សិង្ហបុរី ជាប់​​ លំដាប់ថ្នាក់ លេខ៦ ជាប្រទេស ដែលអ្នក​​វិនិយោគ ចង់ពង្រីក អាជីវកម្ម

 
 

សិង្ហបុរី ជាប់​​ លំដាប់ថ្នាក់ លេខ៦ ជាប្រទេស ដែលអ្នក​​វិនិយោគ ចង់ពង្រីក អាជីវកម្ម
ថ្ងៃ ព្រហស្បត្ត៏ ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤ ម៉ោង ០៧:៤៥
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានជាប់​​លំដាប់ថ្នាក់ទី៦ នៅលើពិភព​​លោក និងលេខ៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រ​ទេស ដែលអ្នកជំនួញ ស្វែងរកដើម្បី​​ធ្វើ​​ការវិនិយោគ និងពង្រីក​អាជីវកម្ម​ក្រៅ​​ប្រទេស របស់ពួក​គេ​ច្រើន​ជាងគេ នេះបើ​តាមការស្ទាប​​ស្ទង់មួយ ដោយមូល​និធិ BT របស់ក្រុមហ៊ុន​​ទំនាក់ទំនង។
យោងតាមការចេញផ្សាយ​​នៅថ្ងៃពុធ ទី១៦ ខែកក្កដានេះ បានឲ្យដឹងថា សិង្ហបុរីជាតំបន់ មូលដ្ឋានអតិថិជនដ៏​មាន​សក្តា​​នុពល និងជាតំបន់ ចែកចាយ​អាជីវកម្ម ទៅកាន់ប្រទេស​ដែលមានកម្រិត​ជីវភាពខ្ពស់ ប្រកបដោយ​ជំនាញបច្ចេក​វិទ្យា ដែលមានគុណភាព និងសុវត្ថិភាព បានធ្វើឲ្យសិង្ហបុរីក្លាយ​ជាប្រទេស​ដែលល្អបំផុត សម្រាប់ធ្វើការពង្រីក​វិស័យ​អាជីវកម្ម។
របាយការណ៍ខាងលើ ក៏បានឲ្យដឹង​ផងដែរថា ប្រមាណ៤១ភាគរយ នៃការឆ្លើយតប​ពីវិនិយោគិនឥណ្ឌា បានធ្វើ​ការ​ជ្រើសរើស ប្រទេសសិង្ហបុរីជា​តំបន់ដែល​ល្អបំផុត សម្រាប់ធ្វើឲ្យ​អាជីវកម្មរបស់ពួកគេរីក​ចម្រើន និងការឆ្លើយតប ៤៧ភាគរយ ពីវិនិយោគិន​ឥណ្ឌា រួមទាំង ៤៨ ពីវិនិយោគិនចិន ដែលបច្ចុប្បន្នពួក​គេបាននឹងកំពុង មានគម្រោង​ដើម្បី​ធ្វើការវិនិយោគនៅ​ក្នុងប្រទេស​សិង្ហបុរី៕
(ប្រភព៖ដើមអម្ពិល)

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម