់ស្អាត ដែលភ្ជាប់មកជាមួយ សំបកខាងក្រៅ មានបិទរូប គូស្វាមីភរិយាទាំងពីរនាក់នេះតែម្តង ហើយវាមានតម្លៃប្រហាក់ប្រហែល ២១ដុល្លារអាមេរិក ។
ប្រភពពីភ្ញៀវកិត្តិយស បានបន្ថែមថា កាដូអនុស្សាវរីយ៍នេះផងដែរ សុទ្ធតែបានកម៉្មង់មកពី ប្រទេសថៃ នឹងចំណាយអស់ទឹកប្រាក់ ប្រហែលជាងមួយសែនបាទទៀតផង។
គួរបញ្ចាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ពិធីទទួលភ្ញៀវកិត្តិយស ទទួលទាននិងបរិភោគអារហារពេលល្ងាច ក្នុងពិធីមង្កលការ បងស្រី តារាងសម្តែង និងជាពិធីការិនី ថន លក្ខណា អ្នកនាង ថន តារា ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌល សន្និបាតនិងពិពណ៍ កោះពេជ្រអគារ A ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ក្រោយពី កញ្ញា ថន តារា បានរៀបចំកម្មវិធីភ្ជាប់ពាក្យ ជាមួយអនាគតស្វាមី លោក ណាវ រ៉ាត់ យូបាំរុង ដែលជាតំណាងរាស្ត្រ នៅប្រទេសថៃរួចមក កាលពីប៉ុន្មានថ្ងៃមុននេះ គូដណ្តឹងរបស់នាង បានធ្វើដំណើរមកស្រុកខ្មែរ ក្នុងគោលបំណងថតរូបរៀបការ (Pre wedding ) ដើម្បីត្រៀមទុកសម្រាប់ពិធីមង្គលការ ដែលរៀបចំឡើង នៅចុងខែមិថុនា ខាងមុខនេះ ។
ក្រោយពីតារាស្រីកញ្ញា ថន តារាដែលជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា បានសម្រេចិត្តភ្ជាប់ពាក្យ ជាមួយគូដណ្តឹង កាលពីដើមខែឧសភា ស្ងាត់ៗនៅប្រទេសថៃដោយមានវត្តមានភ្ញៀវកិត្តិយស អញ្ជើញចូលរួមសុទ្ធសឹង តែជាជនជាតិថៃ រួចមកបានប្រមាណជិត១សប្តាហ៍ ក្រោយមកអនាគតស្វាមីរបស់នាង ក៏តាមនាងមកដល់ទឹកដីកម្ពុជា ដើម្បីថតរូបអាពាហ៍ពិពាហ៍ និងបង្ហាញវត្តមានរបស់ខ្លួន ជាមួយបងប្អូន សាច់ញាតិរបស់នាង ក្នុងនាងជាគូដណ្តឹងផងដែរ ។
បើតាមគម្រោង ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ តារាស្រីរូបស្អាតសាច់សរ កញ្ញា ថន តារា នឹងដឹកដៃស្វាមីដែលជា តំណាងរាស្ត្រជនជាតិថៃ ចូលរោងការតាមប្រពៃណី នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ដោយកម្មវិធីគឺរៀបចំឡើង នៅលើទឹកដីកម្ពុជាផងដែរ ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!