អាសូរក្មេងតូច…តើជីវិតរស់នៅរំពឹងអ្នកណា…?
ខេត្តពោធិ៍សាត់ ៖ គ្រួសារទុគ៌តមួយ ដែលម្ដាយបានស្លាប់ចោលដោយគ្រោះថ្នាក់ចរាចរណ៍ ហើយឪពុកឈឺដេកកន្ទេលធ្វើឲ្យកូនតូចៗពីរនាក់រស់នៅយ៉ាងលំបាកវេទនាគ្មានទីពឹង ឥឡូវនេះបានដង្ហោយរកសប្បុរសជនឲ្យជួយ ដើម្បីបានរស់ និងបានរៀនសូត្រនឹងគេ។ គ្រួសារមួយនេះរស់នៅក្នុងខ្ទមលិចធ្លុះធ្លាយបាំងតង់ និងស្លឹកលើដីអ្នកដទៃដែលគេឲ្យរស់នៅបណ្ដោះអាសន្នស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អ្នកយកព័ត៌មានកោះសន្តិភាពបានជួបជាមួយលោកយាយ អ៊ុយ មុត អាយុ៨១ឆ្នាំ ត្រូវជាម្ដាយមីងរបស់ឪពុកម្ដាយក្មេងទាំងពីរ ដែលមានជីវភាពលំបាកដែរនោះបានប្រាប់ឲ្យដឹងថា ម្ដាយរបស់គេបានស្លាប់ចោលអស់រយៈពេលប្រហែលមួយឆ្នាំទៅហើយដោយគ្រោះថ្នាក់ចរាចរណ៍។ សព្វថ្ងៃនេះពួកគេរស់នៅជាមួយឪពុកឈ្មោះ ឃិត ឃឿន អាយុ៥៥ឆ្នាំ ឈឺរ៉ាំរ៉ៃស្គមរីងរៃដេកនៅនឹងកន្ទេល ហើយនិយាយក៏មិនចង់កើតដែររង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ចំណែកកូនទាំងពីរនាក់ម្នាក់ឈ្មោះ ឃឿន សាន ភេទស្រីអាយុ៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឃឿន សែ ភេទប្រុស អាយុ៥ឆ្នាំ មិនបានរៀនសូត្រជាប់លាប់ដូចកូនគេទេ។
លោកយាយបន្តទៀតថា គ្រួសារនេះរស់បានដោយសារលោកយាយ និងអ្នកជិតខាងជួយផ្ដល់បាយសម្លឲ្យ ទោះបីលោកយាយ និងកូនរបស់លោកយាយមានជីវភាពលំបាកយ៉ាងណាក៏ដោយក៏ចេះតែចែករំលែកគ្នាទៅព្រោះអាណិតចៅៗទាំងពីរដែលនៅមានអនាគតវែងឆ្ងាយ។
លោកយាយបានអំពាវនាវដល់សប្បុរសជនដែលមានសណ្ដានចិត្តជ្រះថ្លា មេត្តាជួយធ្វើផ្ទះនិងជួយឧបត្ថម្ភដល់គ្រួសារទុគ៌តខាងលើនេះផង ពិសេសជួយដល់ចៅស្រីប្រុសទាំងពីរបានរៀនសូត្រនឹងគេ។ លោកមេភូមិកំរ៉ែង និងនាយប៉ុស្តិ៍រដ្ឋបាលនៅទីនោះបានប្រាប់ឲ្យដឹងថា កន្លងមកនេះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្វាយសបានជួយឧបត្ថម្ភសម្ភារហូបចុក សំលៀកបំពាក់ និងថវិកាមួយចំនួនដល់គ្រួសារនេះផងដែរ។
ដោយឡែកកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ខណៈពេលដែលប្រតិភូរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ព្យន៍ខេត្តពោធិ៍សាត់ដឹកនាំដោយលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកជំទាវ ឯម ប៉ុណ្ណានាំយកអំណោយទៅចែកជូនអ្នកក្រីក្របំផុតចំនួន២២នាក់នៅឃុំឈើតុំនោះ ក៏បានយកមកចែកជូនដល់គ្រួសារនេះដែរក្នុងនោះមានថវិកា៦១ម៉ឺនរៀល,អង្ករ២៥គក្រ,មី២កេស,ទឹកត្រី,សាប៊ូ,ថ្នាំដុសធ្មេញ,ច្រាសដុសធ្មេញ,ទឹកបរិសុទ្ធ និងថ្នាំពេទ្យមួយចំនួនទៀត។
ទោះយ៉ាងណាលោកនៅតែអំពាវនាវរកសប្បុរសជនជួយបន្តទៀតពិសេសជួយធ្វើផ្ទះតូចល្មមមានជញ្ជាំងជិតកុំឲ្យលិចទឹកភ្លៀងមានបាយហូប និងជួយឲ្យកូនៗទាំងពីរនាក់បានរៀនសូត្រយកតែបុណ្យផងចុះ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!