ឆាយវីរៈយុទ្ធ ហេតុអ្វីធ្វើបែបនេះ
ភ្នំពេញ៖ នារីម្នាក់ដែលជាពិធីការី ក្នុងកម្មវិធី «រាត្រីណាត់ជួប» បានខូចចិត្ត និងបានបង្ហោះសារនៅលើ ទំព័រហ្វេសប៊ុក របស់ខ្លួនបន្ទាប់ពី ត្រូវបានលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភនាង នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦នេះតែម្តង។
ក្នុងនោះនាងបានសរសេរថា "ថ្ងៃនេះត្រូវលោក ឆាយវិរៈយុទ្ធចាប់រំលោភ ចឹងល្ងាចនេះមិនបាន ទៅធ្វើជាពិធីការនីការប្រគំតន្ត្រី "រាត្រីណាត់ជួប" នៅកំពូល ចោមចៅទេ" ។
បើមើលតាមរូបភាព មិនដូចជាការពិតដូចអ្វីដែលនាង បាននិយាយនោះទេ តាមពិតទៅគ្រាន់តែជាការសម្តែង MV បទចម្រៀងថ្មីតែប៉ុណ្ណោះ តែយើងមិនមិនទាន់ដឹងទេថា ជាបទអ្វី ដូច្នេះមានតែរងចាំតាមដាន ទាំងអស់គ្នាឲ្យអស់ចម្ងល់ ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
រំលឹកដល់ព័ត៌មានកាលពីឆ្នាំ២០១៥ គួរឲ្យដឹងថា ក្នុងវដូវបិណ្ឌភ្ជុំនេះ តារាសិល្បៈល្បីៗមិនតិចដួងទេ នាំគ្នាទៅវត្តទៅវ៉ា ដែលអារ៉ាម ទាំងនោះ ភាគច្រើន នៅក្បែរ រាជធានីភ្នំពេញ ឬ ឆ្ងាយក្រុងតិចតួច ។ ចំឡែកតែលោក ឆាយ វិរៈយុទ្ធ បែបជាមក ដាក់បិណ្ឌដល់ទៅវត្តឆ្ងាយ គឺ ជាយដែនខ្មែរថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចំងាយជាង ៤០០ គីឡូម៉ែត ពីរាជធានីភ្នំពេញ ។
កាលពីព្រឹក ថ្ងៃទី ៩ ខែតុលា កន្លងទៅមហាជន រស់នៅក្នុងក្រុងនេះ បានភ្ញាក់ផ្អើលជាមួយ ឧឃ្ឃោសនស័ព្ទ បានផ្សព្វផ្សាយ យ៉ាងច្បាស់ថា ល្ងាចនេះ លោក ឆាយ វីរៈយុទ្ធ និង មានវត្តមាន នៅ វត្តរតនារាម ហៅវត្តផ្សាកណ្ដាល ដែលស្ថិតនៅលើទឹកដី ជាយដែនខ្មែរថៃ ខណៈបងប្អូនពុទ្ធ បរិស័ទនៅទីនោះ មិននឹកស្មានថា នឹងមានវត្តមានតារាសិល្បៈ ល្បីដូចជា លោក ឆាយ វីរៈយុទ្ធ ចូលរួមកាន់បិណ្ឌក្នុង វត្តឆ្ងាយបែបនេះទេ ។
ក្រៅពីលោក ឆាយ វីរៈយុទ្ធ មកធ្វើបុណ្យដាក់បិណ្ឌ នៅវត្តជាយដែន លោកក៏សម្ដែងជាលក្ខណៈ ការប្រគំតន្រ្តី មិនយកប្រាក់ ផងដែរ ដែលផ្ទុយពីវត្តមាន លោករាល់ដង មានការលក់សំបុត្រ ឬ ការប្រគំតន្ត្រីរបស់ ផលិតផល នានាជាដើម ។ នេះបានបង្ហាញពី សទ្ធាជ្រះថ្លា របស់ លោកឆាយ វីរៈយុទ្ធ ចំពោះព្រះ ពុទ្ធសាសនា ដ៏ល្អផូរផង់នេះ។ ក្រៅពីសន្ដានចិត្តក្នុង ការធ្វើបុណ្យលោក ក៏មានសុទ្ធា ច្រៀងជូនមិ នគិតប្រាក់ទៀត ពិតជា ឧត្តុងឧត្តមណាស់ ។
ក្រៅពីវត្តមាន តារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏មានវត្តមាន អ្នកមានដ៏ស្តុកស្ដមម្នាក់ នឹងចូលរួម ក្នុងកម្មវិធី នៅល្ងាចនេះផងដែរ ហើយគេមិន ទាន់ដឹងថា មានមូលហេតុអ្វី ដែលធ្វើឲ្យលោក ឆាយ វីរៈយុទ្ធ សុខចិត្ត ធ្វើដំណើរយ៉ាងឆ្ងាយពីភ្នំពេញ មកប៉ោយប៉ែត ដើម្បីតែធ្វើបុណ្យ កាន់បិណ្ឌនេះទេ ។ ប៉ុន្តែប្រភពបាន និយាយថា អ្នកមានស្តុក នៅទឹកដីជាយដែននេះ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ តារាចម្រៀងរូបនេះ ក៏អញ្ជើញឲ្យ ចូលរួមជាមួយគ្នា។ ក្រៅពីនេះលោកមានឈ្មោះ លើគេជា អ្នកផ្ដើមបុណ្យ ក្នុងចំណោម អ្នកមានស្តុក នៅប៉ោយប៉ែត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!