ណូម័រ ផ្ញើសារសុំទោស ឆាយ វីរៈយុទ្ធ ក្រោយពីរឿងចាប់រំលោភ

 
 

ភ្នំពេញ៖ កញ្ញា ណូរម័រ​ ដែលជាតារាសម្តែង និងជាពិធីការនី​ក្នុងកម្មវិធី «រាត្រីណាត់ជួប»​ បានបង្ហោះសារ សុំទោសទៅលោក ឆាយ វិរៈយុទ្ធ បន្ទាប់ពីកញ្ញា បានបង្ហោះសារមួយថា ត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភរូបនាង នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

បន្ទាប់ពីបានបង្ហោះសារ ដូចខាងលើរួចមក នៅល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ មុននេះបន្តិច ណូម៍រ បានធ្វើការសុំទោសជាសាធារណៈ ដោយបានរៀបរាប់ថា "នាងខ្ញុំណូម័រ សូមធ្វើការសុំទោសចំពោះបងប្រុស " ឆាយវិរៈយុទ្ធ " ជាសាធារណៈ ចំពោះរឿងកាលពីម្សិលម្ងៃ ដែលនាងខ្ញុំបានបង្ហោះ រូបភាពនឹងអក្សរថា " ថ្ងៃនេះត្រូវលោក ឆាយ វិរះយុទ្ធ ចាប់រំលោភ ចឹងល្ងាចនេះ មិនបានទៅធ្វើជាពិធីការនី ការប្រគំតន្ត្រីរាត្រីណាត់ជួប នៅកំពូល ចោមចៅទេ " តាមពិតនាងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ថ្ងៃនេះ មិនបានទៅធ្វើជាពិធីការនីទេ ព្រោះរវល់ជាប់ថតបទថ្មីបងយុទ្ធ ប៉ុន្តែពេលដែលនាងខ្ញុំបង្ហោះ ទៅក្នុងហ្វេសប៊ុក ស្រាប់តែមិត្តៗ ចែករំលែករូបភាព នឹងអក្សរទាំងនោះឡើងផ្អើលហ្វេសប៊ុក រហូតដល់ថ្នាក់បងៗ សារព័ត៌មានចុះព័ត៌មាន ចុះកាសែតទៀត ហេតុនេះធ្វើអោយ ប៉ះពាល់កិត្តិយសបងយុទ្ធ ព្រោះតែការលេងសើច ខ្វះការពិចារណា របស់ខ្ញុំដោយអចេតនា ទោះបីបងយុទ្ធគាត់មិនប្រកាន់ ប៉ុន្តែនាងខ្ញុំក៏មិនអាច នៅស្ងៀមបានដែរ នាងខ្ញុំជាអ្នកខុស នាងខ្ញុំត្រូវតែមានទំនួញខុសត្រូវ!!! អរគុណចំពោះការស្រលាញ់ រាប់អានរបស់ពុកម៉ែបងប្អូន ទាំងក្នុងនឹងក្រៅហ្វេសប៊ុក ដោយក្តីគោរពពីនាងខ្ញុំ NoMore" ។

គួរបញ្ចាក់ផងដែរថា បន្ទាប់ពី ណូម័រ បានបង្ហោះសារជាមួយ នឹងរូបភាពនៃការសម្តែង នូវបទចម្រៀងថ្មីរបស់ លោក ឆាយ វិរៈយុទ្ធ ដែលមានរៀបរាប់ថា "ថ្ងៃនេះត្រូវលោក ឆាយវិរៈយុទ្ធចាប់រំលោភ ចឹងល្ងាចនេះមិនបាន ទៅធ្វើជាពិធីការនីការប្រគំតន្ត្រី "រាត្រីណាត់ជួប" នៅកំពូល ចោមចៅទេ" កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បណ្តាលឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

ប្រភព ៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

ទាក់ទងទៅនឹងការថតវីដេអូខារ៉ាអូខេនេះ កាលពីមុនវីដេអូមួយរបស់ ព្រីម លីហ្សា ក៏ត្រូវបានអ្នក នៅក្នុងបណ្ដាញសង្គម ចាប់អារម្មណ៍ជាខ្លាំងផងដែរ ដោយអ្នកមើលយល់ថា នាងថតស្រាត។ ជាមួយនឹងវីដេអូឃ្លិបមួយ ដែល​អ្នកលេងលើ បណ្តាញសង្គមហ្វេសប៊ុក គិតថាថត​ស្រាតនោះ ត្រូវបាន​ ប្អូនស្រី របស់ ព្រីម លីហ្សា (Prim Lyza) បានបញ្ជាក់​ ដើម្បី​បញ្ចប់មន្ទិល កុំឲ្យមានរឿងរ៉ាវ​វែងឆ្ងាយ ។​

តាមរយៈវិដេអូឃ្លិប​ ក្រោមចំណងជើងថា LIVE ALONE ដែល​ជាស្ពតផ្សព្វផ្សាយ ​ទ្រនាប់ជើងប្រេនៗ LV ដោយក្នុងវីដេអូឃ្លិប​មើលទៅ សិចស៊ី ដែលធ្វើឲ្យមាន ការសន្និដ្ឋានថា ព្រីម លីហ្សា ច្បាស់ណាស់ ថត​ស្រាត​​មិនខាន​នោះទេ ។​

ទីនទីន ដែល​ត្រូវ​ជា​ប្អូន​របស់ ព្រីម លីហ្សា បានប្រាប់​នៅព្រឹកថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា«វីដេអូឃ្លិបនេះ អ្នកលេងហ្វេសប៊ុក ជាច្រើន​បានរិះគន់លើបងស្រី ខ្ញុំថាថត​ស្រាតអីណា តែ​ធាតុពិត​មិនមែននោះទេ​ អ្នកទាំងនោះគិតខុសហើយ​» ។​

ប្អូន​តារាសិចស៊ីខាងលើ បានបន្តថា​«បងស្រីខ្ញុំ (ព្រីម លីហ្សា) មិនមែនថត​ស្រាតនោះទេ គី លីហ្សា ពាក់ឈុតប៊ីគីនីម៉ូត​ថ្មី​ ដែល​អត់មានដៃ​វារខ្នង មើលទៅ​ដូច​ថតស្រាត​ចឹង ហើយផ្នែកខាងមុខ​ បានយកដៃបិទបាំង ជាមួយនឹង​ក្រណាត់អាវ​​ » ។​



ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម