លោកអើយលោក ! បើកឡានបណ្ដើរប្រឡែងជាមួយស្រីស្នេហ៍បណ្ដើរ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តបណ្ដើរប្រឡែងលេងជាមួយស្រីស្នេហ៍បណ្ដើរ បណ្ដាលឲ្យរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតទៅចិញ្ចើមផ្លូវ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុករ៉ឺម៉កម៉ូតូក្រឡាប់១គ្រឿងទៀត រួចបន្តទៅបុករបងផ្ទះឧកញ៉ាមួយរូបទៀតទើបរថយន្តទៅមុខលែងរួច ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវម៉ៅសេទុង នៅចំណុចមុខផ្ទះឧកញ៉ា ហ៊ុន តូ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កម៉ាក ឡិចស៊ីស RX3០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-3221 មានឈ្មោះ ហេង ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ។ សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រី២នាក់ទៀត ជិះរថយន្តម៉ាក ឡិចស៊ីស RX300 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចខាងលើរវល់តែប្រឡែងគ្នាជាមួយស្រីស្នេហ៍នៅក្នុងរថយន្តក៏បានរេចង្កូចទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ផ្លោងទៅចិញ្ចើមផ្លូវ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតជ្រុលទៅបុករ៉ឺម៉កម៉ូតូ១គ្រឿងទៀតដែលបើកស្របទិសគ្នាបណ្តាលឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ខូចខាត និងរងរបួសស្រាល ហើយរថយន្តបង្កជ្រុលទៅបុកនឹងរបងដែលមានរូបចំលាក់នៅតាមជញ្ជាំងផ្ទះរបស់ឧកញ៉ាមួយរូបបណ្តាលឲ្យខូចខាតផងដែរ ទើបរថយន្តដាច់កាឡេកង់មុខខាងឆ្វេងនឹងផ្ទុះពោងសុវត្ថិភាពទាំងសងខាងទៅមុខលែងរួច ធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តនាំគ្នារត់គេចខ្លួនអស់ ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបង្កនៅកន្លែងកើតហេតុបានបន្តិចក៏ត្រូវមិត្តភក្កិមកដឹកយកទៅបាត់ នៅសល់តែរថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួរឲ្យដឹងថា បុរសម្នាក់ បានបើករថយន្ត Lexus មួយគ្រឿង ទៅបុករនាំងដែកដាក់ចែកទ្រូងផ្លូវ បណ្តលឲ្យបាក់៥ផ្ទាំង និងបន្តទៅបុកដើមឈើ និងបង្គោលភ្លើង ហើយជ្រុលទៅបុកម៉ូតូបណ្តាលឲ្យ បុរសម្នាក់រងរបួសទៀត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាម៉ោង២៖២០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់មុខមណ្ឌលកំសាន្ត Water Park ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងខាងលើ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Luxes RX300 ពាក់ស្លាកលេខភ្នំពេញ 2D-8821 តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន ហើយរ៉េពេញផ្លូវ លុះបើកមកដល់ចំណុចកើតហេតុ គេឃើញរថយន្តដែលបើកដោយបុរសម្នាក់នោះ បានជ្រុលទៅបុករនាំងដែកបាក់អស់៥ផ្ទាំង និងជ្រុលល្បឿនទៅមុខហើយបន្តបុកដើមឈើ និងបង្គោលភ្លើង ក៏ជ្រុលទៅបុកបន្ថែមម៉ូតូមួយគ្រឿងទៀត ដែលជិះមកពីមុខធ្វើឲ្យម្ចាស់រងរបួស និងត្រូវបានដឹកបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុរថយន្តបង្ក រួមជាមួយអ្នកបើកបរ ត្រូវបានសមត្ថកិ្ចជំនាញឃាត់ខ្លួន បញ្ជួនទៅកាន់ការរិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!