តណ្ហាពុះកញ្ជ្រោល ចាប់ក្មេងស្រីកំពុងស្រាតខោបន្ទោរបង់
រាជធានីភ្នំពេញ ៖ ក្មេងប្រុសឈាមរាវអាយុ១៦ឆ្នាំម្នាក់ដោយសារតែតណ្ហាពុះកញ្ជ្រោលខ្លាំងពេកបានធ្វើសកម្មភាពចាប់ក្មេងស្រីតូចម្នាក់ដែលកំពុងស្រាតខោបម្រុងបន្ទោរបង់រំលោភ តែមិនបានសម្រេចទេ ដោយសារក្មេងស្រីរងគ្រោះស្រែកយំខ្លាំងពេក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ិត សាវុធ អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៥អា ផ្លូវលេខ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវត្តទឹកថ្លា ស្ថិតក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមពាក្យបណ្ដឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ៥ឆ្នាំ មានម្តាយជាកម្មការិនីរោង រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ម្តាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅចូលរួមពិធីបុណ្យសពគេនៅវត្តទឹកថ្លា ខណៈគាត់កំពុងរវល់ ជនសង្ស័យក៏ហៅកូនស្រីគាត់ទៅបន្ទោរបង់ជាមួយ ។ ពេលកូនស្រីស្រាតខោជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រេចនោះទេ ព្រោះកូនស្រីយំខ្លាំងពេករួចរត់ឲ្យគាត់ជួយ ។ ម្តាយក្មេងស្រីរងគ្រោះបន្តទៀតថា គាប់ជួនពេលនោះគាត់ឃើញមានឈាមប្រឡាក់ជើងកូន ក៏សួរកូន ពេលនោះកូនស្រីគាត់បានប្រាប់ថា ជនសង្ស័យបានចាប់នាងរំលោភ តែមិនបានសម្រេចទេ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ជនសង្ស័យម្នាក់ត្រូវបាន នគរបាលជុំនាញឃាត់ខ្លួន បន្ទាប់ពីរំលោពក្មេងស្រី អាយុ៨ឆ្នាំ នៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង១៣៖៣០នាទី កន្លងទៅ នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នគរបាលមូលដ្ឋានបានឲ្យដឹងថា កករណីរំលោភសេពសន្ថវៈ ដែលបង្ករឡើងដោយជនសង្ស័យ ឈ្មោះអ៊ុ សោភ័ណ្ឌ ហៅ ឌ័ន ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង.ជនសង្ស័យស្រវីងស្រា ហើយជីះកង់ទៅផ្ទះ ឈ្មោះឃិ ចាន់វាសនា នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ពេលឃើញ ឈ្មោះប. រ ភេទស្រី អាយុ០៨ ឆ្នាំ (ត្រូវជាកូនម្ចាស់ផ្ទះ) នៅម្នាក់ឯងក៏បានឡើងទៅ លើផ្ទះចាប់ ឈ្មោះប.រ រំលោភ រហូតបានសំរេច ក្នុងខណះពេលឪពុកម្តាយ មិននៅផ្ទះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាម នីតិវិធីរសៀលថ្ងៃទី9ខែមេសានេះ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!