បុរសម្នាក់ត្រូវរថយន្ដបុកស្លាប់ ពេលដែលកំពុងដើរឆ្លងថ្នល់ នៅស្រុកក្រគរ
ពោធិ៍សាត់)៖ បុរសម្នាក់ដើរឆ្លងថ្នល់មិនប្រយ័ត្ន ក៏ត្រូវរថយន្ដសាំងយ៉ុងមួយគ្រឿង បុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដសាំងយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1477 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់រត់ឆ្លងថ្នល់ ក៏បណ្ដាលឲ្យរថយន្ដពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះដែរស្លាបឈ្មោះ ចិន ហេង អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបន្ទាយត្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ។ ក្រោយពេលហេតុ រថយន្ដ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕
ប្រភព ៖ Fresh News
ការចាប់អារម្មណ៍ខ្មែរឡូត៖
សម្រាប់ករណីឆ្លងផ្លូវ និងត្រូវរថយន្ដបុកនេះ ក៏ធ្លាប់កើតមានឡើងផងដែរ នៅឯខេត្ដកណ្ដាលដែលកុមារាម្នាក់ ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តដឹកដី បុកកិនបែកក្បាលស្លាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏ គួរឲ្យរន្ធត់នេះកើតឡើង នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវលេខ១១០ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
កុមារារងគ្រោះឈ្មោះ ពៅលីហួ ភេទប្រុស អាយុ6ឆ្នាំ ជាសិស្សរស់នៅក្នុងបន្ទុកជាមួយឪពុកឈ្មោះ ពៅ ធា អាយុ37ឆ្នាំម្ដាយឈ្មោះ ឡឹង សម័យ អាយុ33ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ។
តាមប្រភពបាននិយាយថាមុនពេលកើតហេតុគេឃើញ កុមារារងគ្រោះជិះកង់តូចពណ៌សឆ្លងផ្លូវពីខាងស្តាំទៅខាងឆ្វេងដៃក្នុង ទិសដៅពីកើតទៅលិច ដោយមិនបានមើលឆ្វេងស្តាំខណៈឆ្លងជិតដល់ចិញ្ចើមផ្លូវស្រាប់តែរថយន្តដឹកដីម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-8743 បើកបរក្នុងទិសដៅផ្ទុយគ្នាពីជ្រៃធំទៅច្បារអំពៅ បើកបរដោយបុរសមិនស្គាល់អត្តសញ្ណាណក្នុងល្បឿន យ៉ាងលឿនបានបុកកុមារារងគ្រោះដែលកំពុងជិះកង់ពេញ ទំហឹងហើយបណ្តាលឲ្យកិនបែកក្បាលមួយចំហៀងចេញខួរស្លាប់យ៉ាងអាណោចធម័នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កក្រោយបើកបុកកុមារារងគ្រោះរួច មិនបានឈប់ទេបន្ថែម ល្បឿនបើកមុខប្រហែល ៥០០ម៉ែត្រ អ្នកបើកបររត់គេចខ្លួនបាត់ ស្រមោលបន្សល់ទុកតែរថយន្តនៅទីនោះ។
បន្ទាប់កើតហេតុកម្លាំងនគរបាលជំនាញសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ចុះធ្វើការវាស់វែងយករថយន្ត និងកង់ទៅកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។ រីឯសាកសពកុមារារងគ្រោះក្រោយ ពីធ្វើកំណត់ហេតុ ក៏ប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថានៅក្នុងស្រុកកៀនស្វាយសព្វថ្ងៃមានឈ្មួញរកស៊ីដឹកជញ្ជូន អាចម៍ដីលក់ជាច្រើនក្រុម កំពុងតែធ្វើសកម្មភាពដឹកជញ្ជូន ដាក់ពេញៗហៀរទ្រុង ដោយគ្មានគ្របត្រឹមត្រូវ ហើយបើកបរលឿនៗ មិនថាផ្លូវភូមិឬផ្លូវថ្នល់ជាតិទេបង្កឲ្យប៉ះ ពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមានការក្តៅក្រហាយគ្រប់ៗគ្នា។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!