លោក ហង់ ជូនណារ៉ុន៖ ប្រឡងបាក់ឌុបឆ្នាំនេះ នៅតែតឹងរឹង ដូចឆ្នាំកន្លងទៅ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន បានក្រើនរំលឹកទៅដល់សិស្ស ដែលត្រូវប្រឡង មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ គឺនៅតែត្រូវរឹតបន្តឹង និងតឹងរឹងដូចបណ្តាឆ្នាំ កន្លងទៅដដែល។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងសាលារៀនជំនាន់ថ្មី សាលប្រជុំ និងសមិទ្ធផលនៅក្នុង វិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហង់ ជូនណារ៉ុន បានឲ្យដឹងថា ក្រសួងនឹងបន្តរឹតបន្តឹងវិន័យប្រឡងឱ្យដូចការ ប្រឡងក្នុងឆ្នាំ២០១៥ ដោយសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឱ្យអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍។
ការប្រឡងនៅតែឈរលើជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច។ គោលការណ៍ ៤ចំណុច ដែលបន្តរក្សាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្រាប់ការប្រឡងបាក់ឌុប គឺការឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និង សុចរិតភាព។
លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា ដើម្បីឱ្យសិស្សបានត្រៀមខ្លួន ជាមុនសម្រាប់ការប្រឡងនេះ ក្រសួងបានបញ្ចូល មេរៀនសង្ខេប ទាំងទ្រឹស្ដី ទាំងលំហាត់ ក្នុងគេហទំព័ររបស់ក្រសួង ដើម្បីឱ្យសិស្ស សិក្សាស្វែងយល់ដោយខ្លួនឯង។ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ ខិតខំរៀនសូត្រ ព្រោះក្រសួងនឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិ ចំពោះបេក្ខជនមិនគោរពច្បាប់ និងនីតិវិធីប្រឡង។
ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ មានចំនួន ១៨០មណ្ឌល ស្មើនឹង ៣,៧៨១បន្ទប់ នៅទូទាំងប្រទេស។ ក្រសួងបានឲ្យដឹងថា មណ្ឌលប្រឡងនៅឆ្នាំនេះ មានការកើនឡើង ៣០មណ្ឌល បើធៀបនិងឆ្នាំ២០១៥៕
ប្រភព ៖ Fresh News
ការចាប់អារម្មណ៍ខ្មែរឡូត៖
យ៉ាងណាមិញ កាលពីឆ្នាំ២០១៥ ខ្មែរឡូតក៏ធ្លាប់ចុះផ្សាយអត្ថបទមួយ ទាក់ទិននឹងការជាប់បាក់ឌុប និងចង់ចូលរៀនពេទ្យ តើត្រូវត្រៀម អ្វីខ្លះអត់?
នៅក្នុងនោះ ក្រុមយុវជន៣រូប ដែលជានិស្សិតផ្នែកវេជ្ជសាស្ត្រ ឆ្នាំទី៤ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានផ្តល់កិច្ចសម្ភាសន៍ អំពីជីវិតជាអ្នកសិក្សាមុខវិជ្ជានេះ និងបទពិសោធន៍ផ្សេងៗ ប្រាប់ដល់ក្រុមការងារខ្មែរឡូត យ៉ាងក្បោះក្បាយផងដែរ ដូចជានិស្សិត សុក បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ បានប្រាប់ឲ្យដឹងថា អ្វីដែលជាការជំរុញចិត្តរបស់លោក ឲ្យជ្រើសរើសយកមុខវិជ្ជានេះជាដើមទុនសម្រាប់អនាគត គឺព្រោះតែភាពស្រឡាញ់ចូលចិត្ត ក្នុងការជួយអ្នកដទៃ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ជុំវិញខ្លួនរបស់លោកតែម្តង។
និស្សិតទាំងបីបាន និយាយប្រាប់ឲ្យដឹងថា មុខវិជ្ជាពេទ្យវេជ្ជសាស្ត្រ រឺហៅឲ្យងាយ "រៀនពេទ្យ" គឺជាមុខវិជ្ជាពិបាកមួយ និងមានដំណើរការនៃការសិក្សា ខុសគ្នាច្រើនពីមុខវិជ្ជាដ៏ទៃទៀត។ ប្រសិនបើអ្នកដែលមាន បំណងចង់ចាប់យកមុខវិជ្ជានេះ នៅពេលអនាគត គួរណាស់ពង្រឹងនូវមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និងជីវៈវិទ្យា ឲ្យបានខ្លាំងឲ្យហើយ ព្រោះថានៅពេលដែល ចង់ចូលរៀនពេទ្យ គឺនិស្សិតទាំងអស់ តម្រូវឲ្យធ្វើការប្រឡងនូវ មុខវិជ្ជាទាំងបីខាងលើ បើជាប់ទើបអាចចូលរៀនបាន។
បរិញ្ញាបត្រវេជ្ជសាស្ត្រ ជាទូទៅត្រូវចំណាយពេលសិក្សា យ៉ាងតិច៦ឆ្នាំ ហើយបើនិស្សិតប្រឡងជាប់ អាចចូលរៀនជាពេទ្យឯកទេស គឺត្រូវចំណាយពេល យ៉ាងតិច២ឆ្នាំបន្ថែមទៀត។ និស្សិតពីឆ្នាំទី៤ឡើងទៅ ត្រូវតម្រូវឲ្យចុះកម្មសិក្សាជាប្រចាំ (ចុះស្តារ) នៅតាមពេទ្យនានា ដើម្បីទទួលបានបទពិសោធន៍ និងការអនុវត្តផ្ទាល់..
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!