ផឹកស៊ី​ជាមួយ​គ្នា​ខ្ចី​ម៉ូតូ​មួយ​ភ្លែត បែរជា​យក​ទៅ​បញ្ចាំ​បាត់

 
 

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ម្ចាស់​ម៉ូតូ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ផឹកស៊ី​ជាមួយ​គ្នា​ហើយ​ថា​ខ្ចី​ម៉ូតូ​ទៅ​ជួប​មិត្តភក្តិ​ម្នាក់​ទៀត តែ​បែរជា​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​ទៅ​វិញ​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី នៅ​ជិត​មន្ទីរ​សាធារណៈការ​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​មានឈ្មោះ ផា​ន់ សំនៀង ភេទ​ប្រុស ឣា​យុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទ្រា ឃុំ​ព្នាយ​ស្រុក​សំរោង​ទង​។ រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ សុត ឌឿ​ន ភេទ​ប្រុស ឣា​យុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន​។

ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ថា មុន​ពេល​ជនសង្ស័យ​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​បញ្ចាំ​នេះ​គឺ​ពួក​គេ​បាន​ស៊ីផឹក​ជាមួយ​គ្នា​តាំងពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ រហូត​ដល់​ម៉ោង​៩​យប់ នៅ​ភូមិ​ប៉ែល​ហែល ស្រាប់តែ​ជនសង្ស័យ​ប្រាប់​ថា​ខ្ចី​ម៉ូតូ​ទៅ​ជួប​មិត្តភក្តិ​ម្នាក់ ហើយ​ក៏​យក​ទៅ​បាត់​តែ​ម្តង​។ ដោយ​បាត់​យូរ​ក៏​បាន​នាំ​គ្នា​តាម​រកតែ​រក​មិនឃើញ​ឡើយ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ បាន​នាំ​គ្នា​តាម​រក​ម្តងទៀត​ស្រាប់តែ​ប្រទះ​ឃើញ​ជន​នេះ​កំពុង​ដើរ​នៅ​ជិត​មន្ទីរ​សាធារណការ ក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ម៉ូតូ​ម៉ាក​Today​ពណ៌​ឈាម​ជ្រូក​គ្មាន​ស្លាក​លេខ​ដែល​គេ​យក​ទៅ​បញ្ចាំ​នោះ​បាន​លុយ ៣០​ម៉ឺន​រៀល​ហើយ​លុយ​ទាំងនោះ​គេ​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​ឣ​ស់​ហើយ​។ ជនសង្ស័យ​បន្ត​ថា​ម៉ូតូ​នោះ​គេ​យក​ទៅ​បញ្ចាំ​នៅ​ហាង​ទិញ​លក់​ម៉ូតូ​យីហោ ឆេ​ង លាភ នៅ​ភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្រុង​ច្បារមន​ដោយ​មិន​មាន​លិខិត​ស្នាម​ឣ្វី​ទាំង​ឣ​ស់​។ បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​។ មិន​មាន​ប្រភព​ណាមួយ​ឣះ​ឣា​ថា​តើ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​យ៉ាងណា​ឡើយ​ចំពោះ​ឣ្ន​ក​ទទួល​បញ្ចាំ​ម៉ូតូ​នេះ​ឡើយ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីស្រដៀងគ្នានេះដែរ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យនគរបាល ជួយរកយុត្តិធម៌ជូនពួកគាត់ ដោយបានប្តឹងចោទប្រកាន់ ទៅលើបុរសម្នាក់ ជាមិត្តភក្តិអ្នករួមការងារ ជាមួយគ្នា បានខ្ចីម៉ូតូរបស់គាត់បាត់១ថ្ងៃ លុះពេលយក មកប្រគល់ ជូនគាត់វិញ ឃើញថាបាត់គ្រឿងមួយចំនួន ប៉ុន្តែត្រូវ បាននគរបាលណែនាំ ឲ្យទៅដោះស្រាយគ្នាឯងសិនទៅ ។

ការអញ្ជើញមកប្តឹងនគរបាលនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ស្ថិតនៅ ប៉ុស្តិ៍នគរបាល ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើបានអះអាងថា ម្ចាស់ម៉ូតូត្រូវជាឪពុករបស់ខ្លួនឈ្មោះ អោ សង្វាត ភេទប្រុស អាយុ ប្រហែលជា ៥០ឆ្នាំជាង រស់នៅថ្មគោល ខេត្តបាត់ដំបង ចំណែកឯបុរសដែលត្រូវបាន ចោទប្រកាន់ នោះមាន ឈ្មោះ តេន ភក្តី ហៅភក្តិ ភេទប្រុស អាយុប្រហែលជាជិត៣០ឆ្នាំ មានមុខរបរ ជាសន្តិសុខ យាមកាមរោងចក្រខ្មែរម៉ាធើរ ជាមួយគ្នា។

បុរសខាងលើបានបញ្ជាក់ថា មុនពេលកើទហេតុជនសង្ស័យ បានខ្ចីម៉ូតូពីរូបគាត់ ជិះមិនដឹងថាជាជិះទៅ ណានោះទេ លុះពេលល្ងាចបន្តិច យកមកប្រគល់ជូនវិញ ហើយពេលនោះ លោកក៏មិនបានចាប់ អារម្មណ៍អ្វីដែរ ប៉ុន្តែលុះពេលលោក យកទៅប្តូរប្រេងម៉ាស៊ីន ទើបជាងនិយាយថា ម៉ូតូនេះត្រូវបាន គេស៊ីបូមមុខក្រោយអស់ និង ស៊ីគ្រឿងម៉ូតូមួយចំនួនផងដែរ ពេលនោះលោកបាន ទៅសួរនាំ ជនសង្ស័យ ប៉ុន្តែត្រូវ បានជនសង្ស័យ និយាយថា គេពុំ ដឹងនោះទេ ព្រោះមានអ្នកខ្ចីបន្តពីគេទៀត គេមិនដឹងថា គេយកទៅស៊ី គ្រឿងឬយ៉ាងណានោះទេ បន្ទាប់ មក ទើបរូបគេ មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍ ប៉ុន្តត្រូវបាននគរបាលឲ្យទៅ ដោះស្រាយគ្នាសិនទៅ ពីព្រោះអ្នកទាំងពីរ គឺជាអ្នកធ្វើការជាមួយគ្នា។

បុរសខាងលើបានបន្ថែមថា ម៉ូតូនេះត្រូវរូបគេខ្ចីរបស់ឪពុក យកមកជិះដើម្បីធ្វើការ ពីព្រោះបើមិន មានរបស់ ជិះត្រឹមត្រូវ វាពិបាកធ្វើការណាស់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម