ប្រាក់ចំណូល Google ត្រីមាស​​​ទី២ កើន​ឡើង​ដល់ ១៦ពាន់​​ លានដុល្លារ

 
 

ក្រុមហ៊ុនអ៊ីនធើណែតយក្ស Google បានបង្ហាញឲ្យ​​ដឹងពីតួលេខ ប្រាក់ចំណូលប្រចាំ​​ត្រីមាសទី២ ឆ្នាំ ២០១៤ ដោយ​បាន​កើនឡើងខ្ពស់​ជាងការ រំពឹងទុករបស់​ក្រុមអ្នកវិភាគ។
នៅថ្ងៃព្រហស្បតិ៍ម្សិល​មិញនេះ Google បានបង្ហាញ​ឲ្យដឹងថា ប្រាក់ចំណូល​ត្រីមាសទី២ បានកើនឡើង ២២​ភាគ​រយ ជាមួយនឹងទឹកប្រាក់ ១៦ពាន់​លាន​ដុល្លារអាមេរិក ដោយបាន​​កើនឡើងពី ១៣,១ពាន់លាន​​ដុល្លារអាមេរិកកាល​ពីដើម​ឆ្នាំ។
ក្រុមអ្នកវិភាគមកពី S&P Capital IQ បានរំពឹងថា ប្រាក់ចំណូល​​របស់ក្រុមហ៊ុន Google មានចំនួន ១៥,៦ពាន់​លាន​ដុល្លារអាមេរិក។ ក្រោយពីប្រកាស​​ព័ត៌មាន​នេះភ្លាម ភាគហ៊ុន​របស់​ក្រុមហ៊ុន Google ក៏បានកើន​ឡើង​ភ្លាម​ផងដែរ ដែល​ជាហេតុធ្វើឲ្យ ម្ចាស់ភាគ​ហ៊ុន​របស់ Google រីកមុខរីក​មាត់​យ៉ាងខ្លាំង។
ព្រមជាមួយគ្នានោះ ក្រុមហ៊ុន Google ក៏បានប្រកាស​​ឲ្យដឹងផងដែរថា លោក Nokesh Arora ប្រធាន​គ្រប់គ្រង និងប្រតិបត្តិប្រាក់​​ចំណូលរបស់ Google បានលា​ឈប់ពី​តំណែង ដោយទៅ​បម្រើ​ការងារ នៅក្នុងក្រុម​​ហ៊ុន Sprint Corp ក្រុមហ៊ុនទូរគមនាគមន៍​ជប៉ុន៕
(ប្រភព៖ដើមអម្ពិល)



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម