ប្រហែសណាស់ ! ដឹងអត់ថាធ្វើឲ្យគេបាត់បង់ជីវិត
ខេត្តព្រះសីហនុ ៖ ដោយសារតែខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែសក្នុងពេលបំពេញការងារ បណ្ដាលឲ្យអ្នកបើករថយន្តម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើត ដោយសារតែដងយោងស្ទូចកន្ត្រកផ្ទុកស៊ីម៉ង់ត៍លើសទម្ងន់បាក់សង្កត់លើ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងទីតាំងក្រុមមួយស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈួន សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ខណៈជនរងគ្រោះបើករថយន្តចូលដឹកស៊ីម៉ង់ត៍ ជនរងគ្រោះក៏បើកទ្វារចុះមកឈរក្បែររថយន្ត ពេលនេះគ្រឿងចក្រស្ទូចស៊ីម៉ង់ត៍បានលើកកន្ត្រកស៊ីម៉ង់ត៍មកដាក់លើរថយន្ត ស្រាប់តែបាក់ធ្លាក់សង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុការណ៍ តំណាងក្រុមហ៊ុនដឹកជញ្ជូនបានបញ្ជូនសាកសពជនរងគ្រោះទៅស្រុកកំណើត ដើម្បីប្រគល់ជូនគ្រួសារនៃសពរៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ពលករខ្មែរម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ដោយអង្គុយលត់ជង្គង់ បត់ករស្លាប់លើធ្នឹមដែក បែកលលាក្បាល បាក់ករ បាក់ចង្កេះ និងទ្រូងខាងឆ្វេង ត្រូវបានបុកធ្លាយមកឆ្អឹងជំនីខាងឆ្វេងដោយដែកសសៃ ក្នុងការដ្ឋានសំណង់មួយកន្លែងនៅប្រទេសថៃ ស្ថិតនៅក្រុម២ ឃុំភីមផា ខេត្តសីនសៅ ប្រទេសថៃ នៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
បើតាមសមត្ថកិច្ចបាងប៉ាកុង ក្នុងខេត្ត សាក់សីនសៅ បានឲ្យដឹងថា បុរសជនជាតិខ្មែរនេះ បានស្លាប់ក្នុងការដ្ឋានរបស់ក្រុមហ៊ុន ឧស្សាហកម្មលីមីតធីត (wellgrow) ដែលស្ថិតនៅក្រុម០២ ឃុំភីមផាខេត្តសាក់សីនសៅ។
ជនរងគ្រោះ ត្រូវបានគេរាយការណ៍មកថា ឈ្មោះ មិន ឌីណា ភេទប្រុស អាយុ ២៦ឆ្នាំ ក្នុងសភាពអង្គុយលត់ជង្គង់ បត់ករ ស្លាប់លើធ្នឹមដែក បែកលលាក្បាល បាក់ក ចង្កេះ និងទ្រូងខាងធ្វេង ត្រូវបានបុកធ្លាយមកឆ្អឹងជំនី ខាងធ្វេង ដោយដែកសសៃរស្លាប់ នៅនិងកន្លែងតែម្តង។ ដោយឡែកម្នាក់ទៀត ជាអ្នកបើករថយន្ត(ម៉ៃខូ) ឈ្មោះ ស្រី ចិន្តា ភេទប្រុស រងរបួសត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ។
ជនរងគ្រោះ ស្រី ចិន្តា បានឲ្យដឹងថា ខណៈដែលខ្លួនកំពុងបើករថយន្តម៉ៃខូ លើកស៊ីម៉ងត៍ទម្ងន់១តោន ដោយប្រើខ្សែរ៉ត យោងស៊ីម៉ងត៍ ឡើងទៅខាងលើ ដើម្បីចាក់ធ្វើពីដាន ស្រាប់តែដាច់ទំពក់ធ្លាក់ត្រូវឈ្មោះ មិន ឌីណា ដែលកំពុងធ្វើការខាងក្រោម បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង។
ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរកម្ពុជា បាននិងកំពុងកសាងឯកសារ បញ្ជូនសាកសពកម្ពុជាមកប្រទេសវិញ ប៉ុន្តែ នៅមិនទាន់ដឹងថា សាកសពនោះ ត្រូវបញ្ជូនតាមច្រកណានោះទេ ចំណែកឯស្រុកកំណើតជនរងគ្រោះក៏មិនទាន់ដឹងថានៅឯណាដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!